អញ្ជើញចូលរួមពិធីមានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិមនានា។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ។ (រូបថត៖ VNA)
ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ ទិវាកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥) នាព្រឹកថ្ងៃទី ១៩ ឧសភា គណៈ ប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរព វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន ពលី វិថី Bac Son ទីក្រុងហាណូយ។
អញ្ជើញចូលរួមពិធីមានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិមនានា។ គណៈប្រតិភូបានសម្តែងនូវការគោរព និងការដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។
បន្ទាប់មក គណៈប្រតិភូបានមកដាក់កម្រងផ្កា និងអុជធូបនៅឯវិមានរំលឹក វិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី នៅវិថី Bac Son៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម