ប្រាសាទបុរាណហុងឡូ (Hung Lo) ជាអាសយដ្ឋានកេរដំណែលពិសេស។
ចំណុះភូមិបុរាណហុងឡូ (Hung Lo) ចម្ងាយពីប្រាសាទបូជាស្តេចហុង (Hung) ប្រហែល១០គីឡូម៉ែត្រទៅទិសខាងកើត ប្រាសាទហុងឡូ (Hung Lo) ជាទីប្រជុំកេរដំណែលដ៏មានតម្លៃវប្បធម៌ ប្រវត្តិសាស្រ្តល្បីល្បាញ ដែលមានអាយុកាលជាង៣០០ឆ្នាំ។
រឿងដំណាល ប្រាសាទហុងឡូ (Hung Lo) ជាតំបន់ដីពិសិដ្ឋ ជាទីកន្លែងស្តេចហុង (Hung) ធ្លាប់សម្រាកព្រះកាយក្នុងលើកយាងទៅទស្សន៍កម្សាន្ត។ ដូច្នេះ ប្រជាជននៅទីនេះ បានកសាងប្រាសាទទុកសម្រាប់បូជា។ រហូតដល់ស្តេច ឡេ ហ្វីតុង (Le Huy Tong) (១៦៩៧) ប្រាសាទបានកសាងបែរមុខទៅទិសភ្នំ ងៀឡិញ (Nghia Linh)។
ប្រាសាទស្ថិតនៅលើផ្នោរដីទូលាយ៥០០ម៉ែត្រការេ ដោយមានទ្រង់ទ្រាយស្ថាបត្យកម្មសុក្រិតបង្គួរ។ ឆ្លងកាត់កងចក្រប្រវត្តិសាស្រ្ត ប្រាសាទនៅតែរក្សាបានសភាពដើមនៃតម្លៃស្ថាបត្យកម្ម វប្បធម៌ ប្រវត្តិសាស្រ្តរួមមាន៖ អគារ៥ល្វែង ល្វែងខាងមុខ ល្វែងទិស ជាន់តម្កល់ជួង ជាន់តម្កល់ស្គរ និងល្វែងមហា។ ទាំងអស់សុទ្ធតែបានកសាងដោយឈើកម្រគ្រប់ប្រភេទដូចជាក្លាំពូ ច្រេស បេង ជាដើម។ល។

ប្រាសាទហុងឡូ (Hung Lo) ជាមួយនឹងលក្ខណៈស្ថាបត្យកម្មបុរាណ លាបពណ៌វេលា សក្តិសមជាទីកន្លែងគយគន់សន្តាប់ទំនុកចម្រៀងស័្វន (Xoan) តំបន់ដែនដីគ្រូដើម។

ប្រាសាទហុងឡូ (Hung Lo) ជាទីកន្លែងបានជ្រើសទុកសម្រាប់សម្តែងចម្រៀងស័្វន (Xoan) បម្រើជូនក្រុមភ្ញៀវទេសចរ។

សិល្បករស័្វន (Xoan) វ័យក្មេង នៃក្លឹបស័្វន (Xoan) អានថៃ (An Thai) ហាត់ច្រៀង នៅប្រាសាទហុងឡូ (Hung Lo)។
|
នៅទីនេះ នៅរក្សាបានកម្រងគ្រឿងបូជាគ្រប់គ្រាន់ សម្រាប់បម្រើពិធីកិច្ចបូជា ពិសេសគឺកម្រងកំណាព្យឆ្លងឆ្លើយបុរាណដ៏សម្បូរបែប មានទាំងអស់៤៣បទកំណាព្យស្ងើចសរសើរស្រុកកំណើត និងគុណបំណាចព្រះមហាក្សត្រហុង (Hung)។
លក្ខណៈបុរាណនិងគំនូសវេលា លេចបង្ហាញតាមរយៈស្លេកាន់ជាប់នឹងដំបូលក្បឿង ខ្លោងទ្វារប្រាសាទ និងស្ថាបត្យកម្មនៃប្រាសាទ។
ក្រៅពីតម្លៃស្ថាបត្យកម្ម ប្រាសាទហុងឡូ (Hung Lo) នៅបានប្រៀបដូចជាសារមន្ទីរតូចមួយ ជាទីកន្លែងរក្សាវត្ថុបុរាណកម្រដូច ជើងពាន ចង្កៀង ជើងធូប សំណាកសត្វក្រៀល និងលេចធ្លោបំផុត គឺគ្រែស្នែងតាំងក្បូរចំនួន៤ មួយឈុតគ្រែស្នែងសែងបួននាក់ នាសតវត្សរ៍ទី១៧ ចុងសម័យរាជកាលឡេ (Le)។
ជាមួយការងារអភិរក្សតម្លៃស្ថាបត្យកម្ម វប្បធម៌ ប្រវត្តិសាស្រ្ត ប្រាសាទហុងឡូ (Hung Lo) បានគណៈកម្មការប្រជាជនខេត្តភូថ័រ (Phu Tho) ជ្រើសជាកេរដំណែលមួយក្នុងចំណោមកេរដំណែល ទុកពង្រាយជាកម្មវិធី “ចម្រៀងស័្វន (Xoan) ភូមិបុរាណ” ស្ថិតនៅក្នុងជើងដំណើរទេសចរណ៍ចេតនាភាព ពេលមកដល់តំបន់ដែនដីគ្រូដើម។
ទំនុកស័្វន (Xoan) នៅប្រាសាទបុរាណ
បន្ទាប់ពី៦ឆ្នាំពង្រាយសាកល្បងអាសយដ្ឋានទេសចរណ៍ “ចម្រៀងស័្វន (Xoan) ភូមិបុរាណ” បម្រើភ្ញៀវទេសចរ នាខែមេសា ឆ្នាំ២០១៨ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តភូថ័រ (Phu Tho) ប្រកាសជាផ្លូវការនូវកម្មវិធី “ចម្រៀងស័្វន (Xoan) ភូមិបុរាណ” ជាផលិតផលទេសចរណ៍ពិសេស មានលក្ខណៈដោយឡែកនៃតំបន់ដែនដីគ្រូដើម។
ចូលរួមកម្មវិធីដំណើរផ្សងព្រេង “ចម្រៀងស័្វន (Xoan) ភូមិបុរាណ” ភ្ញៀវទេសចរបានសន្តាប់បទចម្រៀងស័្វន (Xoan) សម្តែងដោយសិល្បករសង្កាត់កំណើតស័្វន (Xoan) ទាំង៤៖ ភូឌឹក (Phu Duc) គីមដើយ (Kinh Doi) ថែត (Thet) និងអានថៃ (An Thai)។
ប្រាសាទហុងឡូ (Hung Lo) បានជ្រើសជាអាសយដ្ឋានមួយ ក្នុងចំណោមអាសយដ្ឋានកេរដំណែលដំបូងបង្អស់ ដែលបានពង្រាយសាកល្បងកម្មវិធី “ចម្រៀងស័្វន (Xoan) ភូមិបុរាណ”។ បម្លែងអាសយដ្ឋាននេះ ឱ្យក្លាយជាកេរដំណែលមួយ ក្នុងចំណោមកេរដំណែលពិសេស បម្រើចម្រៀងស័្វន (Xoan)សម្រាប់ភ្ញៀវទេសចរ។
ក្នុងបរិយាកាសនៃប្រាសាទបុរាណ ដែលមានអាយុកាលជាង៣សតវត្សរ៍ ទំនុកចម្រៀងស័្វន (Xoan) បានសម្តែងបង្ហាញតាមរយៈសំនៀងចម្រៀង ចង្វាក់រាំនៃកុលបុត្រកើតនិងធំពេញវ័យ នៅសង្កាត់កំណើតស័្វន (Xoan) អានថៃ (An Thai) ធ្វើឱ្យភ្ញៀវទេសចរលង់អារម្មណ៍ប្លែកៗ។ ពិសេស ភ្ញៀវទេសចរនៅបានរួមប្រាស្រ័យនិងរៀនសម្តែងផ្ទាល់នូវបទចម្រៀងស័្វន (Xoan) ក្រោមការណែនាំដ៏អស់ពីចិត្តនៃសិល្បករ សិល្បការិនី សង្កាត់កំណើតស័្វន (Xoan) អានថៃ (An Thai)។
តាមស្ថិតិនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តភូថ័រ (Phu Tho) រៀងរាល់ឆ្នាំ ភូមិកំណើតស័្វន (Xoan) បម្រើភ្ញៀវទេសចរអញ្ជើញមកទស្សនារាប់ពាន់នាក់។ ក្នុងនោះ ប្រាសាទហុងឡូ (Hung Lo) ជាអាសយដ្ឋាន ដែលបានជ្រើសរើសឈានមុខ ទុកសម្រាប់ទទួលក្រុមភ្ញៀវទេសចរអន្តរជាតិ អញ្ជើញមកពីប្រទេសនានា៖ អង់គ្លេស បារាំង ហូឡង់ អាមេរិកជាដើម។ល៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត