មិត្តភក្តិជាមួយនឹងវៀតណាម ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) 07/06/2020 ជាសំណង់ស្ថាបត្យកម្មបុរាណស្កឹមស្កៃ បង្កប់តម្លៃសិល្បៈរចនាតុបតែងប្រពៃណីពិសេសដែលប្រកបទៅដោយឈើ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) (ទីរួមស្រុកទឺសើន - Tu Son ខេត្តបាក់និញ - Bac Ninh) តាំងពីយូរបានចាត់ទុកជាទីសក្ការបូជាមួយក្នុងចំណោមទីសក្ការបូជា ដ៏ស្អាតបំផុតនៅតំបន់នេះ។ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) ស្ថិតនៅតំបន់វាលទំនាបទន្លេក្រហម ស្ថិតនៅបណ្តោយតាមដងផ្លូវជាតិលេខ១អា ចម្ងាយពីរដ្ឋធានីហាណូយប្រហែល២០គីឡូម៉ែត្រ ទៅទិសខាងជើង។ តាមក្បូនខ្នាត ភូមិឌិញបាង (Dinh Bang) បានផ្តើមសាងសង់នៅឆ្នាំ១៧០០ ហើយរហូតដល់ឆ្នាំ១៧៣៦ ទើបធ្វើសម្រេចជាស្ថាពរ។ អ្នកមានគំនិតផ្តួចផ្តើមសាងសង់ទីសក្ការបូជា គឺជាមន្ត្រីមួយរូប នៅភូមិឌិញបាង (Dinh Bang) ឈ្មោះថា ង្វៀន ថាកលឿង (Nguyen Thac Luong)។ លោកនិងភរិយាឈ្មោះ ង្វៀន ធីង្វៀន (Nguyen Thi Nguyen) រួមនឹងអ្នកស្រុក អ្នកភូមិ នៅតំបន់នេះចូលជាកម្លាំង ជាទ្រព្យសម្បត្តិ ដើម្បីសាងសង់ទីសក្ការបូជា។ សំឡឹងមើលពីខាងក្រៅ ទីសក្ការបូជាមានទ្រង់ទ្រាយធំធេង រួមមានល្វែងធំតភ្ជាប់នឹងល្វែងខាងក្រោយ។ ល្វែងធំមានលក្ខណៈស្ថាបត្យកម្មផ្ទះខ្ពស់ពីដី រាងបួនជ្រុងទ្រវែង បណ្តោយ២០ម៉ែត្រ ទទឹង១៤ម៉ែត្រ ចែកជាប្រាំពីរល្វែងតូច សាងនៅលើថ្មខៀវ បានទ្រទៅដោយសសរស្តម្ភតូចធំរឹងមាំ ដែលមានអង្កត់ផ្ចិតប្រហែល០,៥ - ០,៦ ម៉ែត្រ។ រូបរាងស្កឹមស្កៃនៃទីសក្ការបូជា នៅបង្ហាញរាងដំបូលកោងលាតសន្ធឹង បោះពួយឆោងទៅមុខមិនងាយឃើញ។ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) ស្ថិតនៅសង្កាត់ឌិញបាង (Dinh Bang) ទីរួមស្រុកទឺសើន (Tu Son) ខេត្តបាក់និញ (Bac Ninh)។ រនាំងនៅល្វែងធំនៃទីសក្ការបូជា បានឆ្លាក់ក្បាច់រចនាយ៉ាងប្រណីត។ ស្លាបទ្វារទាំងពីរសងខាងធ្វើអំពីឈើ មានទំហំធំនៃទីសក្ការបូជា។ ទីសក្ការបូជាបានទ្រទ្រង់ទៅដោយសសរឈើច្រេសចំនួន៦០ដើម។ ក្បាច់រចនាទឹបមាសតុបតែង នៅលើពិតាននៃល្វែងធំ។ ល្វែងធំនៃទីសក្ការបូជា បានសាងសង់ដោយឈើទាំងស្រុង។. ផ្ទាំងចម្លាក់ឈើដ៏ល្បីល្បាញ “សេះផាយប្រាំបីក្បាល”។ ស្លាបទ្វារទាំងអស់នៃល្វែងធំ សុទ្ធតែបានធ្វើអំពីឈើ។ ជ្រុងមួយនៃរបាំងបានចម្លាក់ក្បាច់រចនាយ៉ាងប្រណីត នៅល្វែងធំនៃទីសក្ការបូជាភូមិឌិញបាង (Dinh Bang)។ ក្បាច់រចនាតុបតែងរូបនាគ។ ក្បាច់រចនាតុបតែងយ៉ាងស្អាត នៅខាងក្រៅនៃល្វែងធំ។ ដំបូលនៅទីនេះ មានសភាពកោងបោះពួយឆោងទៅមុខ មានទ្រង់ទ្រាយធំបំផុតនៅវៀតណាម។ ជ្រុងមួយនៃបរិយាកាសខាងក្នុងទីសក្ការបូជា។ ឆ្កែថ្មបុរាណនៅទីលានទីសក្ការបូជា។ ផ្ទាំងប្រទាននាមតែងតាំង បានតាំងនៅកន្លែងខ្ពង់ខ្ពស់មួយនៅក្នុងទីសក្ការបូជា។ នៅពេលធ្វើដំណើរឆ្លងកាត់ទ្វារដែលធ្វើអំពីឈើ ចូលទៅកាន់បរិយាកាសខាងក្នុង ភ្ញៀវទេសចរនឹងលង់អារម្មណ៍ជាមួយរនាំងល្វែងកណ្តាល (ល្វែងធំ)ដែលធ្វើអំពីឈើ មានផ្ទៃទំហំ បានចម្លាក់ក្បាច់ដោយភាពផ្ចិតផ្ចង់។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរចំណាយពេលវេលាស្វែងយល់ នឹងមានអារម្មណ៍ទាក់ទាញ ចំពោះស្នាដៃចម្លាក់សក្តិសមជាច្រើនសម្តែងនៅលើផ្ទាំងឈើ ស្ថិតនៅទីសក្ការបូជាដូចជា៖ “សេះផាយប្រាំបីក្បាល” ល្បីឈ្មោះជាមួយនឹងសេះទាំងប្រាំបីក្បាលចរសេរី នៅលើវាលស្មៅ ចម្លាក់ក្បាលនាគដ៏ប្រណីតជាង៥០០ក្បាល តែក្បាលមួយណាក៏មិនដូចមួយណា ឬផ្ទាំងចម្លាក់នាគប្រាំដណ្តើមគជ់ជាដើម។ល។ មិនប្លែកអ្វី ពីព្រោះផ្ទាំងចម្លាក់ជាច្រើននៅទីនេះ បានចាត់ទុកជាស្នាដៃគំរូ នៃសតវត្សរ៍ទី១៨ នៅវៀតណាម។ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) បូជាអ្នកតារួមមាន៖ ស្តេចកាវសើន (Cao Son) (អ្នកតាភ្នំ) ស្តេចធ្វីបា (Thuy Ba) (អារក្សទឹក) និងស្តេចបាច់ឡែ (Bach Le) (អ្នកតាដាំដុះ)។ ក្រៅពីនោះ នៅមានអ្នកបង្កបង្កើតភូមិប្រាំបីរូប នៅសតវត្សរ៍ទី១៥ បន្ទាប់ពីត្រូវខ្មាំងឈានពាន ធ្វើឱ្យពង្រត់គ្នា ក៏បានបូជានៅល្វែងខាងក្រោយ។ ចំពោះសម្រស់នៃទ្រង់ទ្រាយស្ថាបត្យកម្ម សិល្បៈចម្លាក់ សិល្បៈតុបតែងនិងតម្លៃដ៏សំខាន់ជាង គឺទីសក្ការបូជាភូមិឌិញបាង (Dinh Bang) ជួយឱ្យភ្ញៀវទេសចរឃើញនូវភាពពេញលេញមួយ អំពីស្ថាបត្យកម្មនៃទីសក្ការបូជា ដែលបានសាងសង់នៅពាក់កណ្តាលសតវត្សរ៍ទី១៨ ខណៈពេលទីសក្ការបូជាដទៃ មិនអាចរក្សាបាននៅរូបរាងដូចសភាពដើមទៀតឡើយ។ ជាមួយនឹងភ្ញៀវទេសចរ រាល់ពេលធ្វើដំណើរមកទស្សនា នៅតំបន់ដែនដីបុរាណដ៏ស្រស់ស្អាត នៃដែនក្រុងខាងជើង ទីសក្ការបូជាភូមិឌិញបាង (Dinh Bang) ជាស្ថាននាមត្រូវតែធ្វើដំណើរចូលមកទស្សនាមិនអាចខានបាន៕ អត្ថបទនិងរូបថត៖ វៀតគឿង Bài và ảnh: Việt Cường

ជាសំណង់ស្ថាបត្យកម្មបុរាណស្កឹមស្កៃ បង្កប់តម្លៃសិល្បៈរចនាតុបតែងប្រពៃណីពិសេសដែលប្រកបទៅដោយឈើ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) (ទីរួមស្រុកទឺសើន - Tu Son ខេត្តបាក់និញ - Bac Ninh) តាំងពីយូរបានចាត់ទុកជាទីសក្ការបូជាមួយក្នុងចំណោមទីសក្ការបូជា ដ៏ស្អាតបំផុតនៅតំបន់នេះ។ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) ស្ថិតនៅតំបន់វាលទំនាបទន្លេក្រហម ស្ថិតនៅបណ្តោយតាមដងផ្លូវជាតិលេខ១អា ចម្ងាយពីរដ្ឋធានីហាណូយប្រហែល២០គីឡូម៉ែត្រ ទៅទិសខាងជើង។ តាមក្បូនខ្នាត ភូមិឌិញបាង (Dinh Bang) បានផ្តើមសាងសង់នៅឆ្នាំ១៧០០ ហើយរហូតដល់ឆ្នាំ១៧៣៦ ទើបធ្វើសម្រេចជាស្ថាពរ។ អ្នកមានគំនិតផ្តួចផ្តើមសាងសង់ទីសក្ការបូជា គឺជាមន្ត្រីមួយរូប នៅភូមិឌិញបាង (Dinh Bang) ឈ្មោះថា ង្វៀន ថាកលឿង (Nguyen Thac Luong)។ លោកនិងភរិយាឈ្មោះ ង្វៀន ធីង្វៀន (Nguyen Thi Nguyen) រួមនឹងអ្នកស្រុក អ្នកភូមិ នៅតំបន់នេះចូលជាកម្លាំង ជាទ្រព្យសម្បត្តិ ដើម្បីសាងសង់ទីសក្ការបូជា។ សំឡឹងមើលពីខាងក្រៅ ទីសក្ការបូជាមានទ្រង់ទ្រាយធំធេង រួមមានល្វែងធំតភ្ជាប់នឹងល្វែងខាងក្រោយ។ ល្វែងធំមានលក្ខណៈស្ថាបត្យកម្មផ្ទះខ្ពស់ពីដី រាងបួនជ្រុងទ្រវែង បណ្តោយ២០ម៉ែត្រ ទទឹង១៤ម៉ែត្រ ចែកជាប្រាំពីរល្វែងតូច សាងនៅលើថ្មខៀវ បានទ្រទៅដោយសសរស្តម្ភតូចធំរឹងមាំ ដែលមានអង្កត់ផ្ចិតប្រហែល០,៥ - ០,៦ ម៉ែត្រ។ រូបរាងស្កឹមស្កៃនៃទីសក្ការបូជា នៅបង្ហាញរាងដំបូលកោងលាតសន្ធឹង បោះពួយឆោងទៅមុខមិនងាយឃើញ។ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) ស្ថិតនៅសង្កាត់ឌិញបាង (Dinh Bang) ទីរួមស្រុកទឺសើន (Tu Son) ខេត្តបាក់និញ (Bac Ninh)។ រនាំងនៅល្វែងធំនៃទីសក្ការបូជា បានឆ្លាក់ក្បាច់រចនាយ៉ាងប្រណីត។ ស្លាបទ្វារទាំងពីរសងខាងធ្វើអំពីឈើ មានទំហំធំនៃទីសក្ការបូជា។ ទីសក្ការបូជាបានទ្រទ្រង់ទៅដោយសសរឈើច្រេសចំនួន៦០ដើម។ ក្បាច់រចនាទឹបមាសតុបតែង នៅលើពិតាននៃល្វែងធំ។ ល្វែងធំនៃទីសក្ការបូជា បានសាងសង់ដោយឈើទាំងស្រុង។. ផ្ទាំងចម្លាក់ឈើដ៏ល្បីល្បាញ “សេះផាយប្រាំបីក្បាល”។ ស្លាបទ្វារទាំងអស់នៃល្វែងធំ សុទ្ធតែបានធ្វើអំពីឈើ។ ជ្រុងមួយនៃរបាំងបានចម្លាក់ក្បាច់រចនាយ៉ាងប្រណីត នៅល្វែងធំនៃទីសក្ការបូជាភូមិឌិញបាង (Dinh Bang)។ ក្បាច់រចនាតុបតែងរូបនាគ។ ក្បាច់រចនាតុបតែងយ៉ាងស្អាត នៅខាងក្រៅនៃល្វែងធំ។ ដំបូលនៅទីនេះ មានសភាពកោងបោះពួយឆោងទៅមុខ មានទ្រង់ទ្រាយធំបំផុតនៅវៀតណាម។ ជ្រុងមួយនៃបរិយាកាសខាងក្នុងទីសក្ការបូជា។ ឆ្កែថ្មបុរាណនៅទីលានទីសក្ការបូជា។ ផ្ទាំងប្រទាននាមតែងតាំង បានតាំងនៅកន្លែងខ្ពង់ខ្ពស់មួយនៅក្នុងទីសក្ការបូជា។ នៅពេលធ្វើដំណើរឆ្លងកាត់ទ្វារដែលធ្វើអំពីឈើ ចូលទៅកាន់បរិយាកាសខាងក្នុង ភ្ញៀវទេសចរនឹងលង់អារម្មណ៍ជាមួយរនាំងល្វែងកណ្តាល (ល្វែងធំ)ដែលធ្វើអំពីឈើ មានផ្ទៃទំហំ បានចម្លាក់ក្បាច់ដោយភាពផ្ចិតផ្ចង់។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរចំណាយពេលវេលាស្វែងយល់ នឹងមានអារម្មណ៍ទាក់ទាញ ចំពោះស្នាដៃចម្លាក់សក្តិសមជាច្រើនសម្តែងនៅលើផ្ទាំងឈើ ស្ថិតនៅទីសក្ការបូជាដូចជា៖ “សេះផាយប្រាំបីក្បាល” ល្បីឈ្មោះជាមួយនឹងសេះទាំងប្រាំបីក្បាលចរសេរី នៅលើវាលស្មៅ ចម្លាក់ក្បាលនាគដ៏ប្រណីតជាង៥០០ក្បាល តែក្បាលមួយណាក៏មិនដូចមួយណា ឬផ្ទាំងចម្លាក់នាគប្រាំដណ្តើមគជ់ជាដើម។ល។ មិនប្លែកអ្វី ពីព្រោះផ្ទាំងចម្លាក់ជាច្រើននៅទីនេះ បានចាត់ទុកជាស្នាដៃគំរូ នៃសតវត្សរ៍ទី១៨ នៅវៀតណាម។ ទីសក្ការបូជានៃភូមិឌិញបាង (Dinh Bang) បូជាអ្នកតារួមមាន៖ ស្តេចកាវសើន (Cao Son) (អ្នកតាភ្នំ) ស្តេចធ្វីបា (Thuy Ba) (អារក្សទឹក) និងស្តេចបាច់ឡែ (Bach Le) (អ្នកតាដាំដុះ)។ ក្រៅពីនោះ នៅមានអ្នកបង្កបង្កើតភូមិប្រាំបីរូប នៅសតវត្សរ៍ទី១៥ បន្ទាប់ពីត្រូវខ្មាំងឈានពាន ធ្វើឱ្យពង្រត់គ្នា ក៏បានបូជានៅល្វែងខាងក្រោយ។ ចំពោះសម្រស់នៃទ្រង់ទ្រាយស្ថាបត្យកម្ម សិល្បៈចម្លាក់ សិល្បៈតុបតែងនិងតម្លៃដ៏សំខាន់ជាង គឺទីសក្ការបូជាភូមិឌិញបាង (Dinh Bang) ជួយឱ្យភ្ញៀវទេសចរឃើញនូវភាពពេញលេញមួយ អំពីស្ថាបត្យកម្មនៃទីសក្ការបូជា ដែលបានសាងសង់នៅពាក់កណ្តាលសតវត្សរ៍ទី១៨ ខណៈពេលទីសក្ការបូជាដទៃ មិនអាចរក្សាបាននៅរូបរាងដូចសភាពដើមទៀតឡើយ។ ជាមួយនឹងភ្ញៀវទេសចរ រាល់ពេលធ្វើដំណើរមកទស្សនា នៅតំបន់ដែនដីបុរាណដ៏ស្រស់ស្អាត នៃដែនក្រុងខាងជើង ទីសក្ការបូជាភូមិឌិញបាង (Dinh Bang) ជាស្ថាននាមត្រូវតែធ្វើដំណើរចូលមកទស្សនាមិនអាចខានបាន៕ អត្ថបទនិងរូបថត៖ វៀតគឿង
អត្ថបទផ្សេងទៀត ការបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់នាំវៀតណាមរឹងមាំបោះជំហានឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី13/03/2026មិត្តភក្តិជាមួយនឹងវៀតណាម ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់សំដៅសម្រេចគោលដៅយុទ្ធសាស្ត្រ នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនាំវៀតណាមបោះជំហានយ៉ាងរឹងមាំ ចូលយុគសម័យអភិវឌ្ឍន៍ថ្មី។ “ការបោះឆ្នោតឆ្នាំ២០២៦ ឆ្លុះបញ្ចាំងពីសមត្ថភាពអភិបាលកិច្ចនិងភាពចាស់ទុំរបស់ប្រទេសវៀតណាម”13/03/2026មិត្តភក្តិជាមួយនឹងវៀតណាមដំណើរបេតិកភណ្ឌនៅ "ផ្ទះរួម" នៃ៥៤ជនជាតិវៀតណាម21/02/2026មិត្តភក្តិជាមួយនឹងវៀតណាម“គ្រួសារការទូតអំណរបុណ្យតេត ២០២៦” - ស្ពានវប្បធម៌ដែលតភ្ជាប់ទំនាក់ទំនងការទូតនៅទីក្រុងហូជីមិញ09/02/2026មិត្តភក្តិជាមួយនឹងវៀតណាមកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន03/02/2026មិត្តភក្តិជាមួយនឹងវៀតណាម“អាវុធមុតស្រួច” នៃកិច្ចការបរទេសការពារជាតិ និងការទូតប្រជាជន14/01/2026មិត្តភក្តិជាមួយនឹងវៀតណាមYoshioka Norihiko – អ្នកតភ្ជាប់ស្ពានវប្បធម៌ជប៉ុន - វៀតណាម12/01/2026មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត