• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈពិសេស មហោស្រពតន្ត្រីបង្ហាញពីភាពវៃឆ្លាត ភាពរុងរឿង និងមោទនភាពវៀតណាម

នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមមហោស្រពតន្ត្រី "V Fest - Vietnam Today" ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (Dong Anh-ហាណូយ)។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចូលរួមមហោស្រពតន្ត្រីលើកទី៣ ដែលរៀបចំដោយទូរទស្សន៍វៀតណាម (VTV) ដែលមានឈ្មោះថា “V Fest - Vietnam Today” (រូបថត៖ VTV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា បក្សយើងជានិច្ចកាលយកចិត្តទុកដាក់ចំពោះវប្បធម៌ជាតិ រដ្ឋ និងរដ្ឋាភិ បាលកំពុងអនុវត្តកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍវប្បធម៌ អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត; ឆ្ពោះទៅគោលដៅ៖ ប្រជាជនទទួលផលវប្បធម៌អរិយធម៌និងទំនើប រួមចំណែកដល់ការធ្វើអន្តរកម្មនៃវប្បធម៌ដែលបង្កប់ដោយអត្តសញ្ញាណជាតិ ទៅកាន់ពិភព លោក និងជាតិអរិយធម៌របស់មនុស្សជាតិ; សិល្បករអាចលះបង់ខ្លួនដើម្បីសិល្បៈ ដើម្បីភាពរីករាយរបស់ប្រជាជន និងដើម្បីប្រយោជន៍ជាតិនិងប្រជាជន។

“V Fest - Vietnam Today” គឺជាព្រឹត្តិការណ៍តន្ត្រីដ៏ធំមួយ លើកតម្កើងភាពស្រស់ស្អាតរបស់ប្រជាជន វប្បធម៌ និងប្រទេសវៀតណាមក្នុងយុគសម័យថ្មី។ កម្មវិធីនេះ រៀបចំដោយទូរទស្សន៍វៀតណាម (VTV) គឺជាការរំលេចនូវព្រឹត្តិការណ៍សិល្បៈធំៗជាច្រើនក្នុងខែកញ្ញា ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា) និងខួបលើកទី ៥៥ នៃកម្មវិធីទូរទស្សន៍ដំបូង  (៧ ខែកញ្ញា ១៩៧០-៧ កញ្ញា ២០២៥)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋលោក លឿង គឿង និងភរិយាអញ្ជើញចេញដំណើរទៅចូលរួមសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

ប្រធានរដ្ឋលោក លឿង គឿង និងភរិយាអញ្ជើញចេញដំណើរទៅចូលរួមសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ប្រធានរដ្ឋលោក លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយរួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក។

Top