ចំណុចសំខាន់ៗ

ដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី

ប្រធានរដ្ឋវៀតណាម លោក ង្វៀន​ ស្វឹន​ភុក (Nguyen Xuan Phuc) និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទើបតែបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ដោយមានសកម្មភាពយ៉ាងប្រញាប់ប្រញាល់របស់លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ដំណើរទស្សនកិច្ចទទួលបានសមិទ្ធិផលពិសេសៗ ហើយក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់មិត្តរុស្ស៊ីផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) នៅសហព័ន្ធរុស្ស៊ីគឺជាចំណុចសំខាន់មួយនៃរបៀបវារៈទ្វេភាគី ឆ្នាំ ២០២១ ដែលបានគេរំពឹងថា នឹងនាំមកនូវកម្លាំងជំរុញថ្មីដល់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរុស្ស៊ី - វៀតណាមលើវិស័យជាច្រើន ធានាទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍបានយ៉ាងល្អ នាពេលអនាគត។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក ដាំងមិញឃូយ (Dang Minh Khoi) ពេលវេលានៃកិច្ចពិភាក្សាបានធ្វើឡើង ក្នុងរយៈពេលជិត ៤ ម៉ោងគឺកម្រមាន នៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នារបស់លោកប្រធានាធិបតី Putin ។

នេះបង្ហាញពីភាពរាក់ទាក់ ការគោរព និងមនោសញ្ចេតនាពិសេសរបស់ប្រធានាធិបតី លោក  Vladimir Putin ចំពោះប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏ដូចជាទំនាក់ទំនងមិត្តភាពពិសេសរវាងប្រជាជនទាំងពីរវៀតណាមនិងសហព័ន្ធរុស្ស៊ី។
នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin បានអះអាងថា សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកថា វៀតណាមជាដៃគូយុទ្ធសាស្ត្រឈានមុខគេក្នុងតំបន់។

 


នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទទួលស្វាគមន៍ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)។ រូបថត៖ VNA



ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) ជួបសន្ទនាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
រូបថត៖ VNA



បន្តដំណើរទស្សនកិច្ចផ្លូវការ នៅសហព័ន្ធរុស្ស៊ី នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានជួបជាមួយប្រធាន Duma ជាតិនៃប្រទេសរុស្ស៊ី លោកស្រី Vyacheslav Viktorovich Volodin ។ រូបថត៖ ថុងញ៉ឹត / VNA


ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) និងប្រធាន Duma ជាតិ លោក Vyacheslav Viktorovich Volodin។
រូបថត៖ ថុងញ៉ឹត / VNA



បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko។ រូបថត៖ ថុងញ៉ឹត / VNA
 

ទិដ្ឋភាពនៃជំនួបរវាងប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko។ រូ
បថត៖ ថុងញ៉ឹត / VNA

 

ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc ) និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko អញ្ជើញទស្សនាពិព័រណ៍រូបថត
“រយៈពេលពីរទសវត្សរ៍នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងវៀតណាម តាមរយៈរូបថតរបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមនិងអ្នកសារព័ត៌មាន TASS” រៀបចំដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម សហការជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS។ រូបថត៖ ថុងញ៉ឹត /VNA



នៅរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី
លោក Mikhail Vladimirovich Mishustin។ រូបថត៖ ថុងញ៉ឹត /VNA



ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ីលោក Mikhail Vladimirovich Mishustin។
រូបថត៖ ថុងញ៉ឹត /VNA



បន្តដំណើរទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបជាមួយអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ប្រធានគណៈបក្សរុស្ស៊ីបង្រួបបង្រួម លោក D. Medvedev ។ រូបថត៖ ថុងញ៉ឹត / VNA


នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបប្រធានគណៈបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov។ រូបថត៖ ថុងញ៉ឹត / VNA
 

ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Vladimir Putin គឺជាមិត្តដ៏ល្អនិងជិតស្និទ្ធរបស់ប្រជាជនវៀតណាម; អះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។

ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ីដល់ឆ្នាំ ២០៣០ ចាត់ទុកការនៃការជឿទុកចិត្តជាយុទ្ធសាស្រ្តជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកបន្ថែមទៀត និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ប្រធានបក្សរុស្ស៊ីបង្រួបបង្រួម លោក Dmitry Medvedev និងថ្នាក់ដឹកនាំរុស្ស៊ីទាំងអស់បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋ  លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) មានសារសំខាន់ បង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរ ក្នុងឱកាសអបអរសាទរខួប ២០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ (២០០១-២០២១) និងការរៀបចំពិធីអបអរសាទរខួបលើកទី ១០ ឆ្នាំ នៃទិវាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០១២-២០២២); ជោគជ័យនៃដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ដ៏រឹងមាំ ទូលំទូលាយ ប្រសិទ្ធភាព និងយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 

ក្នុងដំណើរការទស្សនកិច្ច នៅទីក្រុង Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងភរិយាបានអញ្ជើញមកដាក់កម្រោងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធនៅវស្តូបរូបសំណាកលោកប្រធាន ហូជីមិញ (Ho Chi Minh); ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍យុទ្ធជនមិនស្គាល់ឈ្មោះ ដាក់កម្រងផ្កានិងទស្សនាផវិមានលោកលេនីន និងទស្សនាមណ្ឌលរំលឹកអនុស្សាវរីយ៍ក្បែរជញ្ជាំងវិមាន Kremlin …។

ក្នុងវិស័យជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានចំណាយពេលវេលា ដើម្បីពិភាក្សានិងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងសហគ្រាសនិងវិនិយោគិនរវាងវៀតណាម និងរុស្ស៊ី។



នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)
និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ (Ho Chi Minh) នៅរដ្ឋធានី Moscow ។ រូបថត៖ ថុងញ៉ឹត/VNA



នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)
នៅរដ្ឋធានី Moskva ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខ័ន្ធនៅវិមានអនុស្សាវរីយ៍ដល់ទាហានមិនស្គាល់មុខ។ រូបថត៖ ថុងញ៉ឹត/VNA



នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅវេទិកាសហគ្រាសវៀតណាម-រុស្ស៊ី។ ក្នុងរូបថត៖ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត / VNA


បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានទទួលជួប អគ្គនាយកនៃមូលនិធិវិនិយោគផ្ទាល់ (RDIF) នៃប្រទេសរុស្ស៊ី លោក Kirill Dmitriev ។ រូបថត៖ ថុងញ៉ឹត / VNA


នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបប្រធានក្រុមហ៊ុន Novatek Leonid គ្រុប លោក Mikhelson ។ រូបថត៖ ថុងញ៉ឹត / VNA


នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) បានទទួលជួប លោក Vladislav Shapsha អភិបាលខេត្ត Kaluga ។ ក្នុងរូបថត៖ ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជូនវត្ថុអនុស្សាវរីយ៍ដល់ លោក Vladislav Shapsha។ រូបថត៖ ថុងញ៉ឹត / VNA


នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀនស្វឹនភុក ( Nguyen Xuan Phuc) បានទទួលជួប ថ្នាក់ដឹកនាំនៃក្រុមហ៊ុនប្រេងនិងឧស្ម័នក្រុមហ៊ុន Gazprom គ្រុប។ រូបថត៖ ថុងញ៉ឹត / VNA


នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Moscow ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រេងនិងឧស្ម័ន Zarubezhneft និងជួបជាមួយថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើនជំនាន់ ដែលធ្វើការ នៅក្រុមហ៊ុនសារជីវកម្ម Vietsovpetro ក្នុងឱកាសអបអរសាទរខួបលើកទី ៤០នៃទីវាបង្កើត។ រូបថត៖ ថុងញ៉ឹត / VNA


ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានស្នើថា សហគ្រាសរុស្ស៊ី ដោយមានការគាំទ្រនិងយកចិត្តទុកដាក់របស់រដ្ឋាភិបាល ពង្រឹងការស្រាវជ្រាវលើទីផ្សារវៀតណាម ហើយផ្ទុយទៅវិញ សហគ្រាសវៀតណាមសិក្សាទីផ្សាររុស្ស៊ី ដើម្បីសម្របសម្រួលនិងផ្លាស់ប្តូរលទ្ធផលល្អប្រសើរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅរុស្ស៊ីរបស់ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ពិធីកចុះហត្ថលេខាលើពិធីសាររវាងតំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រព្រឹត្តទៅ។

ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបប្រធានបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី តំណាងសមាគមមិត្តភាពអតីតយុទ្ធជន សមាគមមិត្តភាពរុស្ស៊ី-វៀតណាម។ ក្រសួង ស្ថាប័ន  និងសហគ្រាស និងសាជីវកម្មធំៗ មួយចំនួនរបស់វៀតណាម និងសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខានិងផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផលិតមធ្យោបាយ​ដឹកជញ្ជូន; សន្តិសុខតាមអ៊ីនធឺណិត ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ; វប្បធម៌; តន្ត្រី; ថាមពល ផលិតវ៉ាក់សាំងប្រឆាំងនឹង COVID-19; ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់…

ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ក៏បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកផ្លូវហោះហើរត្រង់រវាងវៀតណាម និងទីក្រុង Moskva របស់ក្រុមហ៊ុន Vietjet។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាផ្លូវការនូវបណ្តាញជើងហោះហើរអន្តរជាតិ ដើម្បីបំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងជាមួយនឹងផ្លូវហោះហើរចំនួន 3 តភ្ជាប់ពីរដ្ឋធានីហាណូយ (Ha Noi) ទីក្រុងហូជីមិញ (Ho Chi Minh) និងទីក្រុងទេសចរណ៍ឆ្នេរសមុទ្រ ញ៉ាត្រាង (Nha Trang) ជាមួយទីក្រុង Moskva របស់ប្រទេសរុស្ស៊ី ចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ។

ជួបសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីនៃស្ថានទូត តំណាងស្ថាប័នរបស់វៀតណាមប្រចាំនៅរុស្ស៊ី; តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសរុស្ស៊ី ប្រធានរដ្ឋ លោក ង្វៀនស្វឹន ភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់លើសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយលេខ ១២-KL/TW នាពេលថ្មីៗនេះ ស្តីពីការងារជនវៀតណាមនៅឯបរទេស ក្នុងស្ថានភាពថ្មី; អះអាងថា សហគមន៍ជនជាតិវៀតណាមនៅឯបរទេសជា«ផ្នែកសំខាន់មួយមិនអាចបំបែកបាន” របស់សហគមន៍ជនជាតិវៀតណាម និងជាធនធានដ៏សំខាន់រួមចំណែកក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារជាតិ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋ លោក ង្វៀន ស្វនភុក ( Nguyen Xuan Phuc) នៅសហព័ន្ធរុស្ស៊ី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាដែលអមដំណើរគណៈប្រតិភូមានសកម្មភាពទ្វេភាគីប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងជាច្រើន ដូចជា អនុប្រធានគណៈ​កម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្ស ធ្វើការជាមួយគណបក្សរុស្ស៊ីបង្រួបបង្រួម រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផានវ៉ានយ៉ាង (Phan Van Giang) បានធ្វើការជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ខាញង៉ុក (Nguyen Khanh Ngoc) បានធ្វើការជាមួយក្រសួងយុត្តិធម៌នៃសហព័ន្ធរុស្សី រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក ង្វៀនគីមសើន ( Nguyen Kim Son) បានធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សារុស្ស៊ី; អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក ត្រឹនគ្វឹកតូ (Tran Quoc To) ធ្វើការជាមួយរដ្ឋមន្ត្រីស្តីទីនៃក្រសួងស្ថានភាពគ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី…

ដំណើរទស្សនកិច្ចនេះ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ និងលើកកំពស់ទំនាក់ទំនងក្នុងស្ថានភាពថ្មី ទន្ទឹមនឹងនោះបានអះអាងថា ទំនាក់ទំនងវៀតណាម - រុស្ស៊ី គឺជាទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីដ៏ស្មោះត្រង់ ជាពិសេសគឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ៕ 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាព​វៀតណាម
ប្រែសម្រួល​ដោយង្វៀន​យ៉ាងT


top