ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) នៅសហព័ន្ធរុស្ស៊ីគឺជាចំណុចសំខាន់មួយនៃរបៀបវារៈទ្វេភាគី ឆ្នាំ ២០២១ ដែលបានគេរំពឹងថា នឹងនាំមកនូវកម្លាំងជំរុញថ្មីដល់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី - វៀតណាមលើវិស័យជាច្រើន ធានាទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍបានយ៉ាងល្អ នាពេលអនាគត។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក ដាំងមិញឃូយ (Dang Minh Khoi) ពេលវេលានៃកិច្ចពិភាក្សាបានធ្វើឡើង ក្នុងរយៈពេលជិត ៤ ម៉ោងគឺកម្រមាន នៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នារបស់លោកប្រធានាធិបតី Putin ។
នេះបង្ហាញពីភាពរាក់ទាក់ ការគោរព និងមនោសញ្ចេតនាពិសេសរបស់ប្រធានាធិបតី លោក Vladimir Putin ចំពោះប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏ដូចជាទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជនទាំងពីរវៀតណាមនិងសហព័ន្ធរុស្ស៊ី។
នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកថា វៀតណាមជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់។
![]() នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទទួលស្វាគមន៍ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)។ រូបថត៖ VNA ![]() ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) ជួបសន្ទនាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ VNA ![]() បន្តដំណើរទស្សនកិច្ចផ្លូវការ នៅសហព័ន្ធរុស្ស៊ី នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយប្រធាន Duma ជាតិនៃប្រទេសរុស្ស៊ី លោកស្រី Vyacheslav Viktorovich Volodin ។ រូបថត៖ ថុងញ៉ឹត / VNA ![]() ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) និងប្រធាន Duma ជាតិ លោក Vyacheslav Viktorovich Volodin។ រូបថត៖ ថុងញ៉ឹត / VNA ![]() បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko។ រូបថត៖ ថុងញ៉ឹត / VNA ![]() ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko។ រូ បថត៖ ថុងញ៉ឹត / VNA ![]() ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc ) និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko អញ្ជើញទស្សនាពិព័រណ៍រូបថត “រយៈពេលពីរទសវត្សរ៍នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងវៀតណាម តាមរយៈរូបថតរបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងអ្នកសារព័ត៌មាន TASS” រៀបចំដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម សហការជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។ រូបថត៖ ថុងញ៉ឹត /VNA ![]() នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin។ រូបថត៖ ថុងញ៉ឹត /VNA ![]() ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Vladimirovich Mishustin។ រូបថត៖ ថុងញ៉ឹត /VNA ![]() បន្តដំណើរទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ប្រធានគណៈបក្សរុស្ស៊ីបង្រួបបង្រួម លោក D. Medvedev ។ រូបថត៖ ថុងញ៉ឹត / VNA ![]() នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបប្រធានគណៈបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov។ រូបថត៖ ថុងញ៉ឹត / VNA |
ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Vladimir Putin គឺជាមិត្តដ៏ល្អនិងជិតស្និទ្ធរបស់ប្រជាជនវៀតណាម; អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។
ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ីដល់ឆ្នាំ ២០៣០ ចាត់ទុកការនៃការជឿទុកចិត្តជាយុទ្ធសាស្រ្តជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកបន្ថែមទៀត និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ប្រធានបក្សរុស្ស៊ីបង្រួបបង្រួម លោក Dmitry Medvedev និងថ្នាក់ដឹកនាំរុស្ស៊ីទាំងអស់បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) មានសារសំខាន់ បង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរ ក្នុងឱកាសអបអរសាទរខួប ២០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ (២០០១-២០២១) និងការរៀបចំពិធីអបអរសាទរខួបលើកទី ១០ ឆ្នាំ នៃទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០១២-២០២២); ជោគជ័យនៃដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ដ៏រឹងមាំ ទូលំទូលាយ ប្រសិទ្ធភាព និងយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្នុងដំណើរការទស្សនកិច្ច នៅទីក្រុង Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងភរិយាបានអញ្ជើញមកដាក់កម្រោងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធនៅវស្តូបរូបសំណាកលោកប្រធាន ហូជីមិញ (Ho Chi Minh); ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍យុទ្ធជនមិនស្គាល់ឈ្មោះ ដាក់កម្រងផ្កានិងទស្សនាផវិមានលោកលេនីន និងទស្សនាមណ្ឌលរំលឹកអនុស្សាវរីយ៍ក្បែរជញ្ជាំងវិមាន Kremlin …។ |
ក្នុងវិស័យជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានចំណាយពេលវេលា ដើម្បីពិភាក្សានិងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងសហគ្រាសនិងវិនិយោគិនរវាងវៀតណាម និងរុស្ស៊ី។
![]() នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ (Ho Chi Minh) នៅរដ្ឋធានី Moscow ។ រូបថត៖ ថុងញ៉ឹត/VNA ![]() នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធនៅវិមានអនុស្សាវរីយ៍ដល់ទាហានមិនស្គាល់មុខ។ រូបថត៖ ថុងញ៉ឹត/VNA ![]() នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកាសហគ្រាសវៀតណាម-រុស្ស៊ី។ ក្នុងរូបថត៖ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត / VNA ![]() បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានទទួលជួប អគ្គនាយកនៃមូលនិធិវិនិយោគផ្ទាល់ (RDIF) នៃប្រទេសរុស្ស៊ី លោក Kirill Dmitriev ។ រូបថត៖ ថុងញ៉ឹត / VNA ![]() នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបប្រធានក្រុមហ៊ុន Novatek Leonid គ្រុប លោក Mikhelson ។ រូបថត៖ ថុងញ៉ឹត / VNA ![]() នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) បានទទួលជួប លោក Vladislav Shapsha អភិបាលខេត្ត Kaluga ។ ក្នុងរូបថត៖ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជូនវត្ថុអនុស្សាវរីយ៍ដល់ លោក Vladislav Shapsha។ រូបថត៖ ថុងញ៉ឹត / VNA ![]() នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) បានទទួលជួប ថ្នាក់ដឹកនាំនៃក្រុមហ៊ុនប្រេងនិងឧស្ម័នក្រុមហ៊ុន Gazprom គ្រុប។ រូបថត៖ ថុងញ៉ឹត / VNA ![]() នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រេងនិងឧស្ម័ន Zarubezhneft និងជួបជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើនជំនាន់ ដែលធ្វើការ នៅក្រុមហ៊ុនសារជីវកម្ម Vietsovpetro ក្នុងឱកាសអបអរសាទរខួបលើកទី ៤០នៃទីវាបង្កើត។ រូបថត៖ ថុងញ៉ឹត / VNA |
ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានស្នើថា សហគ្រាសរុស្ស៊ី ដោយមានការគាំទ្រនិងយកចិត្តទុកដាក់របស់រដ្ឋាភិបាល ពង្រឹងការស្រាវជ្រាវលើទីផ្សារវៀតណាម ហើយផ្ទុយទៅវិញ សហគ្រាសវៀតណាមសិក្សាទីផ្សាររុស្ស៊ី ដើម្បីសម្របសម្រួលនិងផ្លាស់ប្តូរលទ្ធផលល្អប្រសើរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅរុស្ស៊ីរបស់ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ពិធីកចុះហត្ថលេខាលើពិធីសាររវាងតំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រព្រឹត្តទៅ។
ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបប្រធានបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី តំណាងសមាគមមិត្តភាពអតីតយុទ្ធជន សមាគមមិត្តភាពរុស្ស៊ី-វៀតណាម។ ក្រសួង ស្ថាប័ន និងសហគ្រាស និងសាជីវកម្មធំៗ មួយចំនួនរបស់វៀតណាម និងសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខានិងផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផលិតមធ្យោបាយដឹកជញ្ជូន; សន្តិសុខតាមអ៊ីនធឺណិត ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ; វប្បធម៌; តន្ត្រី; ថាមពល ផលិតវ៉ាក់សាំងប្រឆាំងនឹង COVID-19; ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់…
ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ក៏បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកផ្លូវហោះហើរត្រង់រវាងវៀតណាម និងទីក្រុង Moskva របស់ក្រុមហ៊ុន Vietjet។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាផ្លូវការនូវបណ្តាញជើងហោះហើរអន្តរជាតិ ដើម្បីបំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងជាមួយនឹងផ្លូវហោះហើរចំនួន 3 តភ្ជាប់ពីរដ្ឋធានីហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) និងទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) ជាមួយទីក្រុង Moskva របស់ប្រទេសរុស្ស៊ី ចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ។
ជួបសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីនៃស្ថានទូត តំណាងស្ថាប័នរបស់វៀតណាមប្រចាំនៅរុស្ស៊ី; តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសរុស្ស៊ី ប្រធានរដ្ឋ លោក ង្វៀនស្វឹន ភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់លើសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយលេខ ១២-KL/TW នាពេលថ្មីៗនេះ ស្តីពីការងារជនវៀតណាមនៅឯបរទេស ក្នុងស្ថានភាពថ្មី; អះអាងថា សហគមន៍ជនជាតិវៀតណាមនៅឯបរទេសជា«ផ្នែកសំខាន់មួយមិនអាចបំបែកបាន” របស់សហគមន៍ជនជាតិវៀតណាម និងជាធនធានដ៏សំខាន់រួមចំណែកក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារជាតិ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋ លោក ង្វៀន ស្វនភុក ( Nguyen Xuan Phuc) នៅសហព័ន្ធរុស្ស៊ី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាដែលអមដំណើរគណៈប្រតិភូមានសកម្មភាពទ្វេភាគីប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងជាច្រើន ដូចជា អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស ធ្វើការជាមួយគណបក្សរុស្ស៊ីបង្រួបបង្រួម រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផានវ៉ានយ៉ាង (Phan Van Giang) បានធ្វើការជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ខាញង៉ុក (Nguyen Khanh Ngoc) បានធ្វើការជាមួយក្រសួងយុត្តិធម៌នៃសហព័ន្ធរុស្សី រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក ង្វៀនគីមសើន ( Nguyen Kim Son) បានធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សារុស្ស៊ី; អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក ត្រឹនគ្វឹកតូ (Tran Quoc To) ធ្វើការជាមួយរដ្ឋមន្ត្រីស្តីទីនៃក្រសួងស្ថានភាពគ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី…
ដំណើរទស្សនកិច្ចនេះ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ និងលើកកំពស់ទំនាក់ទំនងក្នុងស្ថានភាពថ្មី ទន្ទឹមនឹងនោះបានអះអាងថា ទំនាក់ទំនងវៀតណាម - រុស្ស៊ី គឺជាទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីដ៏ស្មោះត្រង់ ជាពិសេសគឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាងT