• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្នាំទេសចរណ៍ជាតិ ២០២៦ - ឱកាសផ្សព្វផ្សាយតម្លៃវប្បធម៌ ធម្មជាតិ និងមនុស្ស​នៃតំបន់តីង្វៀន

នារសៀលថ្ងៃទី ៥ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហាណូយ ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ បានរួមគ្នារៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹងអំពីឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាត ជូនដំណឹងអំពីឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦។ រូបថត៖ cand.com.vn

 

អញ្ជើញចូលរួមសន្និសីទ មានអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van ថ្នាក់ដឹកនាំខេត្តយ៉ាឡាយ និងតំណាងជាង ១០០ នាក់មកពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងវៀតណាម។

Poster សម្រាប់ឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦។ រូបថត៖ cand.com.vn

ឆ្នាំទេសចរណ៍ជាតិ ២០២៦ ក្រោមប្រធានបទ៖ យ៉ាឡាយ - ព្រៃភ្នំប៉ះសមុទ្រ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ មួយក្នុងការឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាពរបស់គោលដៅនិងផលិតផលទេសចរណ៍វិសេសវិសាល: លើកតម្កើងតម្លៃវប្បធម៌រូបិយនិងអរូបិយរបស់ខេត្តយ៉ាឡាយ និង វៀតណាម; ជំរុញការតភ្ជាប់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍រវាងមូលដ្ឋាននានា; ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ngo Le Van ការរៀបចំឆ្នាំទេសចរណ៍ជាតិវៀតណាមមិនត្រឹមតែដើម្បីជំរុញការផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិនិងប្រជាជនយ៉ាឡាយនិងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងជំរុញសម្រាប់ទីផ្សារ ចាប់ផ្តើមការតភ្ជាប់តំបន់ ផ្លាស់ប្តូរថ្មីផលិតផល គុណភាពសេវាកម្ម និងលើកកម្ពស់ម៉ាកយីហោទេសចរណ៍ជាតិទូទាំងពិភពលោក។ នេះក៏ជាសកម្មភាពលេចធ្លោមួយរបស់ខេត្តយ៉ាឡាយ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រការទូតវប្បធម៌ដល់ឆ្នាំ ២០៣០ ដែលដឹកនាំ និងអនុវត្តន៍ដោយក្រសួងការបរទេស ក្នុងនោះ ផ្សារភ្ជាប់ការទូតជាមួយទេសចរណ៍ និងវប្បធម៌។ 

“នេះមិនត្រឹមតែជាសកម្មភាពទេសចរណ៍ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ខេត្តយ៉ាឡាយ ដើម្បីឧទ្ទេសនាមដល់ពិភពលោកអំពីតម្លៃវប្បធម៌ ធម្មជាតិ និងមនុស្សដ៏វិសេសវិសាលនៃតំបន់តីង្វៀន។ យ៉ាឡាយ គឺជាកន្លែងដែលប្រមូលផ្តុំនូវតម្លៃវិសេសវិសាល និងកម្រជាច្រើន…។ ខ្ញុំជឿជាក់ថា ការរួមបញ្ចូលគ្នានៃអត្តសញ្ញាណវប្បធម៌របស់យ៉ាឡាយ ផ្នត់គំនិតអភិវឌ្ឍន៍ប្រកបដោយថាមវន្តរបស់អាជ្ញាធរមូលដ្ឋាន និងការគាំទ្រពីក្រសួងការបរទេស នឹងបង្កើតឥទ្ធិពលរីកសាយភាយ និងធ្វើឱ្យខេត្តយ៉ាឡាយ ក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ទេសចរណ៍វៀតណាម ក្នុងប៉ុន្មានឆ្នាំខាងមុខ”។

ពិធីបើកឆ្នាំទេសចរណ៍ជាតិ - យ៉ាឡាយ ២០២៦ ដោយប្រធានបទ "ព្រៃភ្នំប៉ះសមុទ្រ" នឹងត្រូវធ្វើឡើងនៅសង្កាត់ Quy Nhon ក្នុងខែមីនានេះ; ពិធីបិទនឹងប្រព្រឹត្តទៅនៅសង្កាត់ Pleiku នៅចុងខែធ្នូឆ្នាំនេះ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top