ព័ត៌មាន ដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងបំពេញទស្សនកិច្ចនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន 14/09/2026 ដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ចប់ប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។ មន្ត្រីជាន់ខ្ពស់ឥណ្ឌាជូនដំណើរលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងជំនួបទ្វេភាគីនៅឥណ្ឌា។ រូបថត៖ VNAយោងតាមលោករដ្ឋមន្ត្រី ឡេ ហយជុង ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ជាពិសេសសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយបណ្តាប្រទេសជាសមាជិក និងប្រទេសម្ចាស់ផ្ទះ។ លោករដ្ឋមន្ត្រី ឡេ ហយជុង បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី ២០ នៃការបង្កើត BRICS។ ដូច្នេះ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលមិនត្រឹមតែពង្រឹងការចូលរួមនិងការរួមវិភាគទានរបស់វៀតណាមចំពោះ BRICS ក្នុងនាមជាប្រទេសដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងជាមួយសមាជិក BRICS និងប្រទេសដៃគូផ្សេងទៀតផងដែរ។ តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ BRICS វៀតណាមបានពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តខាងនយោបាយ ព្រមទាំងបានស្វែងយល់ពីសក្តានុពលសហប្រតិបត្តិការថ្មីៗនិងជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ។ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកនយោបាយឥណ្ឌា និងមតិសាធារណៈផងដែរ។ មតិទាំងអស់ មិនត្រឹមតែផ្តោតលើអត្ថន័យទ្វេភាគីនៃជំនួបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការចូលរួមរបស់វៀតណាមនៅក្នុងដំណើរការពង្រីក និងបង្កើនតួនាទីរបស់ BRICS ទៀតផង។ ដោយវាយតម្លៃការចូលរួមរបស់វៀតណាមចំពោះ BRICS លោកសាស្ត្រាចារ្យ Faisal Ahmed មកពីសាលាគ្រប់គ្រង Fore នៅសាកលវិទ្យាល័យដេលី (ឥណ្ឌា) បានសង្កត់ធ្ងន់ថា៖ «គោលនយោបាយការបរទេសឯករាជ្យ និងស្វ័យភាពជាយុទ្ធសាស្ត្រដែលវៀតណាមកំពុងស្វែងរក ជួយបង្កើនតួនាទីរបស់វៀតណាមជាកត្តាដ៏មានឥទ្ធិពលនៅអឌ្ឍគោលខាងត្បូង។ ទីពីរ គឺបញ្ហានៃបណ្តាញផលិតកម្មសកល។ សក្តានុពលដ៏ធំធេងរបស់វៀតណាមក្នុងការពង្រីកនិងបង្កើតបណ្តាញផលិតកម្មសកល ដោយតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន គឺមានសារៈសំខាន់ខ្លាំងណាស់» ៕ តាម vovworld.vn/km-KH/ Tags:លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង កិច្ចប្រជុំកំពូល BRICS

ដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ចប់ប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។ មន្ត្រីជាន់ខ្ពស់ឥណ្ឌាជូនដំណើរលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងជំនួបទ្វេភាគីនៅឥណ្ឌា។ រូបថត៖ VNAយោងតាមលោករដ្ឋមន្ត្រី ឡេ ហយជុង ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ជាពិសេសសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ត្រូវបានកោតសរសើរយ៉ាងខ្លាំងដោយបណ្តាប្រទេសជាសមាជិក និងប្រទេសម្ចាស់ផ្ទះ។ លោករដ្ឋមន្ត្រី ឡេ ហយជុង បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី ២០ នៃការបង្កើត BRICS។ ដូច្នេះ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលមិនត្រឹមតែពង្រឹងការចូលរួមនិងការរួមវិភាគទានរបស់វៀតណាមចំពោះ BRICS ក្នុងនាមជាប្រទេសដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងជាមួយសមាជិក BRICS និងប្រទេសដៃគូផ្សេងទៀតផងដែរ។ តាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ BRICS វៀតណាមបានពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តខាងនយោបាយ ព្រមទាំងបានស្វែងយល់ពីសក្តានុពលសហប្រតិបត្តិការថ្មីៗនិងជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសនាពេលខាងមុខ។ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ ក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកនយោបាយឥណ្ឌា និងមតិសាធារណៈផងដែរ។ មតិទាំងអស់ មិនត្រឹមតែផ្តោតលើអត្ថន័យទ្វេភាគីនៃជំនួបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការចូលរួមរបស់វៀតណាមនៅក្នុងដំណើរការពង្រីក និងបង្កើនតួនាទីរបស់ BRICS ទៀតផង។ ដោយវាយតម្លៃការចូលរួមរបស់វៀតណាមចំពោះ BRICS លោកសាស្ត្រាចារ្យ Faisal Ahmed មកពីសាលាគ្រប់គ្រង Fore នៅសាកលវិទ្យាល័យដេលី (ឥណ្ឌា) បានសង្កត់ធ្ងន់ថា៖ «គោលនយោបាយការបរទេសឯករាជ្យ និងស្វ័យភាពជាយុទ្ធសាស្ត្រដែលវៀតណាមកំពុងស្វែងរក ជួយបង្កើនតួនាទីរបស់វៀតណាមជាកត្តាដ៏មានឥទ្ធិពលនៅអឌ្ឍគោលខាងត្បូង។ ទីពីរ គឺបញ្ហានៃបណ្តាញផលិតកម្មសកល។ សក្តានុពលដ៏ធំធេងរបស់វៀតណាមក្នុងការពង្រីកនិងបង្កើតបណ្តាញផលិតកម្មសកល ដោយតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន គឺមានសារៈសំខាន់ខ្លាំងណាស់» ៕
អត្ថបទផ្សេងទៀត លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅឥណ្ឌានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨14/09/2026ព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៨ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានថ្លែងសុន្ទរកថាសំខាន់ ដោយផ្តោតលើបញ្ហាយុទ្ធសាស្ត្រនានា។ ជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសនិងដៃគូនានា14/09/2026ព័ត៌មានកសាងកងទ័ពជើងទឹកបដិវត្តន៍ ផ្លូវការ ឆ្នើម និងទំនើបដើម្បីការពារមាតុភូមិឱ្យបានរឹងមាំ14/09/2026ព័ត៌មានBRICS អនុម័តសេចក្តីប្រកាសញូវដេលី ដោយសម្រេចបានការឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើន14/09/2026ព័ត៌មានWTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ13/09/2026ព័ត៌មានអភិវឌ្ឍន៍បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអេត្យូពី13/09/2026ព័ត៌មានវៀតណាមស្វាគមន៍សាជីវកម្មធំៗ របស់ឥណ្ឌាដែលមានសមត្ថភាពបច្ចេកវិទ្យា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនិងការវិនិយោគ13/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត