• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំអាស៊ានស្តីពីស្ថានភាពនៅថៃនិងកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូ

រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងបើកកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួរ នាថ្ងៃទី ២២ ខែធ្នូ ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។

ដោយបញ្ជាក់ពីព័ត៌មាននេះទៅកាន់សារព័ត៌មាននៅថ្ងៃទី ១៧ ខែធ្នូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា មេដឹកនាំថៃ និងកម្ពុជាបានយល់ព្រមចូលរួមកិច្ចប្រជុំនេះ ហើយបានបន្ថែមថា ជំហររួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលភាគីទាំងពីរឱ្យកាត់បន្ថយភាពតានតឹង។

យោងតាមលោក អាន់វ៉ា ទាំងប្រទេសថៃ និងកម្ពុជាបានព្រមព្រៀងជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ប្រធានសេនាធិការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងមកដល់ព្រំដែនរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការសន្ទនា។ ការចូលរួមរបស់ប្រទេសម៉ាឡេស៊ីនឹងបន្តនៅកម្រិតច្រើន រួមទាំងការទំនាក់ទំនងរវាងថ្នាក់ដឹកនាំ រដ្ឋមន្ត្រីការបរទេស និងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន។

យោងតាមមេដឹកនាំម៉ាឡេស៊ី  ទាំងនាយករដ្ឋមន្ត្រីថៃ និងសមភាគីកម្ពុជាសុទ្ទតែសង្ឃឹមថា នឹងឈានដល់ដំណោះស្រាយផ្សះផ្សាគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ២២ ខែធ្នូ ប៉ុន្តែបានសង្កត់ធ្ងន់ថា រឿងនេះអាស្រ័យលើការឯកភាពគ្នារបស់ប្រទេសថៃ និងកម្ពុជា។ នាយករដ្ឋមន្ត្រីលោក អាន់វ៉ា បានជំរុញឱ្យភាគីទាំងពីរធ្វើសកម្មភាពភ្លាមៗ" ដោយបញ្ឈប់ការវាយប្រហារនៅខ្សែប្រយុទ្ធជួរមុខ ហើយប្រសិនបើអាចធ្វើទៅបាន សូមបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់"៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល

នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម លោក Trinh Van Quyet បានអញ្ជើញទៅជូនពរបុណ្យណូអែលនៅឯព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ។

Top