ព័ត៌មាន កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងកងទ័ពវៀតណាមនិងថៃ 06/07/2025 នាព្រឹកថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបលោកនាយឧត្តម សេនីយ៍ Songwit Noonpackdee មេបញ្ជាការកងកំលាំងការពារជាតិថៃ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee។ (រូបថត៖ VNA)លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងកងទ័ពនៃប្រទេសទាំងពីរ; មានបំណងថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែ មានប្រសិទ្ធភាព រួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាម និងថៃ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើ ឲ្យ កងទ័ពនៃប្រទេសទាំងពីរអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពនានា ដើម្បីបង្កើនការ យល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្តោតលើការពិគ្រោះយោបល់ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Songwit Noonpackde បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងវិស័យការពារជាតិនាពេលកន្លងមក តាមនោះបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថៃ-វៀតណាម។ លោកនាយឧត្តមសេនីយ៍ Songwit Noonpackdee ជឿជាក់ថា ការកែទម្រង់ជាប្រវត្តិសាស្ត្រនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតដែលកំពុងត្រូវបានអនុវត្តន៍នោះ នឹងជួយវៀតណាមបន្តសម្រេចបានសមិទ្ធិផលជាច្រើនទៀតនាពេលខាងមុខ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នាព្រឹកថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបលោកនាយឧត្តម សេនីយ៍ Songwit Noonpackdee មេបញ្ជាការកងកំលាំងការពារជាតិថៃ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee។ (រូបថត៖ VNA)លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងកងទ័ពនៃប្រទេសទាំងពីរ; មានបំណងថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែ មានប្រសិទ្ធភាព រួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាម និងថៃ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើ ឲ្យ កងទ័ពនៃប្រទេសទាំងពីរអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពនានា ដើម្បីបង្កើនការ យល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយផ្តោតលើការពិគ្រោះយោបល់ ការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Songwit Noonpackde បានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរក្នុងវិស័យការពារជាតិនាពេលកន្លងមក តាមនោះបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារ ជាតិគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថៃ-វៀតណាម។ លោកនាយឧត្តមសេនីយ៍ Songwit Noonpackdee ជឿជាក់ថា ការកែទម្រង់ជាប្រវត្តិសាស្ត្រនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតដែលកំពុងត្រូវបានអនុវត្តន៍នោះ នឹងជួយវៀតណាមបន្តសម្រេចបានសមិទ្ធិផលជាច្រើនទៀតនាពេលខាងមុខ៕
អត្ថបទផ្សេងទៀត ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី 07/07/2025ព័ត៌មាននាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។ វៀតណាមប្តេជ្ញាអនុវត្តសន្ធិសញ្ញា ICCPR07/07/2025ព័ត៌មានប្រធានាធិបតីអាមេរិកប្រកាសគ្រោះមហន្តរាយដ៏ធំនៅរដ្ឋ Texas07/07/2025ព័ត៌មានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានត្រូវបានអនុវត្តន៍កាន់តែ ខ្លាំងក្លានិងមានប្រសិទ្ធភាព07/07/2025ព័ត៌មានវៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មកាន់តែរឹងមាំជាមួយប្រេស៊ីល07/07/2025ព័ត៌មានកិច្ចប្រជុំកំពូល BRICS៖ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើន07/07/2025ព័ត៌មានវៀតណាមនិង WHO ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីសុវត្ថិភាពនិងសុខភាពមនុស្ស07/07/2025ព័ត៌មាន អត្ថបទផ្សេងទៀត