• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងហិរញ្ញវត្ថុស្នើឱ្យកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈមកត្រឹម ០%

ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យកាត់បន្ថយអត្រាពន្ធ MFN ពី ១០% មកត្រឹម ០% សម្រាប់សាំងក្បាលម៉ាស៊ីនគ្មានសារធាតុសំណ និងវត្ថុធាតុដើមសម្រាប់ផលិតសាំង ដូចជា៖ Naphtha និង Reformate។

រូបថត៖ VNA

នៅចំពោះមុខហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ថាមពលសកលដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា ក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអនុគ្រោះ (MFN) មកត្រឹម ០% សម្រាប់ផលិតផលប្រេងឥន្ធនៈ និងវត្ថុធាតុដើមជាច្រើនសម្រាប់ផលិតប្រេងឥន្ធនៈ។

ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យកាត់បន្ថយអត្រាពន្ធ MFN ពី ១០% មកត្រឹម ០% សម្រាប់សាំងក្បាលម៉ាស៊ីនគ្មានសារធាតុសំណ និងវត្ថុធាតុដើមសម្រាប់ផលិតសាំង ដូចជា៖ Naphtha និង Reformate។ ពន្ធនាំចូល MFN ក៏ត្រូវបានស្នើឱ្យកាត់បន្ថយពី ៧% មកត្រឹម ០% សម្រាប់ ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈ ប្រេងឥន្ធនៈយន្តហោះ និង Kerosine ផងដែរ។

តាមការគ្រោងទុក សារាចរណ៍នឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦។ ប្រសិនបើត្រូវការពន្យារពេលអនុវត្តន៍ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងដាក់សំណើទៅក្រសួងហិរញ្ញវត្ថុ ដើម្បីបូកសរុប និងដាក់ជូនជូនរដ្ឋាភិបាលសម្រាប់ពិចារណា និងសម្រេច៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top