រូបថត ត្រឹនយ៉ាងណាម (Tran Giang Nam) អ្នកបង្កើតឯតទគ្គកម្មទម្រង់រូបភាពមហាតូច 03/09/2019 ការកែច្នៃ ប្រមូលផ្តុំនូវទម្រង់រូបភាពបំប្រួញតូច ហាក់ដូចជាមិនមែនឆ្ងាយចំពោះអ្នកទីក្រុងហូជីមិញ តែចំពោះទម្រង់រូបភាពមហាតូច សុទ្ធដូចបេះបិទនឹងរូបភាពដើម ជាមួយទំហំគិតដោយមីលីមែត្រ និង កម្រិតពិបាកខ្ពស់ គឺមានតែបងត្រឹនយ៉ាងណាម (Tran Giang Nam) និង សិប្បករមួយចំនួនតិចនៅវៀតណាម អាចបំពេញការងារនេះបាន។ ក្នុងអំឡុងពេល១៥ឆ្នាំ អត់ធ្មត់ប្រដេញតាមការងារនេះ បងត្រឹនយ៉ាងណាម (Tran Giang Nam) បង្កើតបានកម្រងទម្រង់រូបភាពមហាតូច “ពិសេស និង ប្លែក" ជិត៤០០ រូបភាព បានទទួលស្គាល់ជាអ្នកបង្កើតឯតទគ្គកម្មនៃស្នាដៃមហាតូចនេះ។ ផ្តើមចេញពីវិស័យរចនាក្រាហ្វិក បងត្រឹងយ៉ាងណាម (Tran Giang Nam) ក៏មិនអាចចាំបានថា ខ្លួនបានបំពេញមុខរបរឆ្វេង (ការងារខុសពីមុខជំនាញ) ធ្វើនូវទម្រង់រូបភាពមហាតូចនេះ កាលពេលណាឡើយ។ បងសំណេះសំណាល៖ “កាលពីវ័យកុមារ ខ្ញុំចូលចិត្តនូវប្រដាប់លេងទម្រង់រូបភាពណាស់។ ឆ្នាំ២០០០ ខ្ញុំបានទៅទស្សនាតាំងពិព័រណ៍ទម្រង់រូបភាពមហាតូច នៃសិប្បករជនជាតិរុស្ស៊ី ហើយចាប់ពីពេលនោះមក កើតគំនិតបង្កើតកម្រងទម្រង់រូបភាពមហាតូច ជាមួយនឹងរថយន្តបុរាណ និង សត្វល្អិត”។ ខណៈនោះ បងត្រឹនយ៉ាងណាម (Tran Giang Nam) នៅផ្តោតអារម្មណ៍លើមុខរបរជំនាញគឺរចនា logo នៅពេលលំហែ ទើបបងស្រាវជ្រាវធ្វើទម្រង់រូបភាព ដើម្បីបំពេញចំណូលចិត្ត ហើយគ្រាន់ចាត់ទុកនេះជាមុខរបរឆ្វេង។ ប៉ុន្មានឆ្នាំថ្មីនេះ បងយ៉ាងណាម (Giang Nam) បានប្តូរមកមុខរបរធ្វើទម្រង់រូបភាពមហាតូចនេះតែម្តង សម្រាប់អាជីវកម្មលើបណ្តាញអ៊ីនធើណែត។ “អតិថិជនរបស់ខ្ញុំ ចម្បងជាជនបរទេស ក្នុងនោះភាគច្រើនជាជនជាតិជប៉ុន ពីព្រោះពួកគាត់មានទម្លាប់ចូលចិត្តប្រមូលផ្តុំនូវស្នាដៃសិប្បកម្ម ទាមទារភាពហ្មត់ចត់ និង ថ្វីដៃ” អ្នកបង្កើតឯតទគ្គកម្មចែករំលែកយ៉ាងនេះ។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ជាមួយនឹងចំណូលចិត្តច្នៃនូវទម្រង់រូបភាពមហាតូច។ វត្ថុធាតុ សម្រាប់ធ្វើទម្រង់រូបភាព រួមមានទងស្ពាន បន្ទះស្ពានស្តើងតូច។ ឧបករណ៍សម្រាប់ធ្វើ រួមមានដង្កាប់ ឈើគាប កន្រ្តៃ កាំបិតជាដើម។ ច្បាប់ពង្រាងបានបងយ៉ាងណាម (Giang Nam) វិភាគហ្មត់ចត់ លើស្នាមគំនូសនីមួយៗ។ ដើម្បីច្នៃនូវទម្រង់រូបភាពមហាតូច ត្រូវផ្តោតអារម្មណ៍ខ្ពស់។ ផ្ចិតផ្ចង់ ប្រុងប្រយត្ន លើគ្រឿងលម្អិតនីមួយៗ។ បងយ៉ាងណាម (Giang Nam) ប្រុងប្រយត្នលើគ្រឿងលម្អិតនីមួយៗ ដើម្បីផ្សំគ្រឿងលម្អិតសមត្រូវនឹងគ្នា។ បងយ៉ាងណាម (Giang Nam) ប្រុងប្រយត្នលើគ្រឿងលម្អិតនីមួយៗ ដើម្បីផ្សំគ្រឿងលម្អិតសមត្រូវនឹងគ្នា។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ចែករំលែក ធ្វើទម្រង់រូបភាពមហាតូច បង់ពេលវេលាច្រើន រហ័សបំផុតរយៈពេល៣ខែ ជូនកាលឡើងដល់១ ឬ២ឆ្នាំ ទើបធ្វើសម្រេច។ ស្នាដៃនីមួយៗ ត្រូវឆ្លងកាត់ច្រើនដំណាក់កាល ទាមទារអ្នកធ្វើត្រូវផ្ចិតផ្ចង់នូវលើគ្រឿងលម្អិតនីមួយៗ ចាប់ពីកាត់ រូស ខ្នាត់ ស្វែងរកវត្ថុធាតុសមស្រប់ បង្កើតគ្រឿងលម្អិត បន្ទាប់មកតំឡើង លាបពណ៌ រៀបចំបរិបទជុំវិញជាដើម។ វត្ថុធាតុសម្រាប់ធ្វើទម្រង់រូបភាព ច្រើនជាខ្សែស្ពាន ដែកថែប សៀគ្វីអគ្គិសនី អាចម៍រណា និង composite។ សម្ភារនេះបានមកពីឧបករណ៍គ្រឿងម៉ាស៊ីនចាស់ៗ។ ភាគច្រើនសុទ្ធជា “សំរាម” ដែលអ្នកដទៃមិនប្រើប្រាស់ ប៉ុន្តែឆ្លងកាត់បាទដៃទាំងគូដ៏ប៉ិនប្រសប់ និង កែវភ្នែកទាំងគូដ៏មុតថ្លារបស់បង បានក្លាយជាផលិតផលពិសេស មានតម្លៃ។ ក្រៅពីនោះ បងនៅប្រើប្រាស់ទាំងមាស ប្រាក់ ទីតាន និង គ្រឿងអាលង្ការថ្លៃផ្សេងៗ ដើម្បីបង្កើតស្នាដៃវិចិត្រ មានតម្លៃខ្ពស់ តាមលិខិតកក់ទំនិញរបស់អតិថិជន។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ច្នៃបានស្នាដៃវាស់ដោយមីឡីមែត្រជិត៤០០គ្រឿង ក្រោមប្រធានបទដូចជា៖ រថយន្តបុរាណ យន្តហោះ សត្វលម្អិត និង សកម្មភាពប្រចាំថ្ងៃ។ ស្នាដៃនីមួយៗនេះ ពេលកត់ទិញតែងមានតម្លៃជាង៤លានដុង (ប្រហែល ២០០ដូល្លាអាមេរិក)។ ស្នាដៃថ្លៃបំផុតរបស់បង គឺរថយន្តបុរាណ BMW - R51 (ផលិតឆ្នាំ១៩៥៤) បានលក់ជាមួយនឹងតម្លៃ៧០លានដុង (ប្រហែល៣.០០០ដូល្លាអាមេរិក)។ អ្នកបង្កើតឯតទគ្គកម្មឱ្យដឹងថា៖ ជាមួយនឹងគំរូថ្មី ឬពេលអនុវត្តដំណាក់កាលតំឡើង បង្កើតរូបរាងផលិតផល គឺត្រូវការទីកន្លែងធ្វើការស្ងប់ស្ងាត់ ជៀសវៀងបែកអារម្មណ៍ បន្ទប់ជិតខ្យល់។ បងយ៉ាងណាម (Giang Nam)សំណេះសំណាលថា “ខណៈបន្ទប់ហប់ក្តៅ ញើសជោគអាវ ខ្ញុំក៏មិនហ៊ានបើកបង្ហារផង ជៀសវាងខ្យល់បក់ហើរស្នាដៃ។ ពេលបាត់គ្រឿងលម្អិតមួយណា គឺត្រូវធ្វើសាឡើងវិញជាមិនខាន”។ ទម្រង់រូបភាពរថយន្ត vespa បុរាណ។ ទម្រង់រូបភាពអ្នកឱសស៊ីកក្លូ។ ទម្រង់រូបភាពទោចក្រយានយន្ត។ ទម្រង់រូបភាពឡានតុកៗ ទម្រង់រូបភាពហ្វូងស្រមោចមហាតូច។ ទម្រង់រូបភាពបង្ហាញពីការប្រឡងរត់ម៉ារ៉ាតុង កំពុងរត់ទឹកផ្តាច់ជាន់ទី។ ទម្រង់រូបភាពបង្ហាញពីនាវាចោរសមុទ្រ ក្នុងភាពយន្តចោរប្លន់សមុទ្រ Caribe។ ទម្រង់រូបភាពយន្តហោះមហាតូច។ ទម្រង់រូបភាពយន្តហោះ សម្រេចដល់កម្រិតវិចិត្រ។ ទម្រង់រូបភាពវត្តសសរមួយ។ ការច្នៃនូវទម្រង់រូបភាពមហាតូចនេះ ទាមទារជាងមានភាពអត់ធ្មត់ ផ្ចិតផ្ចង់ និង សមត្ថភាពប្រមាណអំពីអត្រាខ្ពស់។ ហេតុនេះហើយ មនុស្សជាច្រើនបរាជ័យបន្ទាប់ពីតាមរៀនរបរបានប៉ុន្មានសប្តាហ៍។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ឱ្យដឹងថា៖ អាទិទេពប្រទានជូនបងមានភ្នែកទាំងគូមុតថ្លា ពេលច្នៃមិនចាំបាប់ពឹងកញ្ចក់ពង្រីក តែនៅមើលឃើញច្បាស់គ្រឿងលម្អិតតូចបំផុត។ តាមបង ការសំឡឹងដោយភ្នែកពិត គឺច្បាស់បំផុត ពីព្រោះនឹងមិនបះទង្គីចរាំងស្កាត់ដោយឧបករណ៍ជំនួយ ដូចជាចំណុះរបាំង។ ហេតុនេះ រាល់ស្លាកស្នាមគ្រឿងលម្អិតនៃទម្រង់រូបភាពប្រាកដប្រជា ដូចសភាពដើម មិនខុសរង្វាស់។ ដោយការព្យាយាម ហត្ថកម្មខ្ពស់ មិនពឹងផ្អែកលើម៉ាស៊ីនបច្ចេកទេស បង្កើតឡើងបាននូវរូបភាពខុសប្លែក រវាងស្នាដៃរបស់បងយ៉ាងណាម (Giang Nam) និងផលិតផលមហាតូចរបស់ជាងដទៃលើពិភពលោក។ បងត្រឹនយ៉ាងណាម (Tran Giang Nam) បំណងចង់ច្នៃច្រើនទម្រង់រូបភាពផ្សារភ្ជាប់នឹងជីវភាពរស់នៅ វប្បធម៌ នៃជនជាតិវៀតណាម ដូចជារូបភាពកង់ស៊ីកក្លូ អាវផាយវៀតណាម មួកស្លឹក ប្រជាកសិករច្រូតស្រូវ រែកអម្រែក ឬសំណង់ស្ថាបត្យកម្មគំរូ។ ពីព្រោះ បងចង់រក្សា និង ឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ នូវលក្ខណៈសម្រស់ស្រស់ស្អាតនៃភូមិស្រុក តាមរយៈស្នាដៃមហាតូចដ៏វិចិត្រនេះ៕ អត្ថបទ៖ ង្វៀនឡឹន ថុងហាយ

ការកែច្នៃ ប្រមូលផ្តុំនូវទម្រង់រូបភាពបំប្រួញតូច ហាក់ដូចជាមិនមែនឆ្ងាយចំពោះអ្នកទីក្រុងហូជីមិញ តែចំពោះទម្រង់រូបភាពមហាតូច សុទ្ធដូចបេះបិទនឹងរូបភាពដើម ជាមួយទំហំគិតដោយមីលីមែត្រ និង កម្រិតពិបាកខ្ពស់ គឺមានតែបងត្រឹនយ៉ាងណាម (Tran Giang Nam) និង សិប្បករមួយចំនួនតិចនៅវៀតណាម អាចបំពេញការងារនេះបាន។ ក្នុងអំឡុងពេល១៥ឆ្នាំ អត់ធ្មត់ប្រដេញតាមការងារនេះ បងត្រឹនយ៉ាងណាម (Tran Giang Nam) បង្កើតបានកម្រងទម្រង់រូបភាពមហាតូច “ពិសេស និង ប្លែក" ជិត៤០០ រូបភាព បានទទួលស្គាល់ជាអ្នកបង្កើតឯតទគ្គកម្មនៃស្នាដៃមហាតូចនេះ។ ផ្តើមចេញពីវិស័យរចនាក្រាហ្វិក បងត្រឹងយ៉ាងណាម (Tran Giang Nam) ក៏មិនអាចចាំបានថា ខ្លួនបានបំពេញមុខរបរឆ្វេង (ការងារខុសពីមុខជំនាញ) ធ្វើនូវទម្រង់រូបភាពមហាតូចនេះ កាលពេលណាឡើយ។ បងសំណេះសំណាល៖ “កាលពីវ័យកុមារ ខ្ញុំចូលចិត្តនូវប្រដាប់លេងទម្រង់រូបភាពណាស់។ ឆ្នាំ២០០០ ខ្ញុំបានទៅទស្សនាតាំងពិព័រណ៍ទម្រង់រូបភាពមហាតូច នៃសិប្បករជនជាតិរុស្ស៊ី ហើយចាប់ពីពេលនោះមក កើតគំនិតបង្កើតកម្រងទម្រង់រូបភាពមហាតូច ជាមួយនឹងរថយន្តបុរាណ និង សត្វល្អិត”។ ខណៈនោះ បងត្រឹនយ៉ាងណាម (Tran Giang Nam) នៅផ្តោតអារម្មណ៍លើមុខរបរជំនាញគឺរចនា logo នៅពេលលំហែ ទើបបងស្រាវជ្រាវធ្វើទម្រង់រូបភាព ដើម្បីបំពេញចំណូលចិត្ត ហើយគ្រាន់ចាត់ទុកនេះជាមុខរបរឆ្វេង។ ប៉ុន្មានឆ្នាំថ្មីនេះ បងយ៉ាងណាម (Giang Nam) បានប្តូរមកមុខរបរធ្វើទម្រង់រូបភាពមហាតូចនេះតែម្តង សម្រាប់អាជីវកម្មលើបណ្តាញអ៊ីនធើណែត។ “អតិថិជនរបស់ខ្ញុំ ចម្បងជាជនបរទេស ក្នុងនោះភាគច្រើនជាជនជាតិជប៉ុន ពីព្រោះពួកគាត់មានទម្លាប់ចូលចិត្តប្រមូលផ្តុំនូវស្នាដៃសិប្បកម្ម ទាមទារភាពហ្មត់ចត់ និង ថ្វីដៃ” អ្នកបង្កើតឯតទគ្គកម្មចែករំលែកយ៉ាងនេះ។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ជាមួយនឹងចំណូលចិត្តច្នៃនូវទម្រង់រូបភាពមហាតូច។ វត្ថុធាតុ សម្រាប់ធ្វើទម្រង់រូបភាព រួមមានទងស្ពាន បន្ទះស្ពានស្តើងតូច។ ឧបករណ៍សម្រាប់ធ្វើ រួមមានដង្កាប់ ឈើគាប កន្រ្តៃ កាំបិតជាដើម។ ច្បាប់ពង្រាងបានបងយ៉ាងណាម (Giang Nam) វិភាគហ្មត់ចត់ លើស្នាមគំនូសនីមួយៗ។ ដើម្បីច្នៃនូវទម្រង់រូបភាពមហាតូច ត្រូវផ្តោតអារម្មណ៍ខ្ពស់។ ផ្ចិតផ្ចង់ ប្រុងប្រយត្ន លើគ្រឿងលម្អិតនីមួយៗ។ បងយ៉ាងណាម (Giang Nam) ប្រុងប្រយត្នលើគ្រឿងលម្អិតនីមួយៗ ដើម្បីផ្សំគ្រឿងលម្អិតសមត្រូវនឹងគ្នា។ បងយ៉ាងណាម (Giang Nam) ប្រុងប្រយត្នលើគ្រឿងលម្អិតនីមួយៗ ដើម្បីផ្សំគ្រឿងលម្អិតសមត្រូវនឹងគ្នា។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ចែករំលែក ធ្វើទម្រង់រូបភាពមហាតូច បង់ពេលវេលាច្រើន រហ័សបំផុតរយៈពេល៣ខែ ជូនកាលឡើងដល់១ ឬ២ឆ្នាំ ទើបធ្វើសម្រេច។ ស្នាដៃនីមួយៗ ត្រូវឆ្លងកាត់ច្រើនដំណាក់កាល ទាមទារអ្នកធ្វើត្រូវផ្ចិតផ្ចង់នូវលើគ្រឿងលម្អិតនីមួយៗ ចាប់ពីកាត់ រូស ខ្នាត់ ស្វែងរកវត្ថុធាតុសមស្រប់ បង្កើតគ្រឿងលម្អិត បន្ទាប់មកតំឡើង លាបពណ៌ រៀបចំបរិបទជុំវិញជាដើម។ វត្ថុធាតុសម្រាប់ធ្វើទម្រង់រូបភាព ច្រើនជាខ្សែស្ពាន ដែកថែប សៀគ្វីអគ្គិសនី អាចម៍រណា និង composite។ សម្ភារនេះបានមកពីឧបករណ៍គ្រឿងម៉ាស៊ីនចាស់ៗ។ ភាគច្រើនសុទ្ធជា “សំរាម” ដែលអ្នកដទៃមិនប្រើប្រាស់ ប៉ុន្តែឆ្លងកាត់បាទដៃទាំងគូដ៏ប៉ិនប្រសប់ និង កែវភ្នែកទាំងគូដ៏មុតថ្លារបស់បង បានក្លាយជាផលិតផលពិសេស មានតម្លៃ។ ក្រៅពីនោះ បងនៅប្រើប្រាស់ទាំងមាស ប្រាក់ ទីតាន និង គ្រឿងអាលង្ការថ្លៃផ្សេងៗ ដើម្បីបង្កើតស្នាដៃវិចិត្រ មានតម្លៃខ្ពស់ តាមលិខិតកក់ទំនិញរបស់អតិថិជន។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ច្នៃបានស្នាដៃវាស់ដោយមីឡីមែត្រជិត៤០០គ្រឿង ក្រោមប្រធានបទដូចជា៖ រថយន្តបុរាណ យន្តហោះ សត្វលម្អិត និង សកម្មភាពប្រចាំថ្ងៃ។ ស្នាដៃនីមួយៗនេះ ពេលកត់ទិញតែងមានតម្លៃជាង៤លានដុង (ប្រហែល ២០០ដូល្លាអាមេរិក)។ ស្នាដៃថ្លៃបំផុតរបស់បង គឺរថយន្តបុរាណ BMW - R51 (ផលិតឆ្នាំ១៩៥៤) បានលក់ជាមួយនឹងតម្លៃ៧០លានដុង (ប្រហែល៣.០០០ដូល្លាអាមេរិក)។ អ្នកបង្កើតឯតទគ្គកម្មឱ្យដឹងថា៖ ជាមួយនឹងគំរូថ្មី ឬពេលអនុវត្តដំណាក់កាលតំឡើង បង្កើតរូបរាងផលិតផល គឺត្រូវការទីកន្លែងធ្វើការស្ងប់ស្ងាត់ ជៀសវៀងបែកអារម្មណ៍ បន្ទប់ជិតខ្យល់។ បងយ៉ាងណាម (Giang Nam)សំណេះសំណាលថា “ខណៈបន្ទប់ហប់ក្តៅ ញើសជោគអាវ ខ្ញុំក៏មិនហ៊ានបើកបង្ហារផង ជៀសវាងខ្យល់បក់ហើរស្នាដៃ។ ពេលបាត់គ្រឿងលម្អិតមួយណា គឺត្រូវធ្វើសាឡើងវិញជាមិនខាន”។ ទម្រង់រូបភាពរថយន្ត vespa បុរាណ។ ទម្រង់រូបភាពអ្នកឱសស៊ីកក្លូ។ ទម្រង់រូបភាពទោចក្រយានយន្ត។ ទម្រង់រូបភាពឡានតុកៗ ទម្រង់រូបភាពហ្វូងស្រមោចមហាតូច។ ទម្រង់រូបភាពបង្ហាញពីការប្រឡងរត់ម៉ារ៉ាតុង កំពុងរត់ទឹកផ្តាច់ជាន់ទី។ ទម្រង់រូបភាពបង្ហាញពីនាវាចោរសមុទ្រ ក្នុងភាពយន្តចោរប្លន់សមុទ្រ Caribe។ ទម្រង់រូបភាពយន្តហោះមហាតូច។ ទម្រង់រូបភាពយន្តហោះ សម្រេចដល់កម្រិតវិចិត្រ។ ទម្រង់រូបភាពវត្តសសរមួយ។ ការច្នៃនូវទម្រង់រូបភាពមហាតូចនេះ ទាមទារជាងមានភាពអត់ធ្មត់ ផ្ចិតផ្ចង់ និង សមត្ថភាពប្រមាណអំពីអត្រាខ្ពស់។ ហេតុនេះហើយ មនុស្សជាច្រើនបរាជ័យបន្ទាប់ពីតាមរៀនរបរបានប៉ុន្មានសប្តាហ៍។ បងត្រឹនយ៉ាងណាម (Tran Giang Nam) ឱ្យដឹងថា៖ អាទិទេពប្រទានជូនបងមានភ្នែកទាំងគូមុតថ្លា ពេលច្នៃមិនចាំបាប់ពឹងកញ្ចក់ពង្រីក តែនៅមើលឃើញច្បាស់គ្រឿងលម្អិតតូចបំផុត។ តាមបង ការសំឡឹងដោយភ្នែកពិត គឺច្បាស់បំផុត ពីព្រោះនឹងមិនបះទង្គីចរាំងស្កាត់ដោយឧបករណ៍ជំនួយ ដូចជាចំណុះរបាំង។ ហេតុនេះ រាល់ស្លាកស្នាមគ្រឿងលម្អិតនៃទម្រង់រូបភាពប្រាកដប្រជា ដូចសភាពដើម មិនខុសរង្វាស់។ ដោយការព្យាយាម ហត្ថកម្មខ្ពស់ មិនពឹងផ្អែកលើម៉ាស៊ីនបច្ចេកទេស បង្កើតឡើងបាននូវរូបភាពខុសប្លែក រវាងស្នាដៃរបស់បងយ៉ាងណាម (Giang Nam) និងផលិតផលមហាតូចរបស់ជាងដទៃលើពិភពលោក។ បងត្រឹនយ៉ាងណាម (Tran Giang Nam) បំណងចង់ច្នៃច្រើនទម្រង់រូបភាពផ្សារភ្ជាប់នឹងជីវភាពរស់នៅ វប្បធម៌ នៃជនជាតិវៀតណាម ដូចជារូបភាពកង់ស៊ីកក្លូ អាវផាយវៀតណាម មួកស្លឹក ប្រជាកសិករច្រូតស្រូវ រែកអម្រែក ឬសំណង់ស្ថាបត្យកម្មគំរូ។ ពីព្រោះ បងចង់រក្សា និង ឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ នូវលក្ខណៈសម្រស់ស្រស់ស្អាតនៃភូមិស្រុក តាមរយៈស្នាដៃមហាតូចដ៏វិចិត្រនេះ៕ អត្ថបទ៖ ង្វៀនឡឹន ថុងហាយ
អត្ថបទផ្សេងទៀត បណ្ឌិត ង្វៀន ផានកៀន (Nguyen Phan Kien) ស្ថាបនិកផលិតផលជាច្រើនមានប្រយោជន៍សម្រាប់សហគមន៍03/06/2025រូបថតពេលរំលឹកដល់ឯកជនឆ្នើម ដែលមានការចូលរួមសកម្មក្នុងសហគមន៍ គឺមិនអាចរំលងបណ្ឌិត ង្វៀន ផានកៀន (Nguyen Phan Kien) នាយករងវិទ្យាស្ថានវិទ្យាសាស្រ្ត និង បច្ចេកវិទ្យាសុខាភិបាល នៃសកលវិទ្យាល័យពហុវិជ្ជាហាណូយ។ សិល្បករប្រជាជន ត្រេវ ទ្រុងកៀន (Trieu Trung Kien) និង ការធ្វើថ្មីសិល្បៈកាយលឿង16/04/2025រូបថតរឿងរ៉ាវអំពីគ្រួសារអ្នកថតរូបម្នាក់07/04/2025រូបថតក្វៀនថៀនដាក់ (Quyen Thien Dac) និង ដំណើរអភិវឌ្ឍ Jazz វៀតណាម26/02/2025រូបថតនាយទាហានស្រ្តី ពីរលើកចូលរួមកងកម្លាំងរក្សាសន្តិភាពនៅទ្វីបអាហ្វ្រីក01/02/2025រូបថតUNESCO និង ទីក្រុងបេតិកភណ្ឌហាណូយ16/12/2024រូបថតឯកអគ្គរដ្ឋទូត ង្វៀន ផឿងង៉ា (Nguyen Phuong Nga) និង រឿងរ៉ាវការបរទេសប្រជាជនយុគសម័យថ្មី។05/12/2024រូបថត អត្ថបទផ្សេងទៀត