នាឆ្នាំ២០១៧ គឺជាឆ្នាំដែលកីឡាការីនី អាញវៀន (AnhVien) “នារីមាស” រស់នៅខេត្តកឹនថើ (Can Tho) ទទួលភាពជោគជ័យជាច្រើន ៖ ដណ្តើមមេដាយមាសចំនួន ៨ គ្រឿង ក្នុងការប្រកួត SEA Games លើកទី២៩ ថែមទាំងដណ្តើមមេដាយប្រាក់ចំនួន ១គ្រឿង បំបែកឯកទគ្គកម្មក្នុងមហោស្រពកីឡាក្នុងប្រទេស និងកុនក្បាច់អាស៊ី ឆ្នាំ២០១៧ ផងដែរ។
ស្នាដៃដ៏ចាប់ចិត្តរបស់កីឡាការីនី អាញវៀន (AnhVien) បានជួយគាត់ទទួលឆ្នោតជ្រើសតាំងជាច្រើន ដែលមកពីអ្នកយកព័ត៌មានកីឡា ឆ្លងកាត់កីឡករលើកទម្ងន់ ថាច់គីមតួន (Thach Kim Tuan) និងកីឡាការិនីរត់ ឡេទូជីញ (Le Tu Chinh) ដែលគឺកីឡាករ កីឡាការិនីសុទ្ធតែមានស្នាដៃឆ្នើម ក្នុងឆ្នាំ២០១៧។
មេដាយសរុបរបស់ កីឡាការិនី អាញវៀន (AnhVien) រួមមាន៖ មេដាយមាសចំនួន ១៩ គ្រឿង មេដាយប្រាក់ចំនួន ៧ គ្រឿង មេដាយសំរិទ្ធចំនួន ២ គ្រឿង រួមនឹងការបំបែកឯកទគ្គកម្ម ក្នុងអំឡុងពេល ៦ ឆ្នាំ ក្នុង ៣ ការប្រកួត SEA Games ដែលបានរៀបចំជាបន្តបន្ទាប់។ កីឡាការិនី អាញវៀន (AnhVien) បានក្លាយទៅជាកីឡាការិនីម្នាក់ ដែលដណ្តើមមេដាយមាសច្រើនបំផុត របស់កីឡាវៀតណាម នៅពេលចូលរួមក្នុងការប្រកួត SEA Games។ តារាងស្នាដៃ របស់កីឡាការិនី អាញវៀន (AnhVien) បាននាំកីឡាការិនីរូបនេះឈានជើងចូលបញ្ជីឈ្មោះបណ្តាកីឡាករហែលទឹកឆ្នើមក្នុងតំបន់ ក៏ដូចជាល្បីឈ្មោះក្នុងកីឡាហែលទឹកអន្តរជាតិ ផងដែរ។
![]() កីឡាការិនី អាញវៀន (AnhVien)ឈរនៅលើជើងកំណល់ ដើម្បីទទួលមេដាយមាសលើកទី ២៦ ក្នុងការប្រកួត SEA Games លើកទី២៩។ ![]() កីឡាការិនី អាញវៀន (AnhVien) ថតរូបនឹងកីឡាការិនីថៃ និងកីឡាការិនីសឹង្ហបុរី ក្នុងប្រកួត លើកទី ២៩។ រូបថត៖ គ្វឹកខាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កីឡការិនី អាញវៀន(AnhVien) ធ្វើបទសម្ភាសកាសែត សារព័ត៌មាន បន្ទាប់ពីបំបែកឯកទគ្គកម្ម ក្នុងការប្រកួត SEA Games លើកទី២៩។ រូបថត៖ យឺហាយ |
តាំងពីឆ្នាំ២០១២កីឡការិនី អាញវៀន (AnhVien) បានហ្វឹកហាត់ ក្នុងរយៈពេលច្រើនថ្ងៃ នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិក ដោយការណែនាំររបស់គ្រូបង្វឹក ដាំងអាំញតួន (Dang Anh Tuan)។ ដៃវែងជាងកម្ពស់របស់ខ្លួន បាតជើងធំ ក្រុមសាច់ដុំត្រង់ភ្លឹង ថែមទាំងការហ្វឹកហាត់អាជីព នៅប្រទេសដែលកីឡាហែលទឹកអភិវឌ្ឍន៍បំផុត លើពិភពលោក ដែលជួយកីឡាការិនី អាញវៀន (AnhVien) ដណ្តើមស្នាដៃខ្ពស់ក្នុងការប្រកួត ប្រកបដោយឥតឈប់ឈរ។
មេដាយមាសចំនួន ៨ គ្រឿង លើវិញ្ញាណសារ ៖ |
នាឆ្នាំ២០១៥ កីឡាការិនី អាញវៀន (AnhVien) បានប្រកួត FINA World Cup ក្នុងវគ្គទី១ រៀបចំនៅរដ្ឋធានី Moscow (សហព័ន្ធរុស្ស៊ី) កីឡាការិនី អាញវៀន(AnhVien) បានដណ្តើមមេដាយពីរគ្រឿង ក្នុងនោះមានសំរិទ្ធមួយគ្រឿង លើវិញ្ញាណសារចម្ងាយ ២០០ ម៉ែត្រហែលរបៀបចម្រុះ និងមេដាយប្រាក់លើវិញ្ញាណសារចម្ងាយ ៤០០ ម៉ែត្រ ហែលរបៀបចម្រុះសំរាប់ម្នាក់។ វគ្គទី២ បានរៀបចំនៅរដ្ឋធានី Paris (នៃប្រទេសបារាំង) កីឡាការិនី អាញវៀន (AnhVien) បន្តដណ្តើមបានមេដាយប្រាក់ មួយគ្រឿង លើវិញ្ញាណសារចម្ងាយ ៤០០ ម៉ែត្រហែលរបៀបចម្រុះសំរាប់ម្នាក់។ ក្នុងការប្រកួត SEA Games លើកទី២៨ (រៀបចំនៅប្រទេសសឹង្ហបុរី) ) កីឡាការិនី អាញវៀន (AnhVien) បានដណ្តើមមេដាយមាសចំនួន ៨ គ្រឿងសំរាប់ខ្លួនឯង តាមនោះ បានបំបែកឯកទគ្គកម្ម ដោយបរិមាណមេដាយមាសសំរាប់ខ្លួនឯង ក្នុងការប្រកួតSEA Games មួយ បំបែកឯកទគ្គកម្មរបស់កីឡាការិនី Jescelin Yeo (មកពីប្រទេសសឹង្ហបុរី) នាឆ្នាំ១៩៩៣ និងកីឡាការិនី Jescelin Yeo (មកពីប្រទេសសឹង្ហបុរី) ឆ្នាំ២០១១។
ដោយស្នាដៃឆ្នើមដែលដណ្តើមបាន ក្នុងឆ្នាំ២០១៥ កីឡាការិនី អាញវៀន (AnhVien) បានរដ្ឋប្រគល់គ្រឿងឥស្សរិយយសពលកម្មលំដាប់លេខពីរ។ មុននោះ នាចុងឆ្នាំ២០១៤ បន្ទាប់ពីដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង ក្នុងការប្រកួតSEA Games លើកទី២៧ (រៀបចំនៅប្រទេសមីយ៉ាន់ម៉ា) និងដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង បំបែកឯកទគ្គកម្មហែលទឹកចម្រុះចំងាយ ៤០០ ម៉ែត្រ ក្នុងពានង្វាន់ហែលទឹកនិទាឃរដូវ រដ្ឋ សហរដ្ឋអាមេរិក (ខែមីនា ឆ្នាំ២០១៤) កីឡាការិនីហែលទឹកកើតនាឆ្នាំ១៩៩៦ បានក្រសួងការពារជាតិតម្លើងឋានន្តសកពីអនុសេនីយ៍ឯកបំរុងឡើងដល់អនុសេនីយ៍ឯក មុនកាលកំណត់ នៅពេលកីឡាការិនីរូបនេះមានអាយុ ១៨ ឆ្នាំ តែប៉ុណ្ណោះ។
បន្ទាប់ពី ដណ្តើមមេដាសមាសក្នុងពានរង្វាន់ជើងឯកអាស៊ីដែលបានរៀបចំ នៅប្រទេសជប៉ុន នាខែវិច្ឆិកា ឆ្នាំ២០១៧ ចំងាយ ៤០០ ម៉ែត្រសំរាប់កីឡាការិនីតាមរបៀបចម្រុះ ដូច្នេះមេដាយមាស ASIAD កំពុងជាទិសដៅលេខមួយ ដែលនារីមាសវៀតណាមចង់ដណ្តើមបាន ក្នុងឆ្នាំ២០១៨នេះ។ ព្រមទាំង អ្នកគាំទ្រកីឡាហែលទឹកកំពុងរង់ចាំកីឡាការិនី អាញវៀន (AnhVien) បង្កើតការទម្លុះថ្មី Olympic នៅឆ្នាំ២០២០ នៅពេលកីឡាការិនីរូបនេះចាស់ទុំ ក្នុងបុព្វហេតុរបស់ខ្លួន។ សង្ឃឹមថា កីឡាការិនី អាញវៀន (AnhVien) បន្តនាំយកមោទនភាពដល់អ្នកគាំទ្រ ក្នុងពានរង្វាន់ធំៗ ដូចជា៖ ASIAD និង Olympic នាពេលអនាគតឆាប់ៗនេះ./.
ក្នុងរយៈពេល ៤ ថ្ងៃប្រកួត កីឡាការិនី អាញវៀន (AnhVien) បានដណ្តើមមេដាយមាសចំនួន ១៣ គ្រឿង ដែលបានជួយក្រុមកីឡាយោធាឈានមុខគេជាបន្តបន្ទាប់ ក្នុងតារាងមេដាយនៃពានរង្វាន់ហែល ជើងឯកជាតិ ២០១៧ ដែលបានរៀបចំនៅទីក្រុងហូជីមិញ នាខែតុលា ឆ្នាំ២០១៧។ រូបថត៖ ថុងហាយ ![]() កីឡាការិនី អាញវៀន (AnhVien) (ហែលលេខបី មើលពីខាងស្តាំ) ក្នុងការក្រួត Olympic Rio ២០១៦។ រូបថត៖ AFP/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ព្យាយាមហ្វឹកហាត់ កីឡាការិនី អាញវៀន (AnhVien) គឺជា"ក្តីសង្ឃឹម"របស់កីឡាវៀតណាម ក្នុងការប្រកួត SEA Games និងពានរង្វាន់ហែលធំៗ។ រូបថត៖ យឺហាយ ដោយលក្ខណៈពិសេស ដូចជា ដៃវែងជាងកម្ពស់ខ្លួន រាងកាយសមស្របនឹងកីឡាហែល ដែលជួយ កីឡាការិនី អាញវៀន (AnhVien) ដណ្តើមបានស្នាដៃខ្ពស់ ក្នុងការប្រកួត។ រូបថត៖ ថុងហាយ ស្មារតីប្រកួតរបស់កីឡាការិនី អាញវៀន (AnhVien) គឺជាគំរូ ដើម្បីប្អូនៗ ចូលចិត្តកីឡាហែលរៀនតាម។ រូបថត៖ ថុងហាយ កីឡាការិនី អាញវៀន (AnhVien) សប្បាយរីករាយនិងជិតស្និទ្ធជាមួយកីឡាករ កីឡាការិនីផ្សេងៗ ក្នុងម៉ោងហ្វឹកហាត់។ រូបថត៖ ថុងហាយ |
"ខ្ញុំបានដណ្តើមមេដាយ និងផ្តាច់ឯកទគ្គកម្ម ក្នុងការប្រកួត SEA Games ប៉ុន្តែខ្ញុំបន្តខិតខំប្រឹងប្រែងប្រកបដោយឥតឈប់ឈរ។ បើសិនជាខ្ញុំពេញចិត្តចំពោះស្នាដៃដែលទទួលបាន ខ្ញុំគឺជាអ្នកបរាជ័យ តាំងពីថ្ងៃនេះ មិនបាច់រង់ចាំដល់ថ្ងៃស្អែកទេ។ ខ្ញុំមិនគេងក្នុងជោគជ័យ រាល់ថ្ងៃ ខ្ញុំខិតខំប្រឹងប្រែងអស់កម្លាំង ដូចជាខ្ញុំមិនដណ្តើមមេដាយអីសោះ!" ( កីឡាការិនី អាញវៀន (AnhVien) បាននិយាយ ក្នុងការប្រកួត SEA Games លើកទី ២៨ ដកស្រង់ពីគេហទំព័រ Wikipedia ) |
អត្ថបទ៖ សើនងា រូបថត៖ ថុងហា យឺហា គ្វឹកខាញ
និង AFP/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម