• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបលើកទី ៤៨ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហ្វីលីពីន

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានចាត់ទុកថា៖ ក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយមូលដ្ឋាន និងដៃគូនានារបស់ហ្វីលីពីនមានសញ្ញាសម្គាល់វិជ្ជមានជាច្រើន ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមូលដ្ឋាននានា ក្នុងនោះមានរដ្ឋធានីម៉ានីល។
ប្រតិភូបានថតរូបអនុស្សាវរីយ៍។ រូបថត៖ Xuan Khu/TTXVN

នាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋហ្វីលីពីន ប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំពិធីអបអរសាទរខួបលើកទី ១២៦ សេចក្តីប្រកាសឯករាជ្យនៃសាធារណរដ្ឋហ្វីលីពីន (១២ មិថុនា ១៨៩៨ - ១២ មិថុនា ២០២៤) និងខួបលើកទី ៤៨ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហ្វីលីពីន (១២ កក្កដា ឆ្នាំ១៩៧៦ - ១២ ខែកក្កដា ឆ្នាំ២០២៤)។

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានអបអរសាទរចំពោះទំនាក់ទំនងរវាងវៀតណាម និងហ្វីលីពីនក្រោយរយៈពេលជិត ៥០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ជាពិសេសគឺចាប់តាំងពីពេលប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១៥ ដែលទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើនលើគ្រប់វិស័យ។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានចាត់ទុកថា៖ ក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយមូលដ្ឋាន និងដៃគូនានារបស់ហ្វីលីពីនមានសញ្ញាសម្គាល់វិជ្ជមានជាច្រើន ជាពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមូលដ្ឋាននានា ក្នុងនោះមានរដ្ឋធានីម៉ានីល។ 

រីឯខ្លួនវិញ លោក Meynardo Montealegre ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋហ្វីលីពីនប្រចាំនៅវៀតណាម បានសម្តែង បំណងចង់អភិវឌ្ឍទំនាក់ទំនងដ៏រស់រវើក និងខ្លាំងក្លាជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជាមួយទីក្រុងហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top