• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការពារប្រទេសប្រគល់ភារកិច្ចដល់កងកម្លាំងដែលចូលរួមជំនះពុះពារផលវិបាកបណ្តាលពីគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា

នារសៀលថ្ងៃទី ២៨ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំសន្និសីទប្រគល់ភារកិច្ចដល់កងកម្លាំងដែលចូលរួមជំនះពុះពារផលវិបាកបណ្តាលពីគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា។
នាយឧត្តមសេនីយ៍លោក ង្វៀន តឹន គឿង សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លើកទឹកចិត្ត និងប្រគល់ភារកិច្ចដល់នាយទាហាន ទាហានអាជីពដែលចាកចេញទៅបំពេញភារកិច្ចនៅប្រទេសវេណេស៊ុយអេឡា (រូបថត៖ ទ្រុងឌឹក/VNA)

នៅក្នុងសន្និសីទនេះ នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចធ្ងន់ធ្ងរ និងពោះពេញដោយគ្រោះថ្នាក់។

នាយឧត្តមសេនីយ៍ង្វៀន តឹន គឿងបានស្នើឲ្យកងកម្លាំងទាំងអស់ ផ្តោតលើការរក្សាទំនាក់ទំនងល្អ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាលប្រជាជនវៀតណាម ក៏ដូចជាកងកម្លាំងអន្តរជាតិ អាជ្ញាធរ និងប្រជាជននៃប្រទេសម្ចាស់ផ្ទះ; ជួយប្រជាជននៃប្រទេសម្ចាស់ផ្ទះឱ្យបានសកម្មនៅពេលណាដែលអាចធ្វើទៅបាន។ បុគ្គលិកយោធាត្រូវផ្សំការឃោសនាជាមួយនឹងសកម្មភាពជាក់ស្តែង ដើម្បីបង្កើនរូបភាព និងឋានៈរបស់កងទ័ពប្រជា ជនវៀតណាម ដោយបង្កើតចំណាប់អារម្មណ៍វិជ្ជមានចំពោះមិត្តភក្តិអន្តរជាតិ អាជ្ញាធរនិងប្រជាជនវេណេស៊ុយអេឡា។

កម្លាំងដែលចូលរួមក្នុងការឧបត្ថម្ភវេណេស៊ុយអេឡាក្នុងការជំនះគ្រោះមហន្តរាយរញ្ជួយដីរួមមានកម្មាភិបាល និងយុទ្ធជនចំនួន ៨២ នាក់ ក្នុងនោះមាននាយទាហានចំនួន ២៦ នាក់ និងទាហានអាជីពចំនួន ៥៦ នាក់។ ឧបករណ៍ និងទំនិញដែលយកមកជាមួយត្រូវបានរំពឹងថា នឹងមានទម្ងន់ប្រហែល ៨៨ តោន រួមទាំងឧបករណ៍សម្រាប់បេសកកម្ម និងឧបត្ថម្ភវេណេស៊ុយអេឡា។ រយៈពេលដែលរំពឹងទុកនៃបេសកកម្មនៅវេណេស៊ុយអេឡាគឺ ប្រហែល ២០ ថ្ងៃ៕

តាម​ vovworld.vn/km-KH

កងទ័ពវៀតណាមចេញដំណើរជួយវេណេស៊ុយអេឡាជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី

កងទ័ពវៀតណាមចេញដំណើរជួយវេណេស៊ុយអេឡាជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី

នាថ្ងៃទី ២៨ ខែមិថុនា បញ្ជាការដ្ឋានកងការពារព្រំដែន បានរៀបចំពិធីចេញដំណើរចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡា។

Top