នាថ្ងៃអាទិត្យ ទី១៥ ខែមីនា ខាងមុខនេះ អ្នកបោះឆ្នោតវៀតណាមនឹងបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់របស់វៀតណាម និងជាទិវាបុណ្យដ៏ធំមួយរបស់ប្រជាជនទាំងមូល ដែលបង្ហាញពីសិទ្ធិធ្វើជាម្ចាស់ ក៏ដូចជាឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
បដាឃោសនាអំពីការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅតាមដងផ្លូវខេត្តឡឹមដុង។ (រូបថត៖ VOV)
បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ
ការបោះឆ្នោតលើកនេះប្រព្រឹត្តទៅក្នុងបរិបទដែលមានចំណុចថ្មីៗជាច្រើន
ជាពិសេសក្រោយពីការបង្កើតអាជ្ញាធរមូលដ្ឋានពីរកម្រិត និងការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល។
ប្រការនេះបានដាក់ចេញតម្រូវការខ្ពស់ជាងលើការងារបញ្ជាដឹកនាំ និងរៀបចំការអនុវត្ត។
ត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃបោះឆ្នោតរបស់ប្រជាជនទាំងមូល
នៅតាមមូលដ្ឋាននានា
ប្រព័ន្ធរៀបចំការបោះឆ្នោតពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានត្រូវបានសម្រេចរួចរាល់តាំងពីដំបូងទី។
គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ត្រូវបានបង្កើតឡើងស្របតាមបទប្បញ្ញត្តិ។
ទាក់ទងនឹងបញ្ហាបុគ្គលិក
ដែលត្រូវបានកំណត់ថា ជា “កូនសោរនៃកូនសោរ” គណៈកម្មាធិការបក្ស
និងអង្គការបក្សគ្រប់លំដាប់ថ្នាក់បានត្រៀមរៀបចំបុគ្គលិកតាមនីតិវិធីត្រឹមត្រូវ
ដោយមានការពិគ្រោះយោបល់ចំនួន៣ជុំ ស្របតាមច្បាប់បោះឆ្នោត
ដែលធានាបាននូវលក្ខណៈប្រជាធិបតេយ្យ ភាពបើកសាធារណៈ និងតម្លាភាព។
រចនាសម្ព័ន្ធបេក្ខជនត្រូវបានកសាងឡើងប្រកបដោយភាពសុខដុមរមនា រវាងបណ្ដាវិស័យ ផ្នែក
និងតំបន់នានា; ធានាសមាមាត្រសមហេតុផលរវាងបេក្ខជនស្ត្រី
បេក្ខជនជាជនជាតិភាគតិច; ផ្តោតលើបេក្ខជនវ័យក្មេង បញ្ញវន្ត
កម្មករ កសិករ សហគ្រិន សិល្បៈករ វិចិត្រករ អ្នកមុខអ្នកការសាសនា… លោកស្រី Y Bich Tho អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តក្វាងង៉ាយ
បានមានប្រសាសន៍ថា៖
“ក្នុងដំណើរការពិគ្រោះយោបល់
រណសិរ្សមាតុភូមិយកចិត្តទុកដាក់ពិសេសលើស្តង់ដារ និងលក្ខខណ្ឌរបស់បេក្ខជន
ហើយធានារចនាសម្ព័ន្ធសមហេតុផលទាក់ទងនឹងភេទ អាយុ ជនជាតិ សាសនា និងសមាសភាពសង្គម
ដោយភ្ជាប់ស្តង់ដារ និងរចនាសម្ព័ន្ធ និងដាក់គុណភាពបេក្ខជនជាកត្តាចម្បង។
ការរៀបចំការប្រមូលមតិ និងការផ្ដល់ទំនុកចិត្តពីអ្នកបោះឆ្នោតនៅកន្លែងរស់នៅ
និងកន្លែងធ្វើការរបស់បេក្ខជនដែលត្រូវបានឧទ្ទេសនាម
គឺជាកាណាល់សំខាន់មួយដែលឆ្លុះបញ្ចាំងដោយផ្ទាល់ពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន”។
រួមជាមួយនឹងបញ្ហាបុគ្គលិក
បណ្ដាមូលដ្ឋានកំពុងអនុវត្តន៍ដោយព្រមៗគ្នានូវវិធានការធានាសន្តិសុខនយោបាយ
សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម; ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការរៀបចំការបោះឆ្នោត
និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ… លោក Luu Van Trung លេខារងគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត
និងជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តឡឹមដុង បានមានប្រសាសន៍ថា៖
“ក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចចិត្តស្ដីពីកម្រិតការចំណាយនិងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការងារបោះឆ្នោត។
ការផលិតនិងចែកចាយត្រាសម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់
និងក្រុមបោះឆ្នោតនានា ត្រូវបានអនុវត្តន៍យ៉ាងឆាប់រហ័ស និងពេញលេញ។
ហត្ថលេខាឌីជីថលឯកទេសត្រូវបានប្រគល់ដើម្បីបម្រើដល់ការងារគ្រប់គ្រង រាយការណ៍
និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។
លក្ខខណ្ឌសម្ភារៈផ្សេងទៀតក៏កំពុងត្រូវបានពិនិត្យឡើងវិញដើម្បីធានាប្រសិទ្ធភាពនិងការសន្សំសម្ចៃ”។
លើសពីនេះ
ការងារឃោសនាអំពីការបោះឆ្នោតដល់ប្រជាជនក៏ជាភារកិច្ចដ៏សំខាន់មួយផងដែរ។ នៅក្នុងឃុំ
គីមភូ ខេត្តក្វាងទ្រី ប្រព័ន្ធឧបករណ៍បំពងសំឡេងថ្នាក់មូលដ្ឋាន
បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងការបោះឆ្នោតដល់ប្រជាជន។
លោក Cao Tien Thanh ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការរណសិរ្សភូមិលេខ១
គីមបាង ឃុំ គីមភូ បានឲ្យដឹងថា៖
“ភូមិនីមួយៗមានឧបករណ៍បំពងសំឡេងដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោតដល់ប្រជាជន;
វិភាគយ៉ាងច្បាស់អំពីសារៈសំខាន់ និងអត្ថន័យនៃការបោះឆ្នោត
ដែលជាសិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការបោះឆ្នោត។
តាមរយៈកិច្ចប្រជុំភូមិ និងកិច្ចប្រជុំជាមួយប្រជាជន
យើងក៏រៀបចំការឃោសនាដើម្បីជួយប្រជាជនឱ្យយល់អំពីខ្លឹមសារ
និងរបៀបវារៈនៃការបោះឆ្នោតផងដែរ”។
ផ្ដាំផ្ញើរការជឿទុកចិត្តតាមរយៈសន្លឹកឆ្នោតនីមួយៗ
ការត្រៀមរៀបចំចុងក្រោយសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦
និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១
កំពុងត្រូវបានដំណើរការ។ បរិយាកាសអំណរថ្ងៃបោះឆ្នោត
ក៏កំពុងរីកសាយភាយយ៉ាងទូលំទូលាយក្នុងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។
នៅមុនទិវាបុណ្យដ៏ធំនេះ
អ្នកបោះឆ្នោតជាច្រើនបានបង្ហាញពីក្តីរំពឹងទុកចំពោះអ្នកដែលនឹងតំណាងឱ្យឆន្ទៈ
និងបំណងប្រាថ្នារបស់ប្រជាជន។
“ខ្ញុំសង្ឃឹមថា
ការបោះឆ្នោតខាងមុខនេះនឹងជ្រើសរើសបាននូវអ្នកដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់
ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាជន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន
យល់ពីទំនៀមទម្លាប់ និងជីវភាពរបស់ប្រជាជន
ហើយអាចឆ្លុះបញ្ចាំងនូវមតិយោបល់របស់ជនរួមជាតិយើង”។
“ខ្ញុំសង្ឃឹមថា
តំណាងដែលត្រូវបានជ្រើសតាំង គឺជាមនុស្សដែលមានសុចរិតភាព និងគុណធម៌
ដែលតែងតែផ្ទៀងស្តាប់យោបល់របស់ប្រជាជន ជាពិសេសយុវជន
ហើយនឹងបង្កើតគោលនយោបាយជាក់ស្តែងសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន
ដើម្បីឱ្យប្រជាជនអាចទទួលបានសមិទ្ធផលដោយផ្ទាល់។ សម្រាប់ជំនាន់យុវជន នោះគឺជាអនាគតរបស់យើង”។
ថ្ងៃទី
១៥ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ នឹងពិតជាទិវាបុណ្យជាតិមួយ ដែលឆន្ទៈ បំណងប្រាថ្នា
និងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់។
ដោយមានភាពម្ចាស់ការ ភាពហ្មត់ចត់ និងការទទួលខុសត្រូវ
ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ
២០២៦-២០៣១ ត្រូវបានគេរំពឹងថា នឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា
ហើយរួមចំណែកដល់ការកសាងរដ្ឋមួយដែលពិតជារបស់ប្រជាជនដោយប្រជាជន និងដើម្បីប្រជាជន៕