ចាប់តាំងពីចុងខែមីនាមក ផ្លូវជាច្រើនក្នុងទីក្រុងហូជីមិញ ហាក់ដូចជាបានស្លៀកសម្លៀកបំពាក់ថ្មីដោយពណ៌ក្រហមឆ្អៅនៃទង់បក្ស និងទង់ជាតិ។
ទន្ទឹមនឹងនោះ ផ្ទាំងផ្សព្វផ្សាយ និងផ្ទាំងប៉ាណូត្រូវបានដំឡើង និងតុបតែងលម្អនៅតាមទីតាំងជាច្រើន ជាមួយនឹងពាក្យស្លោកអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥)។
ផ្លូវដូចជា Nguyen Hue, Le Loi, Nguyen Du, Truong Chinh,... ត្រូវបានគ្របដណ្ដប់ដោយពណ៌ក្រហមឆ្អៅនៃទង់ បដា ពាក្យស្លោក ផ្ទាំងគំនូរឃោសនា និងផ្ទាំងប៉ាណូអបអរសាទរមហាពិធីបុណ្យថ្ងៃទី ៣០ មេសា។
គ្រប់ទីកន្លែងពោរពេញទៅដោយទង់ជាតិពណ៌ក្រហម ផ្កាយមាស ដែលធ្វើឲ្យមនុស្សជាច្រើនរំភើបរីករាយនិងអន្ទះសារជាមួយនឹងទិវាបុណ្យដ៏ធំរបស់ប្រជាជាតិ។
ផ្លូវសៀវភៅ ទីក្រុងហូជីមិញ នៅមជ្ឈមណ្ឌលខណ្ឌទី១។