• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរៃអង្គាសប្រាក់ជួយប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi

អញ្ជើញចូលរួមក្នុងពិធី មានអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងលោកជំទាវ Naly Sisoulith។
គណៈប្រតិភូចូលរួមក្នុងពិធី (រូបថត៖ hcmcpv.org.vn)

នារសៀលថ្ងៃទី១២ ខែកញ្ញា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ និងគណៈកម្មាធិការចលនាជួយសង្គ្រោះទីក្រុងហូជីមិញ បានប្រារព្ធពិធីរៃអង្គាសប្រាក់ជួយប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី។ អញ្ជើញចូលរួមក្នុងពិធី  មានអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងលោកជំទាវ Naly Sisoulith។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Phuoc Loc លេខារងនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត  ណាមនៅទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការចូលរួមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងលោកជំទាវ Naly Sisoulith និង គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅក្នុងព្រឹត្តិការណ៍នេះ។

ប្រតិភូចូលរួមវិភាគទានជួយដល់ប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី (រូបថត៖ hcmcpv.org.vn)

 

ថ្នាក់ដឹកនាំទីក្រុង ហូជីមិញក៏បានគោរពទទួលស្គាល់ និងថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស ដែលបានរួមវិភាគទាន និងជួយប្រជាជនជំនះការលំបាក ស្តារផលិតកម្មឡើងវិញ និងស្ថិរភាពជីវភាពរស់នៅនាពេលខាងមុខ។ គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាម អំពាវនាវដល់ប្រជាជន ទីភ្នាក់ងារ អង្គការ សហគមន៍អាជីវកម្ម និងប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងទីក្រុង ដើម្បីចែករំលែកនិងជួយខាងស្មារតី សម្ភារៈ និងឆ្ពោះទៅជនរួមជាតិភាគខាងជើងជាមួយនឹងជំនួយឧបត្ថម្ភយ៉ាងលឿនបំផុត ទាន់ពេលវេលាបំផុតនិងប្រកបដោយប្រសិទ្ធិភាពបំផុត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top