• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយវៀតណាម

នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ (កម្ពុជា) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu ចូលជួបសម្តែងការគួរសម។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ PV/VOV-ភ្នំពេញ

ប្រធានរដ្ឋសភា សម្តេច ឃួន សុដារី បានឲ្យដឹងថា កម្ពុជាជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយវៀតណាម។ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់វៀតណាមលើគ្រប់វិស័យនាពេលកន្លងទៅ រួមទាំងការរៀបចំនិងបង្រួមក្បាលម៉ាស៊ីនក្នុងប្រព័ន្ធនយោបាយរបស់វៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម; បានបង្ហាញជំនឿជាក់ថា ការខិតខំប្រឹងប្រែងរបស់វៀតណាមនឹងទទួលបានជោគជ័យ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងបរិបទដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។ ឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីទិសដៅការងារជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដោយខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់មានការអភិវឌ្ឍកាន់តែទូលំទូលាយនិងស៊ីជម្រៅ

នំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់មានការអភិវឌ្ឍកាន់តែទូលំទូលាយនិងស៊ីជម្រៅ

នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកា អនាគតអាស៊ានលើកទី២។

Top