• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសកលប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត

សន្និសីទអន្តរជាតិស្តីពី "ភាពជាដៃគូសកលប្រឆាំងនឹងការឆបោក តាមអ៊ីន ធឺណិត" ដោយរាជរដ្ឋាភិបាលថៃ សម្របសម្រួលជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) សហការរៀបចំឡើង ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៧ និងទី ១៨ ខែធ្នូ នៅទីក្រុងបាងកក ប្រទេស ថៃ។
គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖ VOV-Bangkok)

សន្និសីទនេះផ្តោតលើដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកប្រាសតាមអ៊ីនធឺណិត ដែលជាបញ្ហាប្រឈមឆ្លងដែនដែលទាក់ទងនឹងការជួញដូរមនុស្ស កម្លាំងពលកម្មដោយបង្ខំ និងការលាងលុយកខ្វក់។

អញ្ជើញថ្លែងនៅក្នុងវគ្គបើកសន្និសីទនាថ្ងៃទី ១៧ ខែធ្នូ លោក ឡេ អាញ់ ទួន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ការឆបោកតាមអ៊ីនធឺណិតគ្មានព្រំដែន  ហើយតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពី សហគមន៍អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទនេះ។ លោកក៏បានអំពាវនាវឱ្យប្រទេសនានាបន្តចុះហត្ថលេខា និងផ្តល់សច្ចាប័ន លើអនុសញ្ញាហាណូយប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយបានសង្កត់ធ្ងន់ថា ការចែករំលែកព័ត៌មាន និងភស្តុតាងអេឡិចត្រូនិកយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយឧក្រិដ្ឋកម្មប្រភេទនេះ។

សន្និសីទគ្រោងនឹងអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃភាពជាដៃគូសកលប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល

នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម លោក Trinh Van Quyet បានអញ្ជើញទៅជូនពរបុណ្យណូអែលនៅឯព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ។

Top