• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

តំបន់ពិសិដ្ឋមួយ នៅភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) ស្ថិតក្នុងភូមិសាស្ត្រខេត្ត បាក់យ៉ាង (Bac Giang)

នា​ព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ (ត្រូវ​ថ្ងៃទី ១២ កើត ខែមគសិរ ឆ្នាំកុរឯកស័ក ២០១៩) នៅទីលាន​​​តំបន់​ទេសចរណ៍​សាសនា – អេកូទេសចរណ៍ភាគ​ខាង​លិច​នៃភ្នំអៀន​ទឹ (Yen Tu) ស្រុក​ សើន​ដុង (Son Dong)  ខេត្ត ​បាក់​យ៉ាង (Bac Giang) បាន​រៀបចំពិធីបើក​នៃបុណ្យ​​​រដូវ​ផ្ការីក​តំបន់​​​ភាគ​ខាង​លិច​នៃភ្នំអៀន​ទឹ (Yen Tu)   និង​សប្តាហ៍​វប្បធម៌ - ទេសចរណ៍ ​ខេត្ត បាក់​យ៉ាង​(Bac Giang)   ឆ្នាំ ២០១៩។ ភ្ញៀវ​​មិន​ត្រឹម​តែ​ស្វែង​យល់​​នូវ​តំបន់​ពិសិដ្ឋ​ភាគ​ខាង​លិច​នៃ​ភ្នំអៀន​ទឹ (Yen Tu)  តែប៉ុណ្ណោះទេ។ ថែមទាំង​​ស្វែង​យល់​នូវ​​វប្បធម៌​របស់​បណ្តា​ជនជាតិ​រស់នៅ​ខេត្ត​ បាក់​យ៉ាង ​(Bac Giang)  ផង​ដែរ។

បើសិនជាធ្វើដំណើរតាមទិសខាងកើត ភ្ញៀវនឹងឡើងដល់ភ្នំពិសិដ្ឋ អៀនទឹ (Yen Tu) ។ ក្រៅពីនោះ ភ្ញៀវត្រូវឆ្លងកាត់ទន្លេ ឡើងភ្នំ និងមកដល់តំបន់ពិសិដ្ឋពាក់ព័ន្ធនឹងការបង្កើតនិកាយសាសនា Truc Lam Yen Tu ​ស្ថិតនៅ​លើភ្នំអៀនទឹ (Yen Tu) ដ៏ខ្ពស់។ ចាប់ពីផ្លូវស្ថិតនៅខាងលិចនឹងនាំភ្ញៀវទៅកាន់រមណីយដ្ឋានទេសចរណ៍ និងកេរ្តិ៍​ដំ​ណែលប្រវត្តិសាស្ត្រ នៅខេត្ត បាក់យ៉ាង(Bac Giang)។

ការកសាងតំបន់ទេសចរណ៍សាសនា - អេកូទេសចរណ៍ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) គឺជាការពង្រីកតំលៃដែលបានប្រមូលផ្តុំ តាំងពីរាប់រយឆ្នាំមុន នៅខេត្ត បាក់យ៉ាង (Bac Giang) ។ ថែមទាំងបើកចេញជំនឿតភ្ជាប់នឹងអត្តសញ្ញាណព្រះពុទ្ធ ក្នុងតំបន់ភាគខាងលិចនៃភ្នំអៀនទឺ (Yen Tu) ដែលជីដូនជីតាយើងបានឆ្លងកាត់ឧបសគ្គ ភាពលំបាកជាច្រើន ដើម្បីជំនាន់ក្រោយៗ អាចទទួលយកនិងបន្តអភិវឌ្ឍន៍ ផងដែរ។

តំបន់ទេសចរណ៍សាសនា – អេកូទេសចរណ៍ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) ស្ថិតក្នុងឃុំ តឹនមូវ  (Tuan Mau) (ឃុំ សើនដុង (Son Dong) ខេត្ត បាក់យ៉ាង (Bac Giang)) បានកសាងជាសម្រចដំណាក់កាលទី ១ រួមមាន៖ មជ្ឈមណ្ឌលរៀបចំបណ្តាព្រឹត្តិការណ៍នៃពិធីបើកបុណ្យផ្ការីក និងបើកសប្តាហ៍វប្បធម៌ - ទេសចរណ៍ ក្រោមប្រធានបទ​៖ “ស្វែងយល់នូវតំបន់ពិសិដ្ឋភាគខាងលិចនៃភ្នំ អៀនទឹ (Yen Tu)”។ ក្នុងឱកាសនេះ អាជ្ញាធរក៏បានរៀបចំសកម្មភាពជាច្រើនផ្សេងទៀត ក្នុងភូមិសាស្ត្រ ស្រុក សើនដុង (Son Dong) ស្រុក អៀនយុង (Yen Dung)  ស្រុក លូកណាម (Luc Nam) ស្រុក លូកង៉ាន (Luc Ngan) និងទីក្រុង បាក់យ៉ាង (Bac Giang)។ ភ្ញៀវមកពីគ្រប់ទិសទីបានមកនិងទស្សនាពិធីដង្ហែព្រះពុទ្ធបដិមា ទស្សនាការតាំងពិព័រណ៍វប្បធម៌ព្រះពុទ្ធសាសនា ស្វែងយល់នូវដំណើរការ បង្កើតនិងការរីកចំរើនរបស់និកាយ Truc Lam Yen Tu។ ថែមទាំងបួងសួង នៅវត្ត ធឿង (Thuong) និងដើរកម្សាន្តក្នុងតំបន់ទេសចរណ៍សាសនា – អេកូទេសចរណ៍ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) ផងដែរ។
ក្រៅពីនោះ ភ្ញៀវនឹងចូលរួមក្នុងបណ្តាសកម្មភាពនៃពិធីបុណ្យនានា ស្តាប់បទចម្រៀងឆ្លើយឆ្លងប្រពៃណីជាពិសេស​នៃខេត្ត បាក់យ៉ាង (Bac Giang)។

 

ពិធីកាត់ខ្សែបូនិងដាក់ឲ្យបើប្រាស់តំបន់ទេសចរណ៍សាសនា – អេកូទេសចរណ៍ភាគខាងលិច
នៃភ្នំអៀនទឹ (Yen Tu) ក្នុងដំណាក់កាលទី ១។

ព្រះឧបជ្ឈាយ៍ ធីច ថាញគ្វៀត (Thich Thanh Quyet) អនុប្រធានគណៈកម្មាធិការព្រះពុទ្ធសាសានា
វៀតណាមវាយគងឃ្មោះ បើកពិធីបុណ្យ។



ប្រជាជនយ៉ាងច្រើនកុះករបានមកនិងប្រមូលផ្តុំ នៅតំបន់ទេសចរណ៍សាសនា – អេកូទេសចរណ៍ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) ក្នុងថ្ងៃបើកពិធីបុណ្យ។




ស្ថានីយ៍ចេញធ្វើដំណើរ និងប្រព័ន្ធកន្ត្រាក់យោង ដឹកជញ្ជូនភ្ញៀវមកទស្សនា តំបន់ទេសចរណ៍សាសនា –
អេកូទេសចរណ៍ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu)។



ទេសភាពនៃតំបន់ពិសិដ្ឋភាគខាងលិចភ្នំអៀនទឹ(Yen Tu)  ក្នុងអ័ព្ទ។


ភ្ញៀវធ្វើដំណើរលើបណ្តាផ្លូវ ស្ថិតនៅលើកំពូលភ្នំអៀនទឹ (Yen Tu) ដែលគ្របដណ្តប់ដោយអ័ព្ទ។

វត្តធឿង(Thuong) ស្ថិតក្នុងភូមិសាស្ត្រតំបន់ទេសចរណ៍សាសនា -  អេកូទេសចរណ៍ នៅភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) ដែលគឺជាទីកន្លែងមកទស្សនា ក្រោយដំណើរការឡើងភ្នំ ។
នៅទីនោះភ្ញៀវនឹងអង្គុយសម្មាធិ ក្នុងនិកាយសាសនា Truc Lam ។

 

វត្តធឿង (Thuong) បានកាត់ខ្សែបូ និងដាក់ឲ្យប្រើប្រាស់នាថ្ងៃទី ១៥ ខែកុម្ភៈ (ត្រូវថ្ងៃទី ១១ កើត ខែមគសិរ)។ ភ្ញៀវត្រូវឡើងភ្នំ ដើម្បីមកដល់វត្ត ធឿង (Thuong) ហើយអង្គុយសម្មាធិ ក្នុងនិកាយសាសនា Truc Lam។ នៅទីនោះក៏មានទីកន្លែងមួយ ដើម្បីភ្ញៀវឈរនិងគយគន់ទេសភាពរួមនៃតំបន់ពិសិដ្ឋអៀនទឹ (Yen Tu)៖ ក្នុងនោះមានតំបន់ភ្នំព្រៃ វត្តដុង (Dong) ស្ថិតលើកំពូលភ្នំ  អៀនទឹ (Yen Tu) ពេលខ្លះបាំងបាត់ ពេលខ្លះលេចចេញ។

ក្រៅពីនោះ ខេត្ត បាក់យ៉ាង (Bac Giang)  មានកេរ្តិ៍ដំណែលចំនួន ២២៣៧ ទីកន្លែង ផងដែរ។ ក្នុងនោះមានកេរ្តិ៍ដំណែលជាប់ចំណាត់ថ្នាក់ជាតិចំនួន ១០១ ទីកន្លែង កេរ្តិ៍ដំណែលជាប់ចំណាត់ថ្នាក់ខេត្តចំនួន ៥៨៣ ទីកន្លែង ដូចជា៖ កេរ្តិ៍ដំណែលជាប់ចំណាត់ថ្នាក់ជាតិ វត្ត វិញងៀម (Vinh Nghiem) ស្រុក អៀនយុង (Yen Dung)  វត្ត បូដា  (Bo Da) ស្រុក វៀតអៀន (Viet Yen) ដែលសុទ្ធតែជាទីកន្លែងពិសេស ហើយតភ្ជាប់នឹងការតស៊ូក្រោកឈរឡើង អៀនធេ (Yen The) កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជ័យជម្នះ ស្វឿងយ៉ាង (Xuong Giang) …

ទន្ទឹមនឹងនេះ ខេត្ត បាក់យ៉ាង (Bac Giang)  ក៏បានភ្ញៀវដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី និងបេតិកភណ្ឌវប្បធម៌ ដូចជា៖ ភូមិរស់នៅរបស់ប្រជាជនចេះច្រៀងបទឆ្លើយឆ្លងបុរាណ ច្រៀងកាទ្រូ  (Ca Tru) ឈើពុម្ពអក្សរនៅវត្ត វិញងៀម (Vinh Nghiem) វត្ថុរតនៈជាតិ អង្កែថ្មនៅវត្ត ខាមឡាង (Kham Lang) …បូកសរុបនឹងសោភណ្ឌភាព​វប្បធម៌ពិសេសរបស់ជនជាតិភាគតិចមួយចំនួន ភូមិរបរប្រពៃណី ស្ថិតក្នុងភូមិសាស្ត្រ ខេត្ត បាក់យ៉ាង (Bac Giang) ដែលត្រូវបានរក្សា អភិរក្ស និងអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ននេះ។ នេះគឺជាប្រៀបខ្លាំងសំរាប់តំបន់ទេសចរណ៍សាសនាភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) កាន់តែរីកចំរើនថែមទៀត./.



ក្នុងពិធីបុណ្យរដូវផ្ការីក នៅភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) ភ្ញៀវនឹងចូលរួមក្នុងបណ្តាសកម្មភាព
និងស្តាប់បទចម្រៀងឆ្លើយឆ្លងប្រពៃណីពោរពេញទៅដោយមនោសញ្ចេតនារបស់
ខេត្ត បាក់យ៉ាង (Bac Giang)

 



ភ្ញៀវមកទស្សនាកេរ្តិ៍ដំណែលប្រវតិ្តសាស្ត្រមួយ នៅខេត្ត បាក់យ៉ាង (Bac Giang)។




តំបន់ទេសចរណ៍សាសនា -អេកូទេសចរណ៍ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu)
គយគន់ពីទីខ្ពស់។



ទោះបីទើបសម្រេចដំណាក់កាលទី ១ តំបន់ទេសចរណ៍សាសនា- អេកូទេសចរណ៍ភភាគខាងលិច
នៃភ្នំអៀនទឹ (Yen Tu) បានទាក់ទាញភ្ញៀវពីគ្រប់ទិសទីមកទស្សនា និងបួងសួង។



ការគូរប្លង់ចម្លែកៗ និងថ្មី បានបង្កើតភាពពិសេស នៅតំបន់ទេសចរណ៍សាសនា - អេកូទេសចរណ៍
ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu)។ 



តំបន់ទេសចរណ៍សាសនា  - អេកូទេសចរណ៍ភាគភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu) បានទាក់ទាញភ្ញៀវ
ក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករ ដែលមកទស្សនា ខេត្ត បាក់យ៉ាង (Bac Giang)។

 

ភ្ញឿវនិងពុទ្ធបរិស័ទមកពីគ្រប់ទិសទីបានធ្វើដំណើរទៅកាន់តំបន់ពិសិដ្ឋ
ភាគខាងលិចនៃភ្នំអៀនទឹ (Yen Tu)។ 

 
 

អនុវត្តន៍៖ ខាញឡុង /កាសែតរូបភាពវៀតណាម

 

tranvanhieu

រស់៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

“រស់”៖ សៀវភៅតំណវប្បធម៌វៀតណាម - បារាំង

សៀវភៅ​ "រស់" ជាមួយនឹង​​សំណេរ​សាមញ្ញ ធម្មតា​របស់​អ្នកនិពន្ធ​ហាយ​អាញ​ (Hai Anh) ជាយុវវ័យ​សញ្ជាតិ​បារាំងម្នាក់ មាន​​​ដើម​កំណើតជាជនជាតិ​​វៀតណាម​...

Top