មិត្តភក្តិជាមួយនឹងវៀតណាម ឈុតសម្តែងក្របីចំបើងគោជញ្ជ្រាំង 10/02/2017 នៅថ្ងៃទី៤នៃបុណ្យចូលឆ្នាំវៀតណាមជារៀងរាល់ឆ្នាំ អ្នកភូមិប៊ិចដាយ (Bich Dai) និងដុងវែ (Dong Ve) (ឃុំដាយដុង (Dai Dong) ស្រុកវិញទឿង (Vinh Tương) ខេត្តវិញភុក (Vinh Phuc)) រួមគ្នារៀបចំពិធីបុណ្យភូមិ ដែលមានចំណុចសំខាន់ គឺល្បែងសម្តែងជាក្របីចំបើងគោជញ្ជ្រាំង។ ទោះបីជាភូមិពីរផ្សេងគ្នា ប៉ុន្តែភូមិប៊ិចដាយ (Bich Dai) និងដុងវែ (Dong Ve) បែរជាមានទីសក្ការបូជារួមៗបុណ្យទាន និងបូជា ឌិញធៀនអិច (Dinh Thien Ich) ជាមេទ័ពម្នាក់នៅសម័យស្តេចហុងវឿង (Hung Vuong) ទី៦។ ឈុតសម្តែងសកម្មភាពប្រកបមុខរបរកសិកម្មក្របីចំបើង គោជញ្ជ្រាំង ជាសកម្មភាពវប្បធម៌ដើម្បីរំលឹកដល់លោក ជាអ្នកមានគុណបំណាចបង្រៀនអ្នកភូមិធ្វើស្រែស្រូវ។ តាមការតែងតាំងងាររបស់អ្នកភូមិ អធិរាជឌិញធៀនអិច (Dinh Thien Ich) ជាមេទ័ពដ៏ឆ្នើមម្នាក់។ ឆ្នាំលោកមាន៦២ឆ្នាំ លោកលាតំណែងចូលនិវត្តន៍ធ្វើដំណើរកម្សាន្តគ្រប់ទីកន្លែង។ ពេលធ្វើដំណើរមកដល់តំបន់នេះ ឃើញទេសភាពមនោរម្យ លោកមកទីនេះបង្កើតជាភូមិ បង្រៀនអ្នកភូមិធ្វើស្រូវ ចិញ្ចឹមសត្វ តម្បាញ និងបង្រៀនអក្សរ។ ពេលលោកបាត់បង់ជីវិតទៅ អ្នកភូមិតែងតាំងលើកលោកជាអធិរាជភូមិ។ កាលពីសម័យដើម ថ្ងៃបុណ្យ ប្រជាជនទាំងពីរភូមិ នៅឃុំដាយដុង (Dai Dong) គ្រួសារណាក៏មានគោក្របី បើមិនមានពួកគេសុទ្ធតែតាងក្លែងធ្វើជាក្របីចំបើងឬគោចញ្ច្រាំងមួយក្បាល យកចេញទៅកាន់ទីលានទីសក្ការបូជា។ សព្វថ្ងៃ ប្រជាជននៅក្នុងឃុំចែកចេញជាបីក្រុម ទៅតាមទីតាំងភូមិសាស្រ្ត ចូលមករួមប្រាស្រ័យក្នុងបុណ្យទាន។ ធម្មតាក្រុមនីមួយៗមានគោក្របីធ្វើដោយចំបើងជញ្ជ្រាំង ប្រហែល៧ក្បាល។ ឈុតសម្តែងក្របីចំបើងគោជញ្ជ្រាំង នៅលើទីលានឃុំដាយដុង (Dai Dong) (ស្រុកវិញទឿង (Vinh Tuong) ខេត្តវិញភុក (Vinh Phuc)) នាថ្ងៃទី៤នៃបុណ្យចូលឆ្នាំវៀតណាមជារៀងរាល់ឆ្នាំ។ ពិធីបុណ្យភូមិ ជាបំណងប៉ងប្រាថ្នារបស់អ្នកភូមិ បួងសួងសុំបានរដូវអំណោយផល រយមុខរបរកាក់កប់។ អ្នកភូមិដាយដុង (Dai Dong) អនុវត្តពិធីសំណែនសែនបូជាអធិរាជភូមិក្នុងថ្ងៃបុណ្យទាន។ ក្របីចំបើងបានដឹកចេញទៅកាន់ទីលានទីសក្ការបូជារួម របស់ភូមិទាំងពីរ។ សម្លេងស្គររោទិ៍លន្លង់លន្លោច ក្នុងពិធីបុណ្យក្របីភ្ជួររាស់ នៅទីសក្ការបូជាដាយដុង(Dai Dong)។ ក្នុងថ្ងៃបុណ្យទាន អ្នកភូមិមានចិត្តត្រេកអររីករាយដឹកក្របីគោ ដែលធ្វើពីចំបើងជញ្ជ្រាំង ចេញទៅចូលរួមពិធីបុណ្យទានដើមនិទាឃរដូវ។ គោក្របីធ្វើអំពីចំបើងជញ្ជ្រាំងទងវែង ស្អាត ដែលបានបន្សល់ទុកពីរដូវប្រមូលផលមុនបុណ្យចូលឆ្នាំវៀតណាម។ ក្រោយស្នូរស្គរបុណ្យ ក្របីទាំងអស់ចាប់ផ្តើបសម្តែងល្បែងក្របីភ្ជួររាស់ នៅកណ្តាលទីលានទីសក្ការបូជា។ យុវជនតែងខ្លួនជាស្រ្តីភេទ បាចរាយអង្កាម តំណាងឲ្យរបៀបសាបព្រោះស្រូវ នៃមុខរបរកសិកម្ម។ កំលោះក្នុងភូមិរីករាយសប្បាយជាមួយតួអង្គជាក្របីភ្ជួររាស់ ក្នុងពិធីបុណ្យក្របីចំបើងគោជញ្ជ្រាំង។ ប្រជាជនទាំងពីរភូមិមកប្រជុំគ្នា នៅទីលានទីសក្ការបូជាក្នុងថ្ងៃបុណ្យនិទាឃរដូវ។ នាទីឈប់សម្រាកក្រោយពិធីក្របីភ្ជួររាស់ក្នុងថ្ងៃបុណ្យទាន។ កសិកររីករាយសប្បាយក្នុងថ្ងៃបុណ្យទានរបស់ភូមិ។ ដើម្បីបង្កើតបានជាសត្វគោក្របីខុសប្លែកពីធម្មតានេះ អ្នកភូមិត្រូវទុកចំបើង ជញ្រ្ជាំងល្អវែងៗ ពីរដូវប្រមូលផលមុននោះ។ ពួកគេចងចំបើងត្រង់ភាគកំណាត់មួយចំនួន ដើម្បីបង្កើតបានជារូបភាពគោក្របីដូចជា ស្នែង ឆ្អឹងខ្នង...។ល។ បន្តគឺចងបាច់ចំបើងធើ្វជាក្បាល ដោយឡែកដងខ្លួនគ្រប់ដណ្តប់ចំបើងឡើងពីលើគ្រោងឫស្សី រួចហើយក្រងធ្វើជាកន្ទុយ។ ដើម្បីសត្វគោក្របីមានភាពរស់រវើក អ្នកភូមិដាយដុង (Dai Dong) កាត់ស្រទបស្លាធ្វើជាត្រចៀកឲ្យក្របីចំបើងគោជញ្ជ្រាំង គូរភ្នែកសៀតផ្កា គឺសម្រេចបានក្របីមួយក្បាល សម្រាប់ចូលរួមថ្ងៃបុណ្យភូមិ។ ពិធីបង្ហាញមុខរបរដាយដុង (Dai Dong) ចាប់ផ្តើមក្រោយពីស្នូរស្គររោទិ៍មួយចប់។ បញ្ចប់សម្លេងស្គរ យុវជនក្នុងភូមិទូរក្របីចំបើងគោជញ្ជ្រាំងឡើងពីលើខ្លួន ចូលតួជាក្របីភ្ជួររាស់។ ក្របីនីមួយៗមានពាក់នឹម ចងន័ង្គល និងមនុស្សប្រុសម្នាក់ដឹក។ ក្រោមទងបុណ្យចម្រុះទៅដោយពណ៌សម្បុរគ្រប់ពណ៌ក្របីចំបើងគោជញ្ជ្រាំង ក៏សម្តែងឈុតរឿងក្របីភ្ជួររាស់ នៅនឹងទីលានទីសក្ការបូជា។ ពេលនោះ បុរសតែងខ្លួនជាស្រ្តីភេទ សម្ពាយកាផា បាចរាយអង្កាមក្លែងជារបៀបសាបព្រោះ ដកស្ទូង បង្កើតបានបរិយាកាសនៃថ្ងៃរដូវសកម្ម។ ក្រៅពីនេះ រឿងល្បែងក្លែងចូលតួអង្គជាអ្នកប្រកបមុខរបរចិញ្ចឹមជីវិត ដូចស្មេរអក្សរ កសិករ ជាងឈើ អ្នកលក់ទំនិញ...។ល។ ដោយអ្នកភូមិចូលតួអង្គ ក៏បានសម្តែងឡើងបន្តបន្ទាប់។ ឈុតសម្តែងរបស់អ្នកភូមិដាយដុង (Dai Dong) ជាមួយគោលបំណងសំខាន់ គឺឧទ្ទេសនាមមុខរបរយូរឆ្នាំនៅក្នុងតំបន់ ក្នុងនោះមុខរបរសំខាន់គឺធ្វើស្រូវ។ នេះក៏ជាបំណងប៉ងប្រាថ្នារបស់អ្នកភូមិ បួងសួងសុំបានរដូវអំណោយផល រយមុខរបរកាក់កប់ពេញឆ្នាំ៕ អត្ថបទ៖ វៀតកឿង រូបថត៖ ខាញ់ឡុង វៀតកឿន

នៅថ្ងៃទី៤នៃបុណ្យចូលឆ្នាំវៀតណាមជារៀងរាល់ឆ្នាំ អ្នកភូមិប៊ិចដាយ (Bich Dai) និងដុងវែ (Dong Ve) (ឃុំដាយដុង (Dai Dong) ស្រុកវិញទឿង (Vinh Tương) ខេត្តវិញភុក (Vinh Phuc)) រួមគ្នារៀបចំពិធីបុណ្យភូមិ ដែលមានចំណុចសំខាន់ គឺល្បែងសម្តែងជាក្របីចំបើងគោជញ្ជ្រាំង។ ទោះបីជាភូមិពីរផ្សេងគ្នា ប៉ុន្តែភូមិប៊ិចដាយ (Bich Dai) និងដុងវែ (Dong Ve) បែរជាមានទីសក្ការបូជារួមៗបុណ្យទាន និងបូជា ឌិញធៀនអិច (Dinh Thien Ich) ជាមេទ័ពម្នាក់នៅសម័យស្តេចហុងវឿង (Hung Vuong) ទី៦។ ឈុតសម្តែងសកម្មភាពប្រកបមុខរបរកសិកម្មក្របីចំបើង គោជញ្ជ្រាំង ជាសកម្មភាពវប្បធម៌ដើម្បីរំលឹកដល់លោក ជាអ្នកមានគុណបំណាចបង្រៀនអ្នកភូមិធ្វើស្រែស្រូវ។ តាមការតែងតាំងងាររបស់អ្នកភូមិ អធិរាជឌិញធៀនអិច (Dinh Thien Ich) ជាមេទ័ពដ៏ឆ្នើមម្នាក់។ ឆ្នាំលោកមាន៦២ឆ្នាំ លោកលាតំណែងចូលនិវត្តន៍ធ្វើដំណើរកម្សាន្តគ្រប់ទីកន្លែង។ ពេលធ្វើដំណើរមកដល់តំបន់នេះ ឃើញទេសភាពមនោរម្យ លោកមកទីនេះបង្កើតជាភូមិ បង្រៀនអ្នកភូមិធ្វើស្រូវ ចិញ្ចឹមសត្វ តម្បាញ និងបង្រៀនអក្សរ។ ពេលលោកបាត់បង់ជីវិតទៅ អ្នកភូមិតែងតាំងលើកលោកជាអធិរាជភូមិ។ កាលពីសម័យដើម ថ្ងៃបុណ្យ ប្រជាជនទាំងពីរភូមិ នៅឃុំដាយដុង (Dai Dong) គ្រួសារណាក៏មានគោក្របី បើមិនមានពួកគេសុទ្ធតែតាងក្លែងធ្វើជាក្របីចំបើងឬគោចញ្ច្រាំងមួយក្បាល យកចេញទៅកាន់ទីលានទីសក្ការបូជា។ សព្វថ្ងៃ ប្រជាជននៅក្នុងឃុំចែកចេញជាបីក្រុម ទៅតាមទីតាំងភូមិសាស្រ្ត ចូលមករួមប្រាស្រ័យក្នុងបុណ្យទាន។ ធម្មតាក្រុមនីមួយៗមានគោក្របីធ្វើដោយចំបើងជញ្ជ្រាំង ប្រហែល៧ក្បាល។ ឈុតសម្តែងក្របីចំបើងគោជញ្ជ្រាំង នៅលើទីលានឃុំដាយដុង (Dai Dong) (ស្រុកវិញទឿង (Vinh Tuong) ខេត្តវិញភុក (Vinh Phuc)) នាថ្ងៃទី៤នៃបុណ្យចូលឆ្នាំវៀតណាមជារៀងរាល់ឆ្នាំ។ ពិធីបុណ្យភូមិ ជាបំណងប៉ងប្រាថ្នារបស់អ្នកភូមិ បួងសួងសុំបានរដូវអំណោយផល រយមុខរបរកាក់កប់។ អ្នកភូមិដាយដុង (Dai Dong) អនុវត្តពិធីសំណែនសែនបូជាអធិរាជភូមិក្នុងថ្ងៃបុណ្យទាន។ ក្របីចំបើងបានដឹកចេញទៅកាន់ទីលានទីសក្ការបូជារួម របស់ភូមិទាំងពីរ។ សម្លេងស្គររោទិ៍លន្លង់លន្លោច ក្នុងពិធីបុណ្យក្របីភ្ជួររាស់ នៅទីសក្ការបូជាដាយដុង(Dai Dong)។ ក្នុងថ្ងៃបុណ្យទាន អ្នកភូមិមានចិត្តត្រេកអររីករាយដឹកក្របីគោ ដែលធ្វើពីចំបើងជញ្ជ្រាំង ចេញទៅចូលរួមពិធីបុណ្យទានដើមនិទាឃរដូវ។ គោក្របីធ្វើអំពីចំបើងជញ្ជ្រាំងទងវែង ស្អាត ដែលបានបន្សល់ទុកពីរដូវប្រមូលផលមុនបុណ្យចូលឆ្នាំវៀតណាម។ ក្រោយស្នូរស្គរបុណ្យ ក្របីទាំងអស់ចាប់ផ្តើបសម្តែងល្បែងក្របីភ្ជួររាស់ នៅកណ្តាលទីលានទីសក្ការបូជា។ យុវជនតែងខ្លួនជាស្រ្តីភេទ បាចរាយអង្កាម តំណាងឲ្យរបៀបសាបព្រោះស្រូវ នៃមុខរបរកសិកម្ម។ កំលោះក្នុងភូមិរីករាយសប្បាយជាមួយតួអង្គជាក្របីភ្ជួររាស់ ក្នុងពិធីបុណ្យក្របីចំបើងគោជញ្ជ្រាំង។ ប្រជាជនទាំងពីរភូមិមកប្រជុំគ្នា នៅទីលានទីសក្ការបូជាក្នុងថ្ងៃបុណ្យនិទាឃរដូវ។ នាទីឈប់សម្រាកក្រោយពិធីក្របីភ្ជួររាស់ក្នុងថ្ងៃបុណ្យទាន។ កសិកររីករាយសប្បាយក្នុងថ្ងៃបុណ្យទានរបស់ភូមិ។ ដើម្បីបង្កើតបានជាសត្វគោក្របីខុសប្លែកពីធម្មតានេះ អ្នកភូមិត្រូវទុកចំបើង ជញ្រ្ជាំងល្អវែងៗ ពីរដូវប្រមូលផលមុននោះ។ ពួកគេចងចំបើងត្រង់ភាគកំណាត់មួយចំនួន ដើម្បីបង្កើតបានជារូបភាពគោក្របីដូចជា ស្នែង ឆ្អឹងខ្នង...។ល។ បន្តគឺចងបាច់ចំបើងធើ្វជាក្បាល ដោយឡែកដងខ្លួនគ្រប់ដណ្តប់ចំបើងឡើងពីលើគ្រោងឫស្សី រួចហើយក្រងធ្វើជាកន្ទុយ។ ដើម្បីសត្វគោក្របីមានភាពរស់រវើក អ្នកភូមិដាយដុង (Dai Dong) កាត់ស្រទបស្លាធ្វើជាត្រចៀកឲ្យក្របីចំបើងគោជញ្ជ្រាំង គូរភ្នែកសៀតផ្កា គឺសម្រេចបានក្របីមួយក្បាល សម្រាប់ចូលរួមថ្ងៃបុណ្យភូមិ។ ពិធីបង្ហាញមុខរបរដាយដុង (Dai Dong) ចាប់ផ្តើមក្រោយពីស្នូរស្គររោទិ៍មួយចប់។ បញ្ចប់សម្លេងស្គរ យុវជនក្នុងភូមិទូរក្របីចំបើងគោជញ្ជ្រាំងឡើងពីលើខ្លួន ចូលតួជាក្របីភ្ជួររាស់។ ក្របីនីមួយៗមានពាក់នឹម ចងន័ង្គល និងមនុស្សប្រុសម្នាក់ដឹក។ ក្រោមទងបុណ្យចម្រុះទៅដោយពណ៌សម្បុរគ្រប់ពណ៌ក្របីចំបើងគោជញ្ជ្រាំង ក៏សម្តែងឈុតរឿងក្របីភ្ជួររាស់ នៅនឹងទីលានទីសក្ការបូជា។ ពេលនោះ បុរសតែងខ្លួនជាស្រ្តីភេទ សម្ពាយកាផា បាចរាយអង្កាមក្លែងជារបៀបសាបព្រោះ ដកស្ទូង បង្កើតបានបរិយាកាសនៃថ្ងៃរដូវសកម្ម។ ក្រៅពីនេះ រឿងល្បែងក្លែងចូលតួអង្គជាអ្នកប្រកបមុខរបរចិញ្ចឹមជីវិត ដូចស្មេរអក្សរ កសិករ ជាងឈើ អ្នកលក់ទំនិញ...។ល។ ដោយអ្នកភូមិចូលតួអង្គ ក៏បានសម្តែងឡើងបន្តបន្ទាប់។ ឈុតសម្តែងរបស់អ្នកភូមិដាយដុង (Dai Dong) ជាមួយគោលបំណងសំខាន់ គឺឧទ្ទេសនាមមុខរបរយូរឆ្នាំនៅក្នុងតំបន់ ក្នុងនោះមុខរបរសំខាន់គឺធ្វើស្រូវ។ នេះក៏ជាបំណងប៉ងប្រាថ្នារបស់អ្នកភូមិ បួងសួងសុំបានរដូវអំណោយផល រយមុខរបរកាក់កប់ពេញឆ្នាំ៕ អត្ថបទ៖ វៀតកឿង រូបថត៖ ខាញ់ឡុង វៀតកឿន
អត្ថបទផ្សេងទៀត ជំរុញសិក្សាអប់រំរួមបញ្ចូល និង សមត្ថភាពដឹកនាំ សម្រាប់ជនពិការវៀតណាម05/04/2025មិត្តភក្តិជាមួយនឹងវៀតណាមថ្ងៃបុណ្យ “ជំរុញសិក្សាអប់រំរួមបញ្ចូល និង សមត្ថភាពដឹកនាំ សម្រាប់ជនពិការ” ទើបបានប្រព្រឹត្តទៅនៅអគារបៃតង នៃអង្គការសហប្រជាជាតិ លេខ៣០៤ គីមម៉ា... Doseba Tua Sinay នឹងក្ដីស្រឡាញ់ចំពោះកុមារវៀតណាម14/03/2025មិត្តភក្តិជាមួយនឹងវៀតណាមវៀតណាម និង បារាំង រួមគ្នានិទានរឿង “អតីតកាល”16/01/2025មិត្តភក្តិជាមួយនឹងវៀតណាមWorld Vision ជាមួយគំនិតផ្តួចផ្តើមអាហារបំប៉នគ្រប់គ្រាន់12/12/2024មិត្តភក្តិជាមួយនឹងវៀតណាមកាសែតរូបភាពវៀតណាម៖ ស្ពានតភ្ជាប់វប្បធម៌16/10/2024មិត្តភក្តិជាមួយនឹងវៀតណាមអ្នកឧបត្ថម្ភគាំទ្រសហគ្រាសវៀតណាម startup ដោយស្ងៀមស្ងាត់28/08/2024មិត្តភក្តិជាមួយនឹងវៀតណាមGurudev Sri Sri Ravi Shankar ជាមួយនឹងការ “ប្រគំតន្រ្តីសម្រាប់ព្រលឹង”10/08/2024មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត