មានចំណូលចិត្តមួយមិនដូចអ្នកដទៃ
មានកំណើតកើតក្នុងគ្រួសារនៅក្រុងហាណូយ មានប្រពៃណីរបរវេជ្ជសាស្រ្ត ធ្លាប់ជាប់ចំណាត់ថ្នាក់ខ្ពស់ដាច់គេ នៅសកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ។ ប៉ុន្តែបញ្ចប់ការសិក្សាបង ឡុង (Long) ទៅធ្វើការក្នុងវិស័យបច្ចេកវិទ្យា និង ផ្តល់ចំណូលចិត្តទាំងស្រុងមកលើការរុករករូងល្អាងភ្នំ។ ជាមួយនឹងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសស្ទាត់ជំនាញ បងឡុង (Long) អានឯកសារនៅលើអ៊ីនធើណែតដោយខ្លួនឯង និង តភ្ជាប់ជាមួយសមាគមរុករករូងល្អាងភ្នំអន្តរជាតិ ដើម្បីសិក្សាបទពិសោធន៍ និង បំណិន។
ជាអ្នកធ្លាប់សិក្សាផ្នែកវេជ្ជសាស្រ្ត បងឡុង (Long) បានហាត់សុខភាពដូចជាកីឡាករហែលទឹកម្នាក់ ដើម្បីអាចឆ្លងកាត់រូងល្អាងទឹកថ្លាត្រជាក់ដល់ឆ្អឹង ឬ ឆ្លងកាត់ជ្រោះទឹកហូរខ្លាំង ដើម្បីធ្វើដំណើរទៅដល់ទីបំផុតនៃរូងល្អាងភ្នំ។ បងឡុង (Long) អាចព្យាបាលរបួសដោយខ្លួនឯង រួមទាំងអ្នករួមដំណើរពេលជួបប្រទះគ្រោះថ្នាក់តាមដងផ្លូវផងដែរ។
ចាប់ពីបទពិសោធន៍នៃអ្នកដើរ “ផ្សងព្រេង” តាមបណ្តោយទឹកដី រួចក្លាយជាអ្នករុករករូងល្អាងភ្នំម្នាក់ បងឡុង (Long) បានផ្តល់គំនិតដល់មិត្តយុវវ័យជាង៣.០០០នាក់ ដែលចំណូលចិត្តស្រឡាញ់ខាងវិស័យនេះ បង្កើតជាសមាគមរុករករូងល្អាងភ្នំវៀតណាម។ នេះជាអង្គការស្មគ្រចិត្ត គ្មានប្រាក់ចំណូល ជាទីកន្លែងសម្រាប់សមាជិករៀនយកដោយខ្លួនឯង ចែករំលែកបទពិសោធន៍ ជួយគ្នាទៅវិញទៅមក រួមសាមគ្គី ដើម្បីអាចប្រព្រឹត្តទៅដំណើររុករករូងល្អាងភ្នំយូរថ្ងៃ។
តា ណាមឡុង (Ta Nam Long) និង គ្រឿងការពារ ដែលបងប្រើប្រាស់ក្នុងដំណើរយកជំនះលើរូងល្អាងភ្នំវៀតណាម។ រូបថត៖ ត្រឹនថាញយ៉ាង ![]() បងតា ណាមឡុង (Ta Nam Long) ពេលទើបបានសង្គ្រោះ បន្ទាប់ពីពីរថ្ងៃនៅក្រោមរូងល្អាងកុងណឿក (Cong Nuoc) ខេត្តឡាយចូវ (Lai Chau) ជាទីកន្លែងចាត់ទុកជារូងល្អាងភ្នំជ្រៅបំផុតវៀតណាម។ រូបថត៖ ឯកសារ បាតដៃបង តា ណាមឡុង (Ta Nam Long) នឹងស្នាមរបួស ក្រោយពីការធ្វើដំណើររុករករូងល្អាងភ្នំ។ រូបថត៖ ត្រឹនថាញយ៉ាង |
យកជំនះលើស្នាដៃ
រួមជាមួយនឹងសមាគមរុករករូងល្អាងភ្នំវៀតណាម បងឡុង (Long) បានដិតដាមស្នាមជើងនៅលើរូងល្អាងភ្នំសួយកាន (Suoi Can) ខេត្តថាញហ្វ័រ (Thanh Hoa)។ បងឡុង (Long) បានដើរឆ្លងកាត់ភ្នំជាច្រើន ធ្វើដំណើរទ្វារមួយដើរចេញទ្វារមួយ នៅឃុំផ្សេងៗចម្ងាយពីទីនោះជិត១៥គីឡូម៉ែត្រ។ បងឡុង (Long) រួមនឹងមិត្ត៤នាក់ ដែលបានធ្លាប់ឆ្លងកាត់៣៦ម៉ោង យកជំនះលើជាន់រូងល្អាងដៀងុក (Dia Nguc) ឃ្លានរងាផង ត្រាំខ្លួនក្រោមទឹកល្អាងជាដើមផង បងឡុង (Long) ក៏យកជំនះប្រកបដោយជោគជ័យលើរូងល្អាងហុត (Hut) ខេត្តឡាវកាយ (Lao Cai) ជាទីកន្លែងមានទ្វារទឹកមួយហូរខ្លាំង ធ្លាប់តែកួចយកផ្ទះប្រជាជនរាប់សិបខ្នង ហើយជាទីកន្លែងដែលក្រុមរុករកបរទេស ធ្លាប់ត្រូវជាប់គាំងនៅទីនេះ៤ថ្ងៃ ទើបធ្វើដំណើរចេញរួច។
នាឆ្នាំ២០១៦ បងឡុង (Long) រួមនឹងក្រុមមិត្តអនុវត្តការរុករករូងល្អាងកុងណឿក (Cong Nuoc) មានកម្រិតជម្រៅ៦០០ម៉េត្រ តាមទិសត្រង់ចុះទៅខាងក្រោម រួមមាន៖ ១៤ជាន់ ស្ថិតនៅភូមិជូសាយភិន (Chu Xai Phin) ឃុំឡានញីថាង (Lan Nhi Thang) ស្រុកភុងធរ (Phong Tho) ខេត្តឡាយចូវ (Lai Chau)។ រូងល្អាងភ្នំ បានយកជំនះប្រកបដោយជោគជ័យ ដោយអ្នករុករកជនជាតិបែលហ្ស៊ិក នៅឆ្នាំ២០០២។ រូងល្អាងកុងណឿក (Cong Nuoc) បានវាយតម្លៃជារូងល្អាងភ្នំជ្រៅបំផុតនៅអាស៊ីអាគ្នេយ៍។ ពេលយកជំនះមកលើរូងល្អាងភ្នំនេះ បងឡុង (Long) ត្រូវធ្លាក់ពីកម្ពស់ជិត៥០ម៉ែត្រ ចុះទៅរូងល្អាងភ្នំជ្រៅ ដេកសន្លប់នៅក្រោមរូងល្អាងភ្នំនោះពីរថ្ងៃ។ គ្រោះថ្នាក់ធ្ងន់ធ្ងរ បានធ្វើឱ្យបងត្រូវបាក់ឆ្អឹងភ្លៅ របួសឆ្អឹងខ្នង កជើងខាងស្តាំភ្លាត់សន្លាស់ឆ្អឹង ត្រូវដាំដោយដែកវិស១៩ដើម និង ដែកទីតាន៣បន្ទះ ខួងចូលឆ្អឹងខ្នងនិងឆ្អឹងភ្លៅ។ បន្ទាប់ពីពីរឆ្នាំ ដោយស្មារតីរឹងមាំ ហាត់ពត់មិនឈប់ឈរ បងឡុង (Long) បានស្តារសុខភាពឡើងវិញ ហើយបន្តដំណើររុករកខ្លីថ្ងៃ។
ការធ្វើដំណើររាប់រយលើក រុករករាប់រយទីកន្លែង អស់រយៈជិត១០ឆ្នាំ បងឡុង(Long) ទទួលបានឃ្លាំងឯកសារកម្រមួយ គឺរូបថតរាប់ពាន់សន្លឹក វីដេអូចំណាប់អារម្មណ៍រាប់រយភាគ ដែលបានកត់ត្រានូវទិដ្ឋភាពរូងល្អាងភ្នំ ដែលអ្នកផលិតភាពយន្ត អ្នកថតរូបជំនាញ ក៏ពុំមានឱកាសអនុវត្តឡើយ។ នេះក៏ជាឯកសារកម្រសម្រាប់សមាគមរុករករូងល្អាងភ្នំវៀតណាម និង វិទ្យាស្ថានភគព្ភសាស្រ្តរ៉ែ។
![]() ទងថ្មក្នុងរូងល្អាងភ្នំដុងឡាច (Dong Lach) ខេត្តថាញហ្វ័រ (Thanh Hoa)។ រូបថត៖ ឯកសារ ![]() អណ្តូងមេឃក្នុងរូងល្អាងហុត (Hut) ខេត្តសើនឡា (Son La)។ រូបថត៖ ឯកសារ ![]() តា ណាមឡុង (Ta Nam Long) ក្បែរអាចុតសិលារាប់ពាន់ឆ្នាំ នៅរូងល្អាងហុត (Hut) ខេត្តសើនឡា (Son La)...។ រូបថត៖ ឯកសារ ... តោងខ្សែចុះទៅរូងល្អាងជ្រៅ២០ម៉ែត្រ នៅរូងល្អាងវ៉ាង (Vang) ខេត្តហ្វ័រប៊ិញ (Hoa Binh)។ រូបថត៖ ឯកសារ ![]() ... នៅមុខទ្វាររូងល្អាងធឹមភី (Tham Phay) ខេត្តបាក់កាន (Bac Kan)។ រូបថត៖ ឯកសារ ![]() តា ណាមឡុង (Ta Nam Long) រួមនឹងក្រុមរុករកទៅដល់ទីបំផុត នៃរូងល្អាងហ្វៀន (Huyen) ខេត្តថៃង្វៀន (Thai Nguyen)។ រូបថត៖ ឯកសារ តា ណាមឡុង (Ta Nam Long) នៅរូងល្អាងបានម៉ា (Ban Ma) រួមនឹងក្រុមរុករកជនជាតិបែលហ្ស៊ីក និង អាល្លីម៉ង ក្នុងដំណើរស្រាវជ្រាវស្វែងរកប្រភពទឹក នៅស្រុកដុងវ៉ាន (Dong Van) ខេត្តហាយ៉ាង (Ha Giang) ...។ រូបថត៖ ឯកសារ ... និងតោងខ្សែចុះទៅរូងល្អាងជ្រៅ៣០ម៉ែត្រ នៅរូងល្អាងណាភុង (Na Phong) ខេត្តបាក់កាន (Bac Kan)។ រូបថត៖ ឯកសារ ![]() តា ណាមឡុង (Ta Nam Long) និង មិត្តរួមដំណើរស្វែងរកផ្លូវក្នុងរូងល្អាងសាខាវ (Sa Khao) ខេត្តថៃង្វៀន (Thai Nguyen)។ រូបថត៖ ឯកសារ |
សព្វថ្ងៃ បងឡុង (Long) ប្តេជ្ញាចិត្តអនុវត្តគម្រោងការមួយ ខាងមណ្ឌលទេសចរណ៍ទឹកជ្រោះក្តៅ នៅខេត្តឡាយចូវ (Lai Chau) ដើម្បីតថូបនីយកម្មកន្លែងទេសចរណ៍ឧត្តមភាពមួយ សម្រាប់មនុស្សគ្រប់គ្នា បំផុតគឺសមាគមរុករករូងល្អាងភ្នំវៀតណាម បានសម្រេចធ្វើដំណើរមួយនៅតាមភូមិសាស្រ្តពាយព្យ ដ៏ចំណាប់អារម្មណ៍៕
នាឆ្នាំ២០១៥ តា ណាមឡុង (Ta Nam Long) ជាជនជាតិវៀតណាមម្នាក់ក្នុងចំណោមជនជាតិវៀតណាមពីរនាក់ ដែលចូលរួមដំណើររុករករួមនឹង Davitd Lagrou និង Lieven De Bontridder ជាអ្នកជំនាញរូងល្អាងជនជាតិអេស្ប៉ាញពីរនាក់ ដែលស្វែងរកប្រភពទឹកស្អាត បម្រើជីវភាពរស់នៅសម្រាប់បងប្អួនជនជាតិស្រុកដុងវ៉ាន (Dong Van) និង ស្រុកម៉ែវវ៉ាក (Meo Vac) ខេត្តហាយ៉ាង (Ha Giang)។ |
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង និង ឯកសារ