• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើតកងទ័ពជើងទឹកប្រជាជនវៀតណាម (៧ ឧសភា ១៩៥៥ - ៧ ឧសភា ២០២៥) និងប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់កងទ័ពជើងទឹកផងដែរ។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញថ្លែងក្នុងពិធី។ (រូបថត៖ VOV)

អញ្ជើញថ្លែងក្នុងពិធី លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យកងទ័ពជើងទឹក ក្តាប់ជាប់ស្ថានការណ៍ ធ្វើសេនាធិការជូនបក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសអំពីគោលជំហរ វិធានការ និងដំណោះស្រាយត្រឹមត្រូវ និងទាន់ពេលវេលា ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី កោះសមុទ្រមាតុភូមិ “ពីដើម ពីចម្ងាយ” ព្រមទាំងរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅសមុទ្រ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ លោកប្រធានរដ្ឋ លឿង គឿង បានស្នើថា៖

“ត្រូវផ្តោតលើការកសាងភ្នាក់ងារ និងអង្គភាពរឹងមាំលើគ្រប់វិស័យ ក្នុងនោះត្រូវយកចិត្តទុកដាក់ពិសេសលើការលើកកំពស់គុណភាពការងារអប់រំនយោបាយ និងមនោគមវិជ្ជានៅក្នុងកងទ័ពជើងទឹកទាំងមូល; កសាងជួរកម្មាភិបាលយុទ្ធជនប្រកបដោយឫទ្ធានុភាពនយោបាយរឹងមាំ ខ្ជាប់ខ្ជួន ស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន; ប្រកាន់ខ្ជាប់នូវភារកិច្ច ដៃគូ មុខសញ្ញា ល្បិចកលរបស់ក្រុមអមិត្ត; មានវិន័យតឹងរឹង សាមគ្គីភាព ឯកភាពខ្ពស់ ជំនះពុះពារលើការលំបាក និងបញ្ហាប្រឈមទាំងអស់ ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលបានប្រគល់ជូនយ៉ាងល្អ; បន្តផ្តោតលើការកសាងកងទ័ពជើងទឹកដែលស្រាល បង្រួម រឹងមាំ បដិវត្តន៍ មានរបៀបរៀបរយ ចំណាន និងទំនើប”។

លោកប្រធានរដ្ឋជឿជាក់ថា កម្មាភិបាលនិងយុទ្ធជនគ្រប់រូបនៃកងទ័ពជើងទឹកនឹងបន្តរក្សា និងពង្រីកប្រពៃណី “ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ប្រកបដោយភាពឆ្លាតវៃ និងភាពច្នៃប្រឌិត”; ធ្វើជាម្ចាស់ដែនសមុទ្រ រួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល នាំប្រទេសជាតិបោះជំហានឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយវិបុលភាពរបស់ប្រជាជាតិវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ជំរុញ ការតភ្ជាប់ ទាំង៥ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-កាហ្សាក់ស្ថាន

ជំរុញ “ការតភ្ជាប់” ទាំង៥ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-កាហ្សាក់ស្ថាន

ក្នុងសុន្ទរកថា លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សម្លឹងឆ្ពោះទៅអនាគត ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កាហ្សាក់ស្ថាន គួរតែអនុវត្តន៍ដោយខ្លឹមសារសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការខាងត្បូង - ខាងត្បូងរវាងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល។

Top