នៅទិវាបុណ្យនវានុវត្តន៍ជាតិ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៤ ខែតុលា កន្លងទៅនេះ ការប្រកួតប្រជែង គំនិតផ្ដួចផ្ដើមវិទ្យាសាស្ត្រឆ្នាំ២០២៦ បានប្រកាសផ្ដល់កិត្តិយសជាផ្លូវការដល់ផលិតផល និងដំណោះស្រាយឆ្នើមបំផុតចំនួន១៥ ក្នុងចំណោមសំណើសុំចូលរួមជិត ៧០០ សំណើ។ នេះជាទីលានប្រកួតប្រជែងដ៏មានកិត្យានុភាព សំដៅជំរុញស្មារតីច្នៃប្រតិដ្ឋ និងការអនុវត្តជាក់ស្ដែង នៅក្នុងសហគមន៍វិទ្យាសាស្ត្រ អ្នកច្នៃប្រតិដ្ឋមិនជំនាញ និងសហគ្រាសប្រទេសវៀតណាម។
ការប្រកួតប្រជែងឆ្នាំនេះ បានបង្ហាញពីភាពចម្រុះនៃវិស័យ ដោយបានប្រគល់រង្វាន់ចំនួន ៤ ជូនដល់ក្រុមអ្នកវិទ្យាសាស្ត្រ រង្វាន់ចំនួន៤ ជូនដល់ក្រុមអ្នកច្នៃប្ររិដ្ឋមិនជំនាញ រង្វាន់ចំនួន៥ ជូនដល់គំនិតផ្ដួចផ្ដើមរបស់សហគ្រាស ព្រមទាំងរង្វាន់ "គំនិតផ្ដួចផ្ដើមបៃតង" និងរង្វាន់ "គំនិតផ្ដួចផ្ដើមដែលទទួលបានការពេញនិយមបំផុត"។
ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមចំណែកលើកកម្ពស់តម្លៃផលិតផល ជំរុញការនវានុវត្តន៍ និងអភិវឌ្ឍបណ្តាម៉ូដែលធុរកិច្ច។ រូបថត៖ យ៉ាងភឿង - VNA
រង្វាន់លេខ១ អ្នកវិទ្យាសាស្ត្រ៖ បានទៅលើ "ប្រព័ន្ធអុបទិកពហុគរ C-HySI" របស់អ្នកនិពន្ធ Chau Khac Bao Chuong (សាកលវិទ្យាល័យ RMIT)។ ជាមួយនឹងប្រាក់រង្វាន់ ១០០លានដុង គម្រោងនេះបង្កើតបានរបកគំហើញថ្មីមួយ ដោយការរួមបញ្ចូលកាមេរ៉ាពហុគរ (Hyperspectral camera) និងកម្មវិធីវិភាគទិន្នន័យចុងប្រព័ន្ធ (Edge analysis software) នៅក្នុងឧបករណ៍តែមួយ ដោយចំណាយទាប ដែលជួយឱ្យវិស័យកសិកម្មច្បាស់លាស់ និងជីវវេជ្ជសាស្ត្រ អាចប្រកបដោយបច្ចេកវិទ្យាដ៏ស្មុគស្មាញនេះ បានយ៉ាងងាយស្រួល។
រង្វាន់លេខ២ អ្នកវិទ្យាសាស្ត្រ៖ ផលិតផល "ទូដែកសុវត្ថិភាពសោរមេកានិចអេឡិចត្រូនិក" របស់ក្រុមអ្នកនិពន្ធ Pham Thanh Long និង Doan Xuan Truong (សាកលវិទ្យាល័យបច្ចេកទេសឧស្សាហកម្ម - សាកលវិទ្យាល័យ Thai Nguyen)។ ជាមួយនឹងប្រាក់រង្វាន់៥០លានដុង ទូដែកសុវត្ថិភាពនេះមានយន្តការការពារ៣ជាន់ ការពារការលួចស្កែនកូដ និងការអន្តរកម្មអគ្គិសនី/ម៉ាញ៉េទិច ដោយតម្រង់ទិសដៅពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា RDIP។
សកម្មភាពធុរកិច្ចនវានុវត្តន៍បើកឱកាសឱ្យលើកកម្ពស់គំនិតច្នៃប្រឌិត ទាញយកសក្តានុពល និងប្រភពធនធានក្នុងមូលដ្ឋាន។ រូបថត៖ យ៉ាងភឿង - VNA
រង្វាន់លេខ២ក្រុមអ្នកមិនជំនាញ៖ "ប្រព័ន្ធតាមដានសុខភាពបេះដូង BioPulse Insight" មកពីសាកលវិទ្យាល័យពហុផ្នែកហាណូយ។ ឧបករណ៍យួរដៃនេះ បានរួមបញ្ចូលការកត់ត្រាអគ្គិសនីបេះដូង (ECG) សំឡេងបេះដូង និងសញ្ញាអុបទិក ដែលជាជំនួយការយ៉ាងសំខាន់ សម្រាប់ការថែទាំសុខភាពពីចម្ងាយ។
រង្វាន់គំនិតផ្ដួចផ្ដើមបៃតង៖ គម្រោងផ្ទះបណ្តែតទឹក "ទឹកចូលមក យើងរស់នៅជុំគ្នា" របស់ក្រុមហ៊ុន Creative Architects - ជាផ្ទះផ្គុំទាន់សម័យ ដែលអាចអណ្តែតលើទឹក និងមានបំពាក់ថាមពលព្រះអាទិត្យ ជួយឱ្យប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ រក្សាជីវភាពរស់នៅដោយសុវត្ថិភាព។
រង្វាន់គំនិតផ្ដួចផ្ដើម ដែលទទួលបានការពេញនិយមបំផុត៖ ប្រព័ន្ធ "DEEPMEDSP-AI" របស់មន្ទីរពហុផ្នែក Xanh Pon - ជំនួយការនិម្មិត AI ជួយគ្រូពេទ្យក្នុងការស្វែងរក ពិនិត្យឡើងវិញនូវកម្រិតថ្នាំផ្សះ និងពិនិត្យអន្តរកម្មថ្នាំ ដើម្បីកាត់បន្ថយហានិភ័យវេជ្ជសាស្ត្រឱ្យមកនៅកម្រិតអប្បបរមា។
បណ្តាកម្មវិធីធុរកិច្ចនវានុវត្តន៍ បើកឱកាសឱ្យបុគ្គល និងអង្គភាពនានាណែនាំគំនិត ភ្ជាប់ទំនាក់ទំនងប្រភពធនធាន និងស្វែងរកទិសដៅអភិវឌ្ឍន៍គម្រោង។ រូបថត៖ យ៉ាងភឿង - VNA
គំនិតផ្ដួចផ្ដើមជាច្រើន បានបង្ហាញពីការគិតអំពីសេដ្ឋកិច្ចវិលជុំ និងការដោះស្រាយបញ្ហាប្រឈមពលកម្មជាក់ស្ដែង៖
ការកែច្នៃសំណល់៖ ក្រុមរបស់លោក Le Hon Nhien និងលោក Ha Thuc Chi Nhan (សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ ទីក្រុងហូជីមិញ) ទទួលបានរង្វាន់លេខ ៣ ជាមួយនឹងដំណើរការបំប្លែងកាកសំណល់អង្កាមទៅជាថាមពល Nanosilica និងជីកាលីយូម។ ដូចគ្នានេះដែរ ក្រុម "Tia Chop" ជាមួយ "ភ្នាសជីវសាស្ត្ររក្សាផ្លែឈើ NanoHusk - PVA" និងក្រុម "GreenTech" ជាមួយដំណោះស្រាយ "បន្ថែមរ៉ែ សម្រាប់បង្គាពីភេះកាកអំពៅ" សុទ្ធសឹងតែបានទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីប្រភពអនុផលក្នុងស្រុក ដើម្បីបង្កើនតម្លៃកសិផល។
ការធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម៖ "ប្រព័ន្ធឡើងជូរ LATOR" របស់ក្រុមហ៊ុន LAB2LIFE បានកែលម្អសមត្ថភាពបំបែកពពុះ ២ជំហាន ដោយកម្លាំងស៊ីដិត (Centrifugal force) ដែលជួយដល់ការផលិតមីក្រូសារពាង្គកាយ នៅនឹងកន្លែង។ "រ៉ូបូតយកជ័រកៅស៊ូ" របស់ក្រុមហ៊ុន Robot និងជ័រកៅស៊ូ Tan Y ជួយកាត់បន្ថយសម្ពាធកង្វះខាតពលកម្ម ដោយទទួលបានទិន្នផល៨០០ដើម/វេន ៦ម៉ោង។
បច្ចេកវិទ្យាដើម្បីសហគមន៍៖ ប្រព័ន្ធ "SignSound" (សាកលវិទ្យាល័យគរុកោសល្យបច្ចេកវិទ្យា - សាកលវិទ្យាល័យ Da Nang) ប្រើប្រាស់វ៉ែនតាតថភាពបន្ថែម (AR) និង AI ដើម្បីបំប្លែងសំឡេងទៅជាវីដេអូភាសាសញ្ញា សម្រាប់ជនពិការភ្នែក/ថ្លង់។ ក្រុមហ៊ុន Liberal ជាមួយដំណោះស្រាយ "រថយន្តដឹកជញ្ជូនសិស្សតភ្ជាប់" បានដោះស្រាយបញ្ហាដឹកជញ្ជូនក្នុងក្រុង តាមរយៈមូលដ្ឋានចែករំលែករួម។
ដំណោះស្រាយការពារបរិស្ថានសមុទ្រ៖ "ថ្នាំលាបប្រឆាំងសត្វតោងសមុទ្រសរីរាង្គ" របស់ថ្នាំលាប Hai Au បានជំនួសស្ពាន់អុកស៊ីត ដោយសារធាតុសកម្ម Tralopyril ដែលជួយកាត់បន្ថយការសន្សំសារធាតុលោហៈធាតុពុល នៅក្នុងទឹកសមុទ្រ។ លើសពីនេះ "SeaBoost 3S" របស់ Wesolife ផ្តល់នូវដំណោះស្រាយសម្លាប់មេរោគក្នុងទឹកចិញ្ចឹមជលផល នៅនឹងកន្លែងដោយការធ្វើអគ្គិសនីវិភាគ (Electrolysis) និងសន្សំសំចៃបានពី ២០ - ៣០ លានដុង/វគ្គ សម្រាប់ស្រះចិញ្ចឹម។
ការរៀបចំរង្វាន់នេះ ដោយមានកិច្ចសហការពីមូលនិធិសង្ឃឹម (Hope Foundation) - ជាមូលនិធិសង្គម ដែលប្រតិបត្តិការដោយ VnExpress និង FPT - មិនត្រឹមតែឈប់ត្រឹមការផ្ដល់កិត្តិយសប៉ុណ្ណោះទេ។ នេះជាការទទួលស្គាល់ការខិតខំប្រឹងប្រែង លើការម្ចាស់ការបច្ចេកវិទ្យា ការផ្ទេរដំណោះស្រាយពីមន្ទីរពិសោធន៍ទៅកាន់ទីផ្សារ រួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើតតម្លៃសេដ្ឋកិច្ចផ្ទាល់ខ្លួន សម្រាប់ប្រជាជន និងសហគ្រាសវៀតណាម៕