ព័ត៌មាន កសាងកងទ័ពជើងទឹកបដិវត្តន៍ ផ្លូវការ ឆ្នើម និងទំនើបដើម្បីការពារមាតុភូមិឱ្យបានរឹងមាំ 14/09/2026 នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ក្នុងអំឡុងពេលទស្សនកិច្ច និងជួបធ្វើការជាមួយកងទ័ពជើងទឹក និងអញ្ជើញស្ទង់មតិវាលនៅកងពលតូចនាវាមុជទឹកលេខ ១៨៩ នៅមូលដ្ឋានយោធាកាមរ៉ាញ់ តំបន់៤ នៃកងទ័ពជើងទឹក ខេត្តខាញ់ហ័រ ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន បានស្នើឱ្យកងទ័ពជើងទឹកក្លាយជាកម្លាំងនាំមុខគេលើគ្រប់វិស័យ ជាដំបូង និងសំខាន់បំផុតក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាពដែនសមុទ្រ អភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ប្រធានរដ្ឋសភាលោក ជិន ថាញ់ មិន អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយកងទ័ពជើងទឹក ព្រមទាំងបានធ្វើការស្ទង់មតិនៅកងពលតូចនាវាមុជទឹកលេខ ១៨៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)លោកប្រធានរដ្ឋសភាបានស្នើឱ្យមានការជ្រួតជ្រាបយ៉ាងស៊ីជម្រៅ និងមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីយោធា និងការពារជាតិ ដោយផ្តោតលើ "យុទ្ធសាស្ត្រការពារជាតិក្នុងស្ថានភាពថ្មី" "យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចដែនសមុទ្ររបស់វៀតណាមដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥" និងការការពារអធិបតេយ្យភាពដែនសមុទ្រ។ប្រធានរដ្ឋសភាលោកជិនថាញ់ មិន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តោតលើការកសាងកងទ័ពជើងទឹកដ៏រឹងមាំខាងនយោបាយ កសាងអង្គការបក្សដ៏ស្អាតស្អំ និងរឹងមាំគ្រប់ជ្រុងជ្រោយ កសាងកម្មាភិបាល និងយុទ្ធជនទ័ពជើងទឹកដែលមានការតាំងចិត្តនយោបាយដ៏រឹងមាំ ជំនះការលំបាក និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពនៃសមុទ្រ និងកោះនានារបស់មាតុភូមិ។ ជាពិសេស ចាំបាច់ត្រូវលើកកំពស់សមត្ថភាព និងការយល់ដឹងស៊ីជម្រៅអំពីច្បាប់ ជាពិសេសច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលវៀត ណាមបានចុះហត្ថលេខាទាក់ទងនឹងសមុទ្រ និងកោះនានា កសាងកងទ័ពជើងទឹកដ៏ឆ្នើម ត្រៀមខ្លួនប្រយុទ្ធជាមួយនឹងសមត្ថភាពចល័ត និងប្រយុទ្ធខ្ពស់។លោកប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាតែងតែយកចិត្តទុកដាក់ និងធ្វើសុក្រិតស្ថាប័ន គោលនយោបាយ និងច្បាប់ ដើម្បីកសាងកងទ័ពជើងទឹកបដិវត្តន៍ ត្រឹមត្រូវ ឆ្នើមនិងទំនើប ហើយរួមគ្នាជាមួយយោធា និងប្រជាជនទូទាំងប្រទេស ការពារយ៉ាងរឹងមាំមាតុភូមិប្រទេសជាតិ៕ តាម vovworld.vn/km-KH/ Tags:ប្រធានរដ្ឋសភាលោក ជិន ថាញ់ មិន កងទ័ពជើងទឹក នាវាមុជទឹកលេខ ១៨៩

នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ក្នុងអំឡុងពេលទស្សនកិច្ច និងជួបធ្វើការជាមួយកងទ័ពជើងទឹក និងអញ្ជើញស្ទង់មតិវាលនៅកងពលតូចនាវាមុជទឹកលេខ ១៨៩ នៅមូលដ្ឋានយោធាកាមរ៉ាញ់ តំបន់៤ នៃកងទ័ពជើងទឹក ខេត្តខាញ់ហ័រ ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន បានស្នើឱ្យកងទ័ពជើងទឹកក្លាយជាកម្លាំងនាំមុខគេលើគ្រប់វិស័យ ជាដំបូង និងសំខាន់បំផុតក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាពដែនសមុទ្រ អភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ប្រធានរដ្ឋសភាលោក ជិន ថាញ់ មិន អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយកងទ័ពជើងទឹក ព្រមទាំងបានធ្វើការស្ទង់មតិនៅកងពលតូចនាវាមុជទឹកលេខ ១៨៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)លោកប្រធានរដ្ឋសភាបានស្នើឱ្យមានការជ្រួតជ្រាបយ៉ាងស៊ីជម្រៅ និងមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ ស្តីពីយោធា និងការពារជាតិ ដោយផ្តោតលើ "យុទ្ធសាស្ត្រការពារជាតិក្នុងស្ថានភាពថ្មី" "យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចដែនសមុទ្ររបស់វៀតណាមដល់ឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥" និងការការពារអធិបតេយ្យភាពដែនសមុទ្រ។ប្រធានរដ្ឋសភាលោកជិនថាញ់ មិន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តោតលើការកសាងកងទ័ពជើងទឹកដ៏រឹងមាំខាងនយោបាយ កសាងអង្គការបក្សដ៏ស្អាតស្អំ និងរឹងមាំគ្រប់ជ្រុងជ្រោយ កសាងកម្មាភិបាល និងយុទ្ធជនទ័ពជើងទឹកដែលមានការតាំងចិត្តនយោបាយដ៏រឹងមាំ ជំនះការលំបាក និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពនៃសមុទ្រ និងកោះនានារបស់មាតុភូមិ។ ជាពិសេស ចាំបាច់ត្រូវលើកកំពស់សមត្ថភាព និងការយល់ដឹងស៊ីជម្រៅអំពីច្បាប់ ជាពិសេសច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលវៀត ណាមបានចុះហត្ថលេខាទាក់ទងនឹងសមុទ្រ និងកោះនានា កសាងកងទ័ពជើងទឹកដ៏ឆ្នើម ត្រៀមខ្លួនប្រយុទ្ធជាមួយនឹងសមត្ថភាពចល័ត និងប្រយុទ្ធខ្ពស់។លោកប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាតែងតែយកចិត្តទុកដាក់ និងធ្វើសុក្រិតស្ថាប័ន គោលនយោបាយ និងច្បាប់ ដើម្បីកសាងកងទ័ពជើងទឹកបដិវត្តន៍ ត្រឹមត្រូវ ឆ្នើមនិងទំនើប ហើយរួមគ្នាជាមួយយោធា និងប្រជាជនទូទាំងប្រទេស ការពារយ៉ាងរឹងមាំមាតុភូមិប្រទេសជាតិ៕
អត្ថបទផ្សេងទៀត ដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងបំពេញទស្សនកិច្ចនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន14/09/2026ព័ត៌មានដំណើរទស្សនកិច្ចទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ចប់ប្រកបដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារនៅឥណ្ឌានិងចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨14/09/2026ព័ត៌មានជំរុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសនិងដៃគូនានា14/09/2026ព័ត៌មានBRICS អនុម័តសេចក្តីប្រកាសញូវដេលី ដោយសម្រេចបានការឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើន14/09/2026ព័ត៌មានWTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ13/09/2026ព័ត៌មានអភិវឌ្ឍន៍បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអេត្យូពី13/09/2026ព័ត៌មានវៀតណាមស្វាគមន៍សាជីវកម្មធំៗ របស់ឥណ្ឌាដែលមានសមត្ថភាពបច្ចេកវិទ្យា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនិងការវិនិយោគ13/09/2026ព័ត៌មាន អត្ថបទផ្សេងទៀត