• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលដៅដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ

នាព្រឹកថ្ងៃទី ៩ ខែមីនា នៅសង្កាត់ បាក់យ៉ាង ខេត្តបាក់និញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាក់និញ បានរៀបចំកិច្ចប្រជុំជាមួយអ្នកបោះឆ្នោត ដើម្បីអនុវត្តន៍ការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ អាណត្តិ ២០២៦-២០៣១។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក ដូ វ៉ាន់ចៀន និងបេក្ខជនជាសមាជិកសភានីតិកាលទី១៦ អាណត្តិឆ្នាំ២០២៦-២០៣១ នៅមណ្ឌលបោះឆ្នោតលេខ៣ ខេត្តបាក់និញ។ (រូបថត៖ nhandan.vn)

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងទម្រង់ផ្ទាល់និងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅទីតាំងចំនួន ១៧ នៅក្នុងឃុំ និងសង្កាត់ចំណុះមណ្ឌលបោះឆ្នោតលេខ ៣។ មណ្ឌលបោះឆ្នោតលេខ ៣ មានបេក្ខជនចំនួន ៥ រូបដែលឈរឈ្មោះជាសមាជិកសភានីតិកាលទី ១៦ ក្នុងនោះមានអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក ដូ វ៉ាន់ចៀន។

ក្នុងនាមបេក្ខជនទាំងអស់ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក ដូ វ៉ាន់ចៀន បានឆ្លើយសំណួរ និងយោបល់ពីអ្នកបោះឆ្នោត។ លោក ដូ វ៉ាន់ចៀន បានអះអាងថា គោលដៅដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋាភិបាល គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដោយឥតឈប់ឈរ ដោយប្រកាន់ខ្ជាប់នូវគោលជំហរថា មិនអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតម្លៃណាមួយឡើយ ប៉ុន្តែជំហាននីមួយៗនៃការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែភ្ជាប់ទៅនឹងវឌ្ឍនភាពនិងសមធម៌សង្គម។ នៅក្នុងដំណើរការនោះ ចាំបាច់ត្រូវលើកកម្ពស់កម្លាំងមហាសាមគ្គីភាព ដោយផ្តោតលើការកៀរគរធនធានសង្គម ដើម្បីជួយឧបត្ថម្ភមនុស្សងាយរងគ្រោះ; យកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំ និងការថែទាំសុខភាព ជាពិសេសនៅក្នុងឃុំព្រំដែន ដោយធានាការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងតំបន់នានា ព្រមទាំងយកចិត្តទុកដាក់ដល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល និងឌីជីថលផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top