ទំងន់ត្រឹមតែ ២០ គីឡូក្រាម ប៉ុន្តែលោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) ជនពិការម្នាក់ អាយុ ៣២ ឆ្នាំ នៅតែរក្សាទុកក្តីសុបិនធំៗ សម្រាប់សហគមន៍ជនពិការ។ គ្រប់គ្រងមជ្ឈមណ្ឌលវិជ្ជាជីវៈ និងក្រុមហ៊ុនមួយដែលទទួលពានរង្វាន់ថ្លៃថ្នូរជាច្រើន។ លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) នៅតែរក្សាទុកសុបិននូវការកសាងទីន្លែងមួយដែលជូយឧបត្ថម្ភជនពិការដែលអនុវត្តន៍បំណង់ប្រាថ្នារបស់គេ។
រក្សាបំណង់ប្រាថ្នារបស់បងប្រុស នៅមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ
ទោះបីរាល់សកម្មភាពភ្ជាប់នឹងរទេះជនពិការក៏ដោយ ប៉ុន្តែ លោកស្រី ង្វៀន ធីវ៉ឹន (Nguyen Thi Van) នៅតែគ្រប់គ្រងមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅដែលជាទីកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់ជនពិការ នៅទូទាំងប្រទេស។ លោកស្រីរូបនេះបានដើរក្នុងតួនាទីជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះដែលពិតជា“ឧប្បត្តិហេតុ” មិនរំពឹងទុកជាមុន។
នាឆ្នាំ២០១២ បងប្រុសរបស់នារី វ៉ឹន (Van) អ្នកបច្ចេកទេសពត៌មានវិទ្យាគឺលោក ង្វៀន កុងហ៊ុង (Nguyen Cong Hung) ចាកចេញទៅដោយចៃដន្យ។ ដើម្បីបន្តអនុវត្តន៍បំណង់ប្រាថ្នារបស់បងប្រុស លោកស្រី វ៉ឹន (Van) ចាប់ផ្តើមគ្រប់គ្រងមជ្ឈមណ្ឌលឆន្ទៈមុះមុតរស់នៅ ដោយអារម្មណ៍ “ព្រួយប្រារម្ភ" ពីព្រោះ “នៅពេលនោះ គ្មានអ្នកណាស្គាល់ខ្ញុំ និងខ្ញុំក៏មិនស្គាល់អ្នកណាទេ! " តាមការចែករំលែករបស់លោកស្រី វ៉ឹន (Van)។
សិក្ខាកាមរៀនសូត្រនៅមជ្ឈមណ្ឌលថយចុះគួរឲ្យកត់សម្គាល់ ពីព្រោះគេតក់ស្លុតដោយការចាកចេញរបស់បងប្រុសហ៊ុង (Hung)។ បណ្តាដៃគូស្ទាក់ស្ទើក្នុងការចុះហត្ថលេខាលើកិច្ចសន្យាជាមួយមជ្ឈមណ្ឌលនេះ។ នៅពេលនោះ លោកស្រី វ៉ឹន (Van) ចាប់ផ្តើមកសាងទំនុកទុកចិត្ត និងលើកទឹកចិត្តដល់ស្មារតីរបស់សិក្ខាកាម។
បន្ទាប់ពីអំឡុងពេល ១០ ឆ្នាំ គ្រប់គ្រង់ មជ្ឈមណ្ឌលនេះបានបណ្តុះបណ្តាលជនពិការចំនួនជាង ៨០០ នាក់ និង ៨០% នៃបរិមាណនេះ មានការងារ និងទទួលបានប្រាក់ចំណូលជាច្រើន។ ថែមទាំង គេមិនពឹងពាក់អ្នកណាទេ និងអាចចិញ្ចឹមគ្រួសារ ផងដែរ។ លោកស្រី វ៉ឹន (Van) និយាយឲ្យដឹងថា មានសិក្ខាកាមមួយចំនួនបានបណ្តុះបណ្តាលក្នុងរយៈពេល ៦ ខែ ហើយគេនឹងមានការងារធ្វើ ទន្ទឹមនឹងនេះគេនឹងទទួលប្រាក់ខែពី ៣០០ ដល់ ៦០០ ដុល្លារអាមេរិក ក្នុងមួយខែ។