• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលកើនឡើងយ៉ាងខ្លាំង ដែល​ត្រូវបាន​រំពឹងថា នឹងបង្កើនល្បឿននៅប៉ុន្មានខែចុងឆ្នាំ

ក្នុងរយៈពេល៩ខែដើមឆ្នាំ ២០២៦ ការនាំចេញជលផលសម្រេចបានជាង ៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៣%។

រូបថតឧទាហរណ៍។​ រូបថត៖ VNA

កំណើននេះត្រូវបានជំរុញដោយលទ្ធផលវិជ្ជមានពីវិស័យវារីវប្បកម្ម ការកែច្នៃ និងតម្រូវការរបស់​ទីផ្សារ។ ដោយមានអត្រាកំណើនខ្ពស់ ជលផលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ​បង្កើនត​ម្លៃនាំចេញ និងកែលម្អតុល្យភាពពាណិជ្ជកម្មនៃវិស័យកសិកម្ម។

ប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន គឺជាទីផ្សារ​ជលផលធំជាងគេទាំងបីរបស់ វៀតណាម ដោយមានចំណែកទីផ្សារ ២៣,៧% ១៥,៧% និង ១៤% រៀងៗខ្លួន។ គួរឲ្យកត់សម្គាល់ថា ការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងគឺ ៣៣,៩% ក្នុងរយៈពេល ៩ខែដើមឆ្នាំ។ សហរដ្ឋអាមេរិកបានកើនឡើង ១,៥% ខណៈដែលប្រទេសជប៉ុនបានកើនឡើង ២,៨%។ ទីផ្សារចិនគឺជាទីផ្សារទ្រង់ទ្រាយធំ ដែលបើកឱកាសនាំចេញកាន់តែច្រើនសម្រាប់ផលិតផល​ជលផលវៀតណាម៕

តាម​ vovworld.vn/km-KH/

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

Top