បើនិយាយពីសម្លៀកបំពាក់ប្រពៃណីវៀតណាម មនុស្សជាច្រើននឹងនឹកដល់អាវផាយ។ ទោះយ៉ាងណាក៏ដោយ ក្នុងប្រវត្តិសាស្ត្រ នាសម័យកាលនិមួយៗ ប្រទេសរបស់យើងមានសំលៀកបំពាក់រៀងៗខ្លួន ដែលបន្សល់ទុកនូវវប្បធម៌នៃសម័យនោះ។ ដោយមានការចាប់អារម្មណ៍ពីយុវជនជាច្រើន និងការអភិវឌ្ឍន៍ភាពយន្ត និងគម្រោងសិល្បៈប្រវត្តិសាស្ត្រ វត្ថុបុរាណរបស់វៀតណាមបានវិលត្រឡប់មកជីវិតថ្មីក្នុងសង្គមទំនើប។
បច្ចុប្បន្ននេះ មានទំព័រជាច្រើនដែលស្រាវជ្រាវ និងបង្ហាញឡើងវិញនូវតំលៃវប្បធម៌នៃសម័យបុរាណវៀតណាម ដូចជា ដាយវៀតកូផុង (Dai Viet Co Phong) Vietnam Center ដែលទាក់ទាញអ្នកចូលចិត្តរាប់ម៉ឺននាក់; ក្រុមសមាគម វៀតភុក (Viet Phuc) មានសមាជិកជាង ៧១.០០០ នាក់ ជាមួយនឹងអត្ថបទចែករំលែកចំណេះដឹងជាច្រើន ការពិភាក្សាអំពីសម្លៀកបំពាក់បុរាណវៀតណាម ...
យើងបានមកនិងជួបកញ្ញា ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) កើតក្នុងអំឡុងទសវត្ស ១៩៩០ ដែលជាអ្នករចនាវៀតណាមវ័យក្មេងម្នាក់ដែលមានចំណង់ចំណូលចិត្តចំពោះសម្លៀកបំពាក់បុរាណវៀតណាម ហើយមានយីហោ ហ្គាវបែវ (Gau Beo) Store នៅផ្លូវ ត្រឹនភូ ( Tran Phu) (ខណ្ឌ ហ័នគៀម (Hoan Kiem) ទីក្រុងហាណូយ (Ha Noi)។ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្វ័យប្រវត្តិកម្ម នៅសកលវិទ្យាល័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាហាណូយ (Ha Noi) ប៉ុន្តែចាប់តាំងពីពេលដែលគាត់ជានិស្សិតមក កញ្ញា មិញចូវ (Minh Chau) បានគិតគូរពីការប្រមូលសំលៀកបំពាក់បុរាណចិន បន្ទាប់មកគាត់បានស្វែងយល់ពីសម្លៀកបំពាក់បុរាណវៀតណាមបន្តិចម្តងៗ និងបានរកឃើញភាពពិសេសនៃសម្លៀកបំពាក់ទាំងនោះ។ នៅពេលដែលគាត់សិក្សា និងមានចំណេះដឹងជាមូលដ្ឋាន ដើម្បីកុំឱ្យបាត់បង់តម្លៃនៃសម្លៀកបំពាក់បុរាណវៀតណាម កញ្ញា មិញចូវ (Minh Chau) បានចាប់ផ្តើមសាកល្បងកាត់ដេរអាវ tac ក្នុងរាជវង្សង្វៀន (Nguyen) ដែលបានគេស្គាល់ថាជាអាវមានផាយប្រាំនិងដៃអាវធំ។
![](https://imagevietnam.vnanet.vn/Upload/2021/12/29/29122021095624184-1_resize.JPG)
អ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) នៅកន្លែងធ្វើការរបស់គាត់។
គំនូរនៅលើសម្លៀកបំពាក់បានដេរដោយដៃ។
សម្លៀកបំពាក់បុរាណវៀតណាមដែលរចនាដោយអ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) ទទួលបានការពេញចិត្តពីយុវជន និងឪពុកម្តាយរបស់ពួកគេ។
ជាងកាត់ដេរនិងអ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) ពិភាក្សាជាមួយគ្នា ដើម្បីផលិតចេញសម្លៀកបំពាក់ល្អបំផុត។
|
គ្រាដំបូងឡើយ នៅពេលដែល អ្នករចនាម៉ូដ ង្វៀន ង៉ុកមិញចូវ (Nguyen Ngoc Minh Chau) ចាប់ផ្តើមដេរ គាត់បានទទួលការណែនាំពីលោកតារបស់គាត់ដែលមានបទពិសោធន៍ដេរយូរ ដើម្បីបង្ហាញរចនាម៉ូដមួយលើក្រណាត់ ហើយបានកាត់និងដេរក្លាយទៅជាអាវដូចម្តេច។ បន្ទាប់ពីកាត់និងដេរជាច្រើនដង ក្នុងរយៈពេល ៣ ខែ អ្នករចនាម៉ូដ មីញចូវ (Minh Chau) ក៏បានកាត់ដេរបានអាវដំបូង។ ដោយទទួលបានភាពជោគជ័យដំបូង និងការយល់ដឹងយ៉ាងច្បាស់អំពីសម្លៀកបំពាក់បុរាណ កញ្ញារូបនេះបានចាប់ផ្តើមផលិតអាវ tac និង អាវ Nhat Binh (មានរចនាម៉ូដស្រដៀងនឹងអាវផាយ នាបច្ចុប្បន្ននេះ) ដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់យុវជនវៀតណាមក្នុងពិធីបុណ្យប្រពៃណី បុណ្យតេត និងជីវភាពប្រចាំថ្ងៃ។
និយាយពីបច្ចេកទេសកាត់ដេរ អ្នករចនាម៉ូដ មីញចូវ (Minh Chau) បានឲ្យដឹងថា ក៏មិនខុសពីការដេរធម្មតាទេ គ្រាន់តែពេលធ្វើឡេវអាវត្រូវមានភាពហ្មត់ចត់និងមិនធំពេក ដើម្បីកុំឱ្យច្រឡំអត្តសញ្ញាណឡេវអាវចិន។ ជាធម្មតាសម្លៀកបំពាក់បុរាណបានកាត់ដេរពីសូត្រ ដោយសារសម្លៀកបំពាក់់ទាំងនោះមានរូបរាងដូចអក្សរ A ដូច្នេះអ្នករចនាម៉ូដមិនគួរតែប្រើសូត្រ ព្រោះសូត្រទន់ពេក ដូច្នេះនៅពេលជាងកាត់ដេរកអាវនិងតួអាវដែលធ្វើឱ្យរាងកាយរបស់អ្នកស្លៀកពាក់អាវផាយ មើលទៅមិនស្អាតទេ។ លក្ខណៈពិសេសនៃកអាវបុរាណវៀតណាមគឺកអាវរាងចតុកោណកែង ផាយអាវទាំងពីរនឹងសមគ្នានៅពេលពាក់ ហើយមានក្បួនរចនាលើកអាវនៅកណ្តាលមានខ្សែទឹក និងផ្កា សត្វហង្ស។
ដើម្បីរក្សាតម្លៃនៃសម្លៀកបំពាក់បុរាណវៀតណាម អ្នករចនាមកម៉ូដមកពីម៉ាកសម្លៀកបំពាក់នានាបានឆ្លងកាត់ដំណាក់កាលដ៏ឧឡារិកជាច្រើន ដើម្បីផលិតចេញផលិតផលតាមរបៀបដ៏ល្អឥតខ្ចោះបំផុត។ មានម៉ាកសម្លៀកបំពាក់ជាច្រើនដែលច្នៃប្រឌិតផងដែរនូវក្បួនរចនាលើកអាវ ឡេវអាវឬប្រវែងអាវ ប៉ុន្តែជាមូលដ្ឋានរក្សាតម្លៃនៃសម្លៀកបំពាក់បុរាណវៀតណាម។ ចលនាស្វែងយល់និងស្លៀកសំលៀកបំពាក់បុរាណក៏កំពុង "ពេញនិយម" ហើយរីករាលដាលយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ននេះ យុវជនវៀតណាមបានស្គាល់កាន់តែច្រើនជាមួយសម្លៀកបំពាក់ Nhat Binh ... ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជីវិតប្រចាំថ្ងៃ។/
សម្លៀកបំពាក់បុរាណវៀតណាមមួយចំនួនរបស់អ្នករចនា ង្វៀន មិញចូវ (Nguyen Minh Chau)។ រូបថត៖ ឯកសារ
|
អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាងនិងឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង