• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្សស្នើឲ្យបំពេញបន្ថែមគោលជំហរសំខាន់ៗទៅក្នុងសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី១៤

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព បំពេញបន្ថែម និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការវាយតម្លៃលទ្ធផលដែលសម្រេចបាន មូលហេតុ និងមេរៀនបទពិសោធន៍បន្ទាប់ពី ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូចជាលទ្ធផលដែលសម្រេចបានក្នុងសម័យមហាសន្និបាតបក្សលើកទី ១៣ ផងដែរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយអនុគណៈកម្មការរៀបចំមហាសន្និបាតបក្សលើកទី១៤ និងគណៈកម្មាធិការដឹកនាំការបូកសរុបរយៈពេល ៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ដើម្បីផ្តល់យោបល់លើគោលជំហរសំខាន់ៗក្នុងសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី១៤។

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព បំពេញបន្ថែម និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការវាយតម្លៃលទ្ធផលដែលសម្រេចបាន មូលហេតុ និងមេរៀនបទពិសោធន៍បន្ទាប់ពី ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ក៏ដូចជាលទ្ធផលដែលសម្រេចបានក្នុងអាណត្តិមហាសន្និបាតបក្សលើកទី ១៣ ផងដែរ។ រំលេចពីលទ្ធផលដែលយើងទើបតែសម្រេចបាន ដូចជាការរៀបចំ បង្រួមរចនាសម្ព័ន្ធស្ថាប័ន ប្រព័ន្ធនយោបាយ ឬឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់ពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏លេចធ្លោនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនៃអាណត្តិមហាសន្និបាតលើកទី១៣របស់បក្ស។ ទន្ទឹមនឹងនោះ វាយតម្លៃអំពីចំណុចខ្វះខាត បញ្ហានៅសេសសល់ និងបញ្ហាជាប់គាំងក្នុងវិស័យនានា ដោយផ្តោតលើការដោះស្រាយដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់មានការអភិវឌ្ឍកាន់តែទូលំទូលាយនិងស៊ីជម្រៅ

នំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់មានការអភិវឌ្ឍកាន់តែទូលំទូលាយនិងស៊ីជម្រៅ

នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានទទួលជួបនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកា អនាគតអាស៊ានលើកទី២។

Top