សក្តានុពលមូលដ្ឋាន ជោគជ័យដោយផ្សិតអំបោះពណ៌ប្រផេះ 23/02/2015 ដោយសារមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ នៃទម្រង់ដាំផ្សិតអំបោះពណ៌ប្រផេះ គ្រួសារជាច្រើននៅសង្កាត់ឡុងប៊ិញ (ខណ្ឌទី៩ ទីក្រុងហូជីមិញ) មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការវិនិយោគទុនដើម្បីដាំផ្សិតប្រភេទនេះនិងរៀងរាល់ឆ្នាំយកចំណេញពីផ្សិតនេះរាប់រយលានដុង។ ផ្សិតមានឈ្មោះវិទ្យាសាស្រ្ត Pleurotus ផ្សិតអំបោះពណ៌ប្រផេះជាប្រភេទផ្សិត មានជម្ងឺតិច ងាយដាំ សាច់មាំ ហូបស្រួយ ស្វិតបន្តិច និងមានតម្លៃអាហារូបត្ថម្ភខ្ពស់បង្គួរ។ នេះគឺជាម្ហូបអាហារដ៏បរិសុទ្ធ ពីព្រោះក្នុងដំណើរការផលិត អ្នកបណ្តុះផ្សិតមិនបានប្រើជាតិគីមី ឬថ្នាំការពាររុក្ខជាតិប្រភេទណា ដែលបង្កប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទេ។ វត្ថុធាតុដើមសម្រាប់បញ្ចូលទៅក្នុងថង់ធ្វើជាកញ្ចប់មេផ្សិតធម្មតា គឺមមោក អាចម៍រណារ និងដីមានមមោកបានធ្វើប្រព្រឹត្តិកម្មស្អាត។ កញ្ចប់មេផ្សិតទាំងឡាយត្រៀមបំរុង ដើម្បីបណ្តុះផ្សិតអំបោះពណ៌ប្រផេះ។ គម្របជ័រសម្រាប់បិទមាត់កញ្ចប់មេផ្សិត ដើម្បីបញ្ជាភាពលូតលាស់របស់ផ្សិត។ ដំណាក់កាលធ្វើរានឈើទ្រកញ្ចប់មេផ្សិតទាំងឡាយនៅក្នុងរោងចិញ្ចឹមផ្សិត។ ជ្រុងមួយនៃកសិដ្ឋានបណ្តុះផ្សិតអំបោះពណ៌ប្រផេះ។ យកគម្របបិទមាត់កញ្ចប់ផ្សិតដើម្បីបញ្ជាភាពលូតលាស់របស់ផ្សិត។ ប្រព័ន្ធពិនិត្យសីតុណ្ហាភាពក្នុងកសិដ្ឋានបណ្តុះផ្សិតរបស់គ្រួសារតាឡេ ហ៊ឺវចៀន (នៅសង្កាត់ឡុងប៊ិញ ខណ្ឌទី៩ ទីក្រុងហូជីមិញ)។ តាឡេហ៊ឺវចៀន ជាម្ចាស់កសិដ្ឋានពិនិត្យការលូតលាស់របស់ផ្សិតដោយផ្ទាល់។ ប្រមូលផលផ្សិតអំបោះពណ៌ប្រផេះ នៅកសិដ្ឋានបណ្តុះផ្សិតរបស់គ្រួសារតា ឡេ ហ៊ឺវចៀន (នៅសង្កាត់ឡុងប៊ិញ ខណ្ឌទី៩ ទីក្រុងហូជីមិញ)។ កសិដ្ឋានបណ្តុះផ្សិតរបស់គ្រួសារតា ឡេហ៊ឺវចៀន (នៅសង្កាត់ឡុងប៊ិញ) គឺជាកសិដ្ឋានមួយក្នុងចំណោមកសិដ្ឋានគំរូ ដែលបណ្តុះផ្សិតអំបោះពណ៌ប្រផេះ ជោគជ័យនៅទីនេះ ដោយសារកសិដ្ឋានបណ្តុះផ្សិតចំនួន ២៥ បានវិនិយោគវប្បកម្ម និងរៀងរាល់ថ្ងៃនាំផ្សិតជាផលិតផលសម្រេច ចេញទៅទីផ្សារជាមធ្យមជិត១តោន ។ ដើម្បីបណ្តុះបានផ្សិតអំបោះពណ៌ប្រផេះដូចគ្រួសារតាចៀន ប្រការមុនដំបូងគឺត្រូវមានផ្ទៃដីទូលាយ ដើម្បីសាងសង់កសិដ្ឋានបណ្តុះផ្សិត។ កសិដ្ឋានបណ្តុះផ្សិតនីមួយៗ មានទទឹងមធ្យម ៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ។ កសិដ្ឋានសង់ទាប ប្រក់ស្លឹកនិងមានប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិនៅពីលើដំបូលផ្ទះ។ កសិដ្ឋានមានប្រព័ន្ធទ្វារខ្យល់ចេញចូល ស្អាតបាត ជៀសវាងខ្យល់បក់ត្រង់ចំៗពន្លឺល្មមបង្គួរ តែជះសព្វទីកន្លែង ដើម្បីផ្សិតលូតលាស់ស្មើគ្នាទូទៅ។ កញ្ចប់មេផ្សិតដាក់ត្រង់ជាជួរនៅលើរានឈើ។ កសិដ្ឋាននីមួយៗនេះអាចផ្ទុកបាន៧០០០កញ្ចប់មេផ្សិត។ សរុបទឹកប្រាក់ចំណាយ ដើម្បីធ្វើបានសម្រេចកសិដ្ឋានបណ្តុះផ្សិតនីមួយៗ ដូចនេះ គឺប្រមាណ៩០លានដុង ។ តាមតា ឡេ ហ៊ឺវចៀន ឲ្យដឹង បច្ចេកទេសបណ្តុះផ្សិតអំបោះពណ៌ប្រផេះគឺមិនពិបាកនិងលំបាកបណ្តុះដូចជាផ្សិតប្រភេទផ្សេងៗទេ។ គឺគ្រាន់តែចេះចាំជាក់បទដ្ឋានបច្ចេកទេស និងកត្តាទាំងឡាយដែលពាក់ព័ន្ធដល់បរិស្ថានលូតលាស់របស់ផ្សិតដូចជា៖ សីតុណ្ហាភាព កំរិតសំណើម ខ្យល់ ពន្លឺ បរិស្ថាន ជៀសវាងបានសត្វល្អិតជាដើម គឺដើមផ្សិតនឹងរីកចម្រើនលំនឹង។ កញ្ចប់មេផ្សិតបានចិញ្ចឹមនៅក្នុងរោងហ៊ុមជិត ដែលបានបំពាក់ម៉ាស៊ីវាស់សីតុណ្ហាភាព ដើម្បីធានារក្សាបានសីតុណ្ហាភាពជាប់ជានិច្ចពី២៥-២៧អង្សាសេ កំរិតសំណើមពី ៨០-៨៥% ហើយត្រូវការសង្កេតមើលសីតុណ្ហាភាពនិងកំរិតលូតលាស់របស់មេផ្សិត ទើបនិងកកើតជាប្រចាំ ដើម្បីសម្រួលបរិមាណទឹកស្រោចស្រពឲ្យសមស្រប។ ទោះបីការវិនិយោគទុនដំបួងខ្ពស់បង្គួរ ប៉ុន្តែតបមកវិញ ផ្សិតអំបោះពណ៌ប្រផេះផ្តល់ផលជាប់រហូតក្នុងរយៈពេល៤ខែទើបអស់។ តាំងពីពេលដាំមកដល់ពេលប្រមូលផលត្រូវចំណាយពេល ៧០ថ្ងៃ។ ឲ្យតែកន្លង១០ថ្ងៃ គឺផ្សិតឲ្យផល១លើក តែប្រការពិសេសគឺកសិករអាចសម្រួលបានការលូតលាស់នៃផ្សិតតាមចិត្តរបស់ ខ្លួន។ ចំពោះគ្រួសារដែលបណ្តុះផ្សិតច្រើន ថ្ងៃណាក៏មានទិន្នផលផ្សិតអំបោះពណ៌ប្រផេះដូចៗគ្នា នេះ គឺជាបៀបខ្លាំងមួយ។ កែច្នៃបឋម ធ្វើផ្សិតឲ្យស្អាតមុនពេលបញ្ចូលទៅក្នុងកញ្ចប់។ ផ្សិតបានប្រឡេះនិងធ្វើឲ្យជ្រះ បែងចែកប្រភេទផ្សិតមុនពេលបញ្ចូលទៅក្នុងកញ្ចប់។ ផ្សិតបានតំរៀបយ៉ាងប្រុងប្រយ័ត្នចូលទៅក្នុងថង់។ ផ្សិតបានបញ្ចូលជាកញ្ចប់ៗ កញ្ចប់នីមួយៗមានទម្ងន់១គីឡូក្រាមសម្រាប់យកទៅលក់នៅទីផ្សារ។ ផ្សិតអំបោះពណ៌ប្រផេះ ជាផលិតផលសម្រេច បានរក្សាក្នុងទូត្រជាក់។ បច្ចុប្បន្ន ផ្សិតអំបោះព៌ណប្រផេះ នៅលើទីផ្សារមានតម្លៃចុះឡើង ពី៣០ ដល់៤៥ពាន់ដុងក្នុងមួយគីឡូក្រាម។ ក្នុងបណ្តាថ្ងៃសំខាន់ៗដូចជាថ្ងៃចុងសប្តាហ៍ ឬបុណ្យទាន តេត តម្លៃផ្សិតជាផលិតផលសម្រេច អាចកើនដល់១០០ពាន់ដុងក្នុងមួយគីឡូក្រាម។ នៅសង្កាត់ឡុងប៊ិញមាន៧គ្រួសារបណ្តុះផ្សិត គ្រួសារនីមួយៗមានកសិដ្ឋានតិចបំផុត គឺ២រោង គ្រួសារដែលមានកសិដ្ឋានច្រើន ទៅដល់២៥រោង ដូចជាគ្រួសារតាចៀន។ ក្រៅ ពីនេះ ក្រោយពីប្រមូលផលរួចរាល់ ពួកគេអាចយកកញ្ចប់មេផ្សិតដែលចាស់ ដើម្បីបណ្តុះ ផ្សិតចម្បើងវិញ។ និយាយអំពីភាពជោគជ័យនៃទម្រង់ផលិតកម្មថ្មីនេះរបស់មូលដ្ឋាន លោក ដូ ថាញ់ ណួយប្រធានសមាគមកសិករនៃសង្កាត់ឡុងប៊ិញឲ្យដឹងថា៖ ទោះបីទើបតែអភិវឌ្ឍន៍ ប៉ុន្តែ ផ្សិតអំបោះពណ៌ប្រផេះបញ្ជាក់ឲ្យឃើញ នេះគឺជាប្រភេទដំណាំនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់និងសេ្ថរភាព ទម្រង់នេះកំពុងបានបងប្អូនកសិករពង្រីកបណ្តុះទូលាយ៕ អត្ថបទ៖ ង្វៀនវ៉ាញ រូបថត៖ ឡេមិញ thachdicon

ដោយសារមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ នៃទម្រង់ដាំផ្សិតអំបោះពណ៌ប្រផេះ គ្រួសារជាច្រើននៅសង្កាត់ឡុងប៊ិញ (ខណ្ឌទី៩ ទីក្រុងហូជីមិញ) មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការវិនិយោគទុនដើម្បីដាំផ្សិតប្រភេទនេះនិងរៀងរាល់ឆ្នាំយកចំណេញពីផ្សិតនេះរាប់រយលានដុង។ ផ្សិតមានឈ្មោះវិទ្យាសាស្រ្ត Pleurotus ផ្សិតអំបោះពណ៌ប្រផេះជាប្រភេទផ្សិត មានជម្ងឺតិច ងាយដាំ សាច់មាំ ហូបស្រួយ ស្វិតបន្តិច និងមានតម្លៃអាហារូបត្ថម្ភខ្ពស់បង្គួរ។ នេះគឺជាម្ហូបអាហារដ៏បរិសុទ្ធ ពីព្រោះក្នុងដំណើរការផលិត អ្នកបណ្តុះផ្សិតមិនបានប្រើជាតិគីមី ឬថ្នាំការពាររុក្ខជាតិប្រភេទណា ដែលបង្កប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទេ។ វត្ថុធាតុដើមសម្រាប់បញ្ចូលទៅក្នុងថង់ធ្វើជាកញ្ចប់មេផ្សិតធម្មតា គឺមមោក អាចម៍រណារ និងដីមានមមោកបានធ្វើប្រព្រឹត្តិកម្មស្អាត។ កញ្ចប់មេផ្សិតទាំងឡាយត្រៀមបំរុង ដើម្បីបណ្តុះផ្សិតអំបោះពណ៌ប្រផេះ។ គម្របជ័រសម្រាប់បិទមាត់កញ្ចប់មេផ្សិត ដើម្បីបញ្ជាភាពលូតលាស់របស់ផ្សិត។ ដំណាក់កាលធ្វើរានឈើទ្រកញ្ចប់មេផ្សិតទាំងឡាយនៅក្នុងរោងចិញ្ចឹមផ្សិត។ ជ្រុងមួយនៃកសិដ្ឋានបណ្តុះផ្សិតអំបោះពណ៌ប្រផេះ។ យកគម្របបិទមាត់កញ្ចប់ផ្សិតដើម្បីបញ្ជាភាពលូតលាស់របស់ផ្សិត។ ប្រព័ន្ធពិនិត្យសីតុណ្ហាភាពក្នុងកសិដ្ឋានបណ្តុះផ្សិតរបស់គ្រួសារតាឡេ ហ៊ឺវចៀន (នៅសង្កាត់ឡុងប៊ិញ ខណ្ឌទី៩ ទីក្រុងហូជីមិញ)។ តាឡេហ៊ឺវចៀន ជាម្ចាស់កសិដ្ឋានពិនិត្យការលូតលាស់របស់ផ្សិតដោយផ្ទាល់។ ប្រមូលផលផ្សិតអំបោះពណ៌ប្រផេះ នៅកសិដ្ឋានបណ្តុះផ្សិតរបស់គ្រួសារតា ឡេ ហ៊ឺវចៀន (នៅសង្កាត់ឡុងប៊ិញ ខណ្ឌទី៩ ទីក្រុងហូជីមិញ)។ កសិដ្ឋានបណ្តុះផ្សិតរបស់គ្រួសារតា ឡេហ៊ឺវចៀន (នៅសង្កាត់ឡុងប៊ិញ) គឺជាកសិដ្ឋានមួយក្នុងចំណោមកសិដ្ឋានគំរូ ដែលបណ្តុះផ្សិតអំបោះពណ៌ប្រផេះ ជោគជ័យនៅទីនេះ ដោយសារកសិដ្ឋានបណ្តុះផ្សិតចំនួន ២៥ បានវិនិយោគវប្បកម្ម និងរៀងរាល់ថ្ងៃនាំផ្សិតជាផលិតផលសម្រេច ចេញទៅទីផ្សារជាមធ្យមជិត១តោន ។ ដើម្បីបណ្តុះបានផ្សិតអំបោះពណ៌ប្រផេះដូចគ្រួសារតាចៀន ប្រការមុនដំបូងគឺត្រូវមានផ្ទៃដីទូលាយ ដើម្បីសាងសង់កសិដ្ឋានបណ្តុះផ្សិត។ កសិដ្ឋានបណ្តុះផ្សិតនីមួយៗ មានទទឹងមធ្យម ៦ម៉ែត្រ បណ្តោយ ១២ម៉ែត្រ។ កសិដ្ឋានសង់ទាប ប្រក់ស្លឹកនិងមានប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិនៅពីលើដំបូលផ្ទះ។ កសិដ្ឋានមានប្រព័ន្ធទ្វារខ្យល់ចេញចូល ស្អាតបាត ជៀសវាងខ្យល់បក់ត្រង់ចំៗពន្លឺល្មមបង្គួរ តែជះសព្វទីកន្លែង ដើម្បីផ្សិតលូតលាស់ស្មើគ្នាទូទៅ។ កញ្ចប់មេផ្សិតដាក់ត្រង់ជាជួរនៅលើរានឈើ។ កសិដ្ឋាននីមួយៗនេះអាចផ្ទុកបាន៧០០០កញ្ចប់មេផ្សិត។ សរុបទឹកប្រាក់ចំណាយ ដើម្បីធ្វើបានសម្រេចកសិដ្ឋានបណ្តុះផ្សិតនីមួយៗ ដូចនេះ គឺប្រមាណ៩០លានដុង ។ តាមតា ឡេ ហ៊ឺវចៀន ឲ្យដឹង បច្ចេកទេសបណ្តុះផ្សិតអំបោះពណ៌ប្រផេះគឺមិនពិបាកនិងលំបាកបណ្តុះដូចជាផ្សិតប្រភេទផ្សេងៗទេ។ គឺគ្រាន់តែចេះចាំជាក់បទដ្ឋានបច្ចេកទេស និងកត្តាទាំងឡាយដែលពាក់ព័ន្ធដល់បរិស្ថានលូតលាស់របស់ផ្សិតដូចជា៖ សីតុណ្ហាភាព កំរិតសំណើម ខ្យល់ ពន្លឺ បរិស្ថាន ជៀសវាងបានសត្វល្អិតជាដើម គឺដើមផ្សិតនឹងរីកចម្រើនលំនឹង។ កញ្ចប់មេផ្សិតបានចិញ្ចឹមនៅក្នុងរោងហ៊ុមជិត ដែលបានបំពាក់ម៉ាស៊ីវាស់សីតុណ្ហាភាព ដើម្បីធានារក្សាបានសីតុណ្ហាភាពជាប់ជានិច្ចពី២៥-២៧អង្សាសេ កំរិតសំណើមពី ៨០-៨៥% ហើយត្រូវការសង្កេតមើលសីតុណ្ហាភាពនិងកំរិតលូតលាស់របស់មេផ្សិត ទើបនិងកកើតជាប្រចាំ ដើម្បីសម្រួលបរិមាណទឹកស្រោចស្រពឲ្យសមស្រប។ ទោះបីការវិនិយោគទុនដំបួងខ្ពស់បង្គួរ ប៉ុន្តែតបមកវិញ ផ្សិតអំបោះពណ៌ប្រផេះផ្តល់ផលជាប់រហូតក្នុងរយៈពេល៤ខែទើបអស់។ តាំងពីពេលដាំមកដល់ពេលប្រមូលផលត្រូវចំណាយពេល ៧០ថ្ងៃ។ ឲ្យតែកន្លង១០ថ្ងៃ គឺផ្សិតឲ្យផល១លើក តែប្រការពិសេសគឺកសិករអាចសម្រួលបានការលូតលាស់នៃផ្សិតតាមចិត្តរបស់ ខ្លួន។ ចំពោះគ្រួសារដែលបណ្តុះផ្សិតច្រើន ថ្ងៃណាក៏មានទិន្នផលផ្សិតអំបោះពណ៌ប្រផេះដូចៗគ្នា នេះ គឺជាបៀបខ្លាំងមួយ។ កែច្នៃបឋម ធ្វើផ្សិតឲ្យស្អាតមុនពេលបញ្ចូលទៅក្នុងកញ្ចប់។ ផ្សិតបានប្រឡេះនិងធ្វើឲ្យជ្រះ បែងចែកប្រភេទផ្សិតមុនពេលបញ្ចូលទៅក្នុងកញ្ចប់។ ផ្សិតបានតំរៀបយ៉ាងប្រុងប្រយ័ត្នចូលទៅក្នុងថង់។ ផ្សិតបានបញ្ចូលជាកញ្ចប់ៗ កញ្ចប់នីមួយៗមានទម្ងន់១គីឡូក្រាមសម្រាប់យកទៅលក់នៅទីផ្សារ។ ផ្សិតអំបោះពណ៌ប្រផេះ ជាផលិតផលសម្រេច បានរក្សាក្នុងទូត្រជាក់។ បច្ចុប្បន្ន ផ្សិតអំបោះព៌ណប្រផេះ នៅលើទីផ្សារមានតម្លៃចុះឡើង ពី៣០ ដល់៤៥ពាន់ដុងក្នុងមួយគីឡូក្រាម។ ក្នុងបណ្តាថ្ងៃសំខាន់ៗដូចជាថ្ងៃចុងសប្តាហ៍ ឬបុណ្យទាន តេត តម្លៃផ្សិតជាផលិតផលសម្រេច អាចកើនដល់១០០ពាន់ដុងក្នុងមួយគីឡូក្រាម។ នៅសង្កាត់ឡុងប៊ិញមាន៧គ្រួសារបណ្តុះផ្សិត គ្រួសារនីមួយៗមានកសិដ្ឋានតិចបំផុត គឺ២រោង គ្រួសារដែលមានកសិដ្ឋានច្រើន ទៅដល់២៥រោង ដូចជាគ្រួសារតាចៀន។ ក្រៅ ពីនេះ ក្រោយពីប្រមូលផលរួចរាល់ ពួកគេអាចយកកញ្ចប់មេផ្សិតដែលចាស់ ដើម្បីបណ្តុះ ផ្សិតចម្បើងវិញ។ និយាយអំពីភាពជោគជ័យនៃទម្រង់ផលិតកម្មថ្មីនេះរបស់មូលដ្ឋាន លោក ដូ ថាញ់ ណួយប្រធានសមាគមកសិករនៃសង្កាត់ឡុងប៊ិញឲ្យដឹងថា៖ ទោះបីទើបតែអភិវឌ្ឍន៍ ប៉ុន្តែ ផ្សិតអំបោះពណ៌ប្រផេះបញ្ជាក់ឲ្យឃើញ នេះគឺជាប្រភេទដំណាំនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់និងសេ្ថរភាព ទម្រង់នេះកំពុងបានបងប្អូនកសិករពង្រីកបណ្តុះទូលាយ៕ អត្ថបទ៖ ង្វៀនវ៉ាញ រូបថត៖ ឡេមិញ
អត្ថបទផ្សេងទៀត ភូមិកុលាលភាជន៍បាវត្រុក (Bau Truc) - ស្លាកស្នាមវប្បធម៌សិល្បៈរបស់ជនជាតិចាម10/05/2025សក្តានុពលមូលដ្ឋានបាវត្រុក (Bau Truc) - ភូមិមួយនៅទីរួមស្រុកផឿកយឹន (Phuoc Dan) ស្រុកនិញផឿក (Ninh Phuoc) ពិសេសភាពនៃកុលាលភាជន៍បៀនហ្វ័រ (Bien Hoa)21/04/2025សក្តានុពលមូលដ្ឋាននំបាញ់ត្រាងណែម ធូហា (Tho Ha)25/09/2024សក្តានុពលមូលដ្ឋានហាណូយនាំចេញកសិផល06/09/2024សក្តានុពលមូលដ្ឋានវាលស្រែអំបិលខេត្តនិញធ្វឹន (Ninh Thuan)12/07/2024សក្តានុពលមូលដ្ឋាន“ស្រុកដូង” ជាមួយមុខរបរសិប្បវិចិត្រកម្ម04/07/2024សក្តានុពលមូលដ្ឋានចិញ្ចឹមសត្វកន្ទាទូក៖ ទម្រង់ថ្មីនៃប្រជាកសិករហាណូយ27/05/2024សក្តានុពលមូលដ្ឋាន អត្ថបទផ្សេងទៀត