• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។
កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ២០២៦ នឹងបង្កើតទស្សនវិស័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី (រូបថត៖ VOV)

កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យឡើងវិញលើគ្រប់ជ្រុងជ្រោយភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី វាយតម្លៃលើសមិទ្ធផលសម្រេចបាន កំណត់បញ្ហាប្រឈម និងការដាក់ចេញនូវទិសដៅថ្មីៗ...។ ថ្នាក់ដឹកនាំក៏បានចូលរួមក្នុងការពិភាក្សាស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់រួ​ម ដោយមានគោលបំណងពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងបង្កើនការឆ្លើយតបសម្របសម្រួលចំពោះបញ្ហាប្រឈមដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ កិច្ចប្រជុំគ្រោងនឹងអនុម័តលើឯកសារសំខាន់ៗ ដោយបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការថ្មីមួយដែលសមស្របទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ភាគីទាំងពីរក្នុងរយៈពេលខាងមុខ។

កិច្ចប្រជុំនេះដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមិថុនា រួមមានការពិភាក្សាកម្រិតខ្ពស់ជាច្រើន និងវេទិកាទ្វេភាគីដែលមានគោលបំណងបង្កើនការយល់ដឹង ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាមទៅចូលរួមកិច្ចប្រជុំ និងមានសកម្មភាពទ្វេភាគីជាច្រើននៅខាងក្រៅ។ ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការចូលរួមចំណែកជាក់ស្តែងចំពោះភាពជោគជ័យរួម ដោយដើរតួនាទីជា "ស្ពាន" ក្នុងការលើកកម្ពស់ការឯកភាពគ្នា និងបង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី៕

តាម vovworld.vn/km-KH

បន្តកសាងសមាគមអតីតយុទ្ធជនវៀតណាមដ៏រឹងមាំគ្រប់ជ្រុងជ្រោយ

បន្តកសាងសមាគមអតីតយុទ្ធជនវៀតណាមដ៏រឹងមាំគ្រប់ជ្រុងជ្រោយ

នេះគឺជាតម្រូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម លេខាគណៈកម្មធិការយោធាមជ្ឈិម នៅក្នុងពិធីបើកមហាសន្និបាតទូទាំងប្រទេសលើកទី៨ នៃសមាគមអតីតយុទ្ធជនវៀតណាម អាណត្តិ ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាថ្ងៃទី១៧ ខែមិថុនានៅទីក្រុងហាណូយ។

Top