• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ការបោះឆ្នោតនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់នាំវៀតណាមរឹងមាំបោះជំហានឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី

 ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា គឺជាជំហានដ៏សំខាន់សំដៅសម្រេចគោលដៅយុទ្ធសាស្ត្រ  នៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលនាំវៀតណាមបោះជំហានយ៉ាងរឹងមាំ ចូលយុគសម័យអភិវឌ្ឍន៍ថ្មី។

ឯកអគ្គរដ្ឋទូតគុយបា Rogelio Polanco Fuentes ឆ្លើយបទសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ VNA)

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសគុយបា ប្រចាំនៅវៀតណាម លោក Rogelio Polanco Fuentes ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារ សារព័ត៌មាន វៀតណាម នៅចំពោះមុខព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ដែលនឹងប្រារព្ធឡើងនៅចុងសប្តាហ៍នេះ។

អ្នកបោះឆ្នោតនៅភូមិ O2 (ខេត្ត យ៉ាឡាយ (Gia Lai)) ត្រៀមខ្លួនសម្រាប់ថ្ងៃបោះឆ្នោតរដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់ អាណត្តិ ២០២៦-២០៣១។ រូបថត៖ VNA

លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានសម្តែងការចាប់អារម្មណ៍ចំពោះដំណើរការត្រៀមរៀបចំយ៉ាងល្អិតល្អន់ ជាពិសេស ការពិគ្រោះយោបល់ជាសាធារណៈយ៉ាងទូលំទូលាយ ការងាររៀបចំកម្មាភិបាលយ៉ាងយកចិត្តទុកដាក់។  

ថ្នាក់ដឹកនាំនៃសង្កាត់កឿណាម (Cua Nam) ត្រួតពិនិត្យការរៀបចំនៅតាមការិយាល័យបោះឆ្នោតក្នុងតំបន់ សម្រាប់ថ្ងៃបោះឆ្នោត។ រូបថត៖ VNA

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ផងដែរថា ការបោះឆ្នោតនាពេលខាងមុខនេះ គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រឹងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ និងបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យថ្មី។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា បន្ទាប់ ពី ស្ថាប័នជាប់ឆ្នោតថ្មីត្រូវបានបង្កើតឡើង រដ្ឋសភានីតិកាលទី ១៦ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តការទម្លាយយុទ្ធសាស្ត្រទាំងបី ដែលមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ។

ប្រព័ន្ធផ្ទាំងឃោសនាមួយត្រូវបានដំឡើង តាមបណ្ដោយផ្លូវក្នុងឃុំឡាក់សឺន (Lac Son) (ខេត្តភូថូ (Phu Tho)) ដែលបង្កើតជាចំណុចលេចធ្លោសម្រាប់ឃោសនា មុនថ្ងៃបោះឆ្នោតនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦។ រូបថត៖ VNA

ទាក់ទងនឹងទំនាក់ទំនងអន្តរសភា លោកឯកអគ្គរដ្ឋទូតជឿជាក់ថា រដ្ឋ សភានីតិកាលទី១៦ របស់វៀតណាមនឹងបង្កើតភាពរស់រវើកថ្មី សម្រាប់កិច្ចសហប្រតិបត្តិការប្រពៃណីពិសេសរវាងប្រទេសទាំងពីរ ដោយនាំប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគ្នាក្នុងការចែករំលែកបទពិសោធន៍ នីតិបញ្ញត្តិ និងគ្រប់គ្រងសង្គម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមក្នុងការចងចាំ និងទំនុកចិត្តរបស់មិត្តភក្តិប៉ាលេស្ទីនម្នាក់

វៀតណាមក្នុងការចងចាំ និងទំនុកចិត្តរបស់មិត្តភក្តិប៉ាលេស្ទីនម្នាក់

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព​​ ប៉ាលេស្ទីន​ប្រចាំ​នៅ​ប្រទេសវៀតណាម​ លោក​ Saadi Salama បាន​ចែក​រំលែក​នូវរឿងរ៉ាវជិតកន្លះសតវត្សរ៍ នៃការរស់នៅ ការ​សិក្សា និង​ធ្វើ​ការ​នៅ​ប្រទេស​វៀត​ណាម។​

Top