• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈ “ក្រោមទង់ដ៏រុងរឿង” បង្ហាញពីមោទនភាពជាតិ

នាយប់ថ្ងៃទី ៩ សីហា កម្មវិធីសិល្បៈ “ក្រោមទង់ដ៏រុងរឿង” ដែលជាព្រឹត្តិការណ៍សិល្បៈថ្នាក់ជាតិបានប្រព្រឹត្តទៅនៅគ្រប់តំបន់ទាំងបីនៃទូទាំងប្រទេស។ កម្មវិធីនេះដោយគណៈ កម្មាធិការបក្សយោធាមជ្ឈិម អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម សម្របសម្រួលអនុវត្តន៍ជាមួយមូលដ្ឋាន។

អគ្គលេខាបក្ស លោក តូ ឡឹម, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ, ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងថ្នាក់ដឹកនាំបក្សនិងរដ្ឋជាច្រើនរូបទៀតបានអញ្ជើញចូលរួមកម្មវិធីនៅសាលប្រជុំនៃទីក្រុងហាណូយ ទីក្រុង Hue និងទីក្រុងហូជីមិញ។

កម្មវិធីសិល្បៈនៅទីក្រុងហាណូយ (រូបថត៖ qdnd.vn)

កម្មវិធីនយោបាយនិងសិល្បៈ “ក្រោមទង់ដ៏រុងរឿង” បង្កើតឡើងវិញនូវបរិយាកាសប្រវត្តិសាស្ត្រដ៏ពិសិដ្ឋ និងវីរភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៖ បដិវត្តខែសីហា ទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ បរិយាកាសដ៏ពុះកញ្ជ្រោលនៃទីក្រុងហាណូយក្នុងរយៈពេល ៦០ ថ្ងៃ និងយប់នៃការប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង; សង្គ្រាមប្រឆាំងអាមេរិក; បរិបទហាណូយឆ្នាំ ១៩៧២; ថ្ងៃរំដោះភាគខាងត្បូង... និងរឿងយុទ្ធជនដែលត្រៀមលះបង់ខ្លួន ដើម្បីរួមចំណែកបង្កើតប្រវត្តិសាស្ត្រ រឿងប្រពន្ធនិងម្តាយ រង់ចាំប្តី-កូន ដែលមិនវិលត្រឡប់ពីសមរភូមិជួរមុខជាដើម។

សារដែលខ្ជាប់ខ្ជួននៃកម្មវិធី "ក្រោមទង់ដ៏រុងរឿង" គឺជាតិមួយ ជំនឿមួយ ឆន្ទៈមួយ សេចក្តីប្រាថ្នាមួយ។ កម្មវិធីនេះបានបំផុសមោទនភាពជាតិ ឧត្តមគតិបដិវត្តន៍ ជំរុញជំនឿ ទំនួលខុសត្រូវនិងសេចក្តីប្រាថ្នា ដើម្បីរួមចំណែកដល់យុវជនជំនាន់ក្រោយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ ​រក្សាពាក្យ​ស្បថ​ឯករាជ្យ

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។

Top