• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់ពិសេសទ្រឿងសា រៀបចំការបោះឆ្នោតមុនកាលកំណត់

ដោយឡែក ការិយាល័យបោះឆ្នោតនៅលើកោះទ្រឿងសា នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ១៥ ខែមីនា រួមជាមួយប្រទេសទាំងមូល។

ការិយាល័យបោះឆ្នោតចំនួន ២០ កន្លែងនៅក្នុងតំបន់ពិសេសទ្រឿងសា ខេត្តខាញ់ហ័រ បានរៀបចំការបោះឆ្នោតមុនកាលកំណត់ (រូបថត៖ VOV-Tay Nguyen)

នាព្រឹកថ្ងៃទី ៨ ខែមីនា នៅការិយាល័យបោះឆ្នោតចំនួន ២០ កន្លែងនៅលើកោះនៃតំបន់ពិសេសទ្រឿងសា ខេត្តខាញ់ហ័រ កងទ័ពនិងប្រជាជនបានទៅបោះឆ្នោតជ្រើសរើសសមាជិកសមាជិការដ្ឋភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦- ២០៣១ មុនថ្ងៃបោះឆ្នោតទូទៅទូទាំងប្រទេស មួយសប្តាហ៍។ ដោយឡែក ការិយាល័យបោះឆ្នោតនៅលើកោះទ្រឿងសា នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ១៥ ខែមីនា រួមជាមួយប្រទេសទាំងមូល។  

តំបន់ពិសេសទ្រឿងសាមានទីតាំងស្ថិតនៅឆ្ងាយពីដីគោក ដែលមានអាកាសធាតុពិបាកទ្រាំ; អ្នកបោះឆ្នោតរួមមានកម្មាភិបាល យុទ្ធជន ប្រជា ជនដែលរស់នៅលើកោះ និងអ្នកនេសាទដែលប្រតិបត្តិការនៅដែននេសាទ។ ការបោះឆ្នោតមុនកាលកំណត់មានគោលបំណងធានានូវវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ខណៈពេលដែលក៏ស្របតាមបេសកកម្មត្រៀមខ្លួនប្រយុទ្ធ និងការពារអធិបតេយ្យភាពសមុទ្រនិងកោះផងដែរ។ នៅក្នុងបរិយាកាសដ៏ឱឡារិក អ្នកបោះឆ្នោតនៅលើកោះបានប្រើប្រាស់សិទ្ធិបោះ ឆ្នោត ដោយជ្រើសរើសសមាជិកសក្តិសមដើម្បីចូលរួមក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top