ព័ត៌មាន ការតភ្ជាប់យ៉ាងទូលំទូលាយរវាងវៀតណាម និងអឺរ៉ុប 09/07/2026 នាពេលអនាគត វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក EFTA ដើម្បីពន្លឿនការចុះហត្ថលេខា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានៃកិច្ចព្រមព្រៀង។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ផាម ធូហាំង។ រូបថត៖ VNAនៅរសៀលថ្ងៃទី ៩ ខែកក្កដា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនៅទីក្រុងហាណូយ ទាក់ទងនឹងការដែល វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅថ្ងៃទី ២ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបញ្ជាក់ថា បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរវាងវៀតណាម និងបណ្តាប្រទេស EFTA៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីការចរចារយៈពេល ១៤ ឆ្នាំ។ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនៃការចរចាដែលសម្រេចបានជាមួយប្រទេសជាសមាជិក EFTA និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EFTA។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយបង្កើនចំនួន FTA សរុបដែលវៀតណាមបានចុះហត្ថលេខាជាមួយដៃគូឡើងដល់ ១៨។ ទន្ទឹមនឹងនោះ តភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងអឺរ៉ុបយ៉ាងទូលំទូលាយ»។នាពេលអនាគត វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក EFTA ដើម្បីពន្លឿនការចុះហត្ថលេខា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានៃកិច្ចព្រមព្រៀង៕ តាម vovworld.vn/km-KH/ Tags:សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប វៀតណាម FTA

នាពេលអនាគត វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក EFTA ដើម្បីពន្លឿនការចុះហត្ថលេខា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានៃកិច្ចព្រមព្រៀង។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី ផាម ធូហាំង។ រូបថត៖ VNAនៅរសៀលថ្ងៃទី ៩ ខែកក្កដា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនៅទីក្រុងហាណូយ ទាក់ទងនឹងការដែល វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) នៅថ្ងៃទី ២ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមមួយដែលបញ្ជាក់ថា បានបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងបើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់លើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរវាងវៀតណាម និងបណ្តាប្រទេស EFTA៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីការចរចារយៈពេល ១៤ ឆ្នាំ។ យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនៃការចរចាដែលសម្រេចបានជាមួយប្រទេសជាសមាជិក EFTA និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EFTA។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយបង្កើនចំនួន FTA សរុបដែលវៀតណាមបានចុះហត្ថលេខាជាមួយដៃគូឡើងដល់ ១៨។ ទន្ទឹមនឹងនោះ តភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងអឺរ៉ុបយ៉ាងទូលំទូលាយ»។នាពេលអនាគត វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក EFTA ដើម្បីពន្លឿនការចុះហត្ថលេខា និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានៃកិច្ចព្រមព្រៀង៕
អត្ថបទផ្សេងទៀត តុលាការកំពូលបារាំងបានផ្ទេរសំណុំរឿងជាតិគីមីពុលពណ៌លឿងទុំ ទៅកាន់សវនាការកម្រិតខ្ពស់បំផុត09/07/2026ព័ត៌មាននាថ្ងៃទី ៨ ខែកក្កដា តុលាការកំពូលបារាំងបានសម្រេចផ្ទេរសំណុំរឿងដែលលោកស្រី Tran To Nga បានប្តឹងប្រឆាំងនឹងសាជីវកម្មគីមីអាមេរិកដែលធ្លាប់ផលិតជាតិគីមីពណ៌លឿងទុំទៅកាន់សវនាការពេញអង្គ (Full Court) ដើម្បីធ្វើការពិចារណា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ រួមបញ្ចូលកម្មវិធីគោលដៅជាតិតាមទិសដៅជាក់ស្ដែង09/07/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ ផ្តោតលើគុណភាពវិជ្ជាជីវៈ ដោយយកការពេញចិត្តរបស់អ្នកជំងឺជាគោលដៅ09/07/2026ព័ត៌មានកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី ៣09/07/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ទីក្រុងហាណូយត្រូវតែសម្រេចបានកំណើនលឿនជាងមុន និងមានគុណភាពខ្ពស់ជាងមុន09/07/2026ព័ត៌មានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ លើកកម្ពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី08/07/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ត្រូវតែផ្លាស់ប្តូរពីការផ្ដល់អាទិភាពដល់បរិមាណទៅជាគុណភាពកម្លាំងពលកម្ម08/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត