• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតអាមេរិក២០២៤៖ បេក្ខជនពីររូប​ឈាន​ចូលការជជែកដេញដោលដោយផ្ទាល់ជាលើកដំបូង

នៅយប់ថ្ងៃទី ១០ ខែកញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក) អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានចាប់ផ្តើមការជជែកដេញដោលដោយផ្ទាល់លើកដំបូងនៅមជ្ឈមណ្ឌលរដ្ឋធម្មនុញ្ញជាតិ (NCC) ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។

ការជជែកដេញដោលនេះត្រូវបានសម្របសម្រួលដោយកាសែត ABC News ដោយមានរយៈពេលប្រហែល ៩០ នាទី និងមិនមានអ្នកទស្សនាផ្ទាល់ទេ។ យោងតាមបទបញ្ញត្តិ ភាគីទាំងពីរបានយល់ព្រមបិទមីក្រូហ្វូន នៅពេលមិនមែនជាវេនរបស់ពួកគេក្នុងការនិយាយ។ បេក្ខជនទាំងពីរមិនត្រូវបានអនុញ្ញាតិឱ្យនាំយកសម្ភារៈ ឬក្រដាសចំណាំនោះទេ ប៉ុន្តែនឹងមានដបទឹក ប៊ិច និងក្រដាស់ស។ បេក្ខជនមិនបានដឹងពីប្រធានបទនៃការជជែក ដេញដោលជាមុនទេ។ បេក្ខជនម្នាក់ៗនឹងមានពេល ២ នាទីដើម្បីឆ្លើយសំណួររបស់ពិធីករ ហើយមានពេល ២ នាទីដើម្បីធ្វើវិវេចនា និង ១ នាទីបន្ថែមប្រសិនបើចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនទាំងពីរមិនត្រូវបានអនុញ្ញាតឱ្យសួរសំណួរគ្នាទៅវិញទៅមក និងមិនត្រូវបានអនុញ្ញាតឱ្យទាក់ទងជាមួយក្រុមបោះឆ្នោតក្នុងអំឡុងពេលជជែកដេញដោលនោះទេ។

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump។ រូបថត៖ Reuters/TTXVN

ខ្លឹមសារនៃការជជែកដេញដោលគឺជុំវិញបញ្ហាដែលប្រជាជនអាមេរិកព្រួយបារម្ភ ដូចជាសេដ្ឋកិច្ច ជនអន្តោប្រវេសន៍ ការពន្លូតកូនគោលនយោបាយការបរទេស ជាពិសេសជម្លោះរុស្ស៊ី-អ៊ុយក្រែន និងហាម៉ាស-អ៊ីស្រាអែល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top