ជាមួយគោលបំណងចង់រក្សាវប្បធម៌វៀតណាមក្នុងជីវិតនៃសម័យទំនើប កញ្ញា លីលី ហ័ង (Lily Hoang) បាននាំយកស្បែកជើងឈើចូលជិតនឹងមនុស្សជាច្រើននាក់ ដោយសារការច្នៃប្រឌិតរបស់យុវជន ដែលរក្សាបាននូវភាពសាមញ្ញាប្រពៃណី។
ជាមួយគោលបំណងចង់រក្សាវប្បធម៌វៀតណាមក្នុងជីវិតនៃសម័យទំនើប កញ្ញា លីលី ហ័ង (Lily Hoang) បាននាំយកស្បែកជើងឈើចូលជិតនឹងមនុស្សជាច្រើននាក់ ដោយសារការច្នៃប្រឌិតរបស់យុវជន ដែលរក្សាបាននូវភាពសាមញ្ញាប្រពៃណី។
កញ្ញា 9x លីលី ហ័ង (Lily Hoang) មានចំណូលចិត្តនឹងស្បែកជើងឈើវៀតណាម។
កញ្ញា លីលី ហ័ង (Lily Hoang) បានបញ្ចប់ការសិក្សាខាងភាសាបរទេស ហើយមិនដែលសិក្សាផ្នែកម៉ូដសម្លៀកបំពាក់ ឬសិល្បៈឡើយ។ ប៉ុន្តែដោយសារតែចំណូលចិត្តរបស់កញ្ញារូបនេះ ដូច្នេះគាត់ជ្រើសរើសម៉ូដសម្លៀកបំពាក់ដើម្បីផ្ដើមធុរកិច្ច។
គាត់បានចែករំលែកថា៖ «ជាដំបូង ខ្ញុំឆ្នៃលិតផលសម្រាប់កម្មវិធីជប់លៀង ប៉ុន្តែបន្ទាប់មកខ្ញុំដឹងថា ខ្លួនចង់ធ្វើអ្វីដែលមានតម្លៃសហគមន៍ ដូច្នេះខ្ញុំចាប់ផ្ដើមធ្វើផលិតផលដែលច្នៃឡើងវិញពីរ៉ូបដែលពាក់ក្នុងពិធីជប់លៀងដោយអតិថិជនផ្ញើឲ្យ ដើម្បីមិនខ្ជះខ្ជាយ»។ នៅពេលនោះ ខ្ញុំក៏បានរចនាម៉ូដអាវផាយ ហើយបានឃើញស្ត្រីជាច្រើននាក់លើកឡើងអំពីស្បែកជើងឈើ ដូច្នេះខ្ញុំបានស្វែងយល់ពីស្បែកជើងឈើនៅក្នុងវប្បធម៌វៀតណាម។ ខ្ញុំឃើញថាគួរគោរព និងគិតថា ខ្លួនត្រូវថែរក្សាផលិតផលពិសេសនេះរបស់វៀតណាម»។
workshop អំពីការកែច្នៃឡើងវិញត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យយុវជនជាច្រើនអាចយល់កាន់តែច្បាស់អំពីស្បែកជើងឈើរបស់វៀតណាម។
ដើម្បីធ្វើស្បែកជើងឈើ ដែលមានតម្លៃវប្បធម៌វៀតណាម កញ្ញា លីលីហ័ង (Lily Hoang) បានស្រាវជ្រាវប្រវត្តិសាស្ត្រ ក៏ដូចជាជួបជាមួយសិប្បករធ្វើស្បែកជើងឈើវៀតណាម ដើម្បីស្តាប់រឿងល្អៗអំពីស្បែកជើងឈើ។ បន្ទាប់មក នាងបានសហការជាមួយសិប្បករវៀតណាម ដើម្បីធ្វើឱ្យល្បែកជើងឈើវៀតណាមរស់ឡើងវិញ ។ មិនដូចល្បែកជើងឈើប្រពៃណីដែលមានទម្ងន់ធ្ងន់ និងបង្កើតសម្លេងរំខាន ចំពោះកញ្ញាលីលីហ័ង (Lily Hoang) ស្បែកជើងឈើត្រូវបានកែលម្អជាមួយនឹងការរចនាថ្មី ពាក់ស្បែកជើងឈើត្រូវស្រាលជាងមុន និងមានក្បាច់រចនាទាក់ទាញភ្នែកជាង។ ស្បែកជើងឈើមួយគូក្លាយជាផលិតផលម៉ូដ ព្រោះវាងាយស្រួលពាក់ និងរក្សាបាននូវលក្ខណៈវប្បធម៌បុរាណ។
កញ្ញា លីលីហ័ង (Lily Hoang) ណែនាំអំពីការធ្វើល្បែកជើងឈើ។
ល្បែកជើងឈើត្រូវបានធ្វើ រួមមានពីរផ្នែកគឺស៊ុម និងខ្សែស្បែកជើង។ ស៊ុមស្បែកជើងឈើនេះធ្វើពីឈើដែលយកពីរោងចក្រច្នៃឡើងវិញ ឬពីឈើធម្មជាតិដែលមានក្នុងប្រទេសវៀតណាម។ ខ្សែស្បែកជើងបានច្នៃឡើងវិញពីវត្ថុចាស់ ហើយអាចគូរគំនូរពីលើ ឬប៉ាក់ ដើម្បីធ្វើឱ្យស្បែកជើងឈើកាន់តែប្លែកៗ។
រហូតមកដល់ពេលនេះ កម្រងស្បែកជើងឈើរបស់កញ្ញា កញ្ញា លីលីហ័ង (Lily Hoang) បានបង្កើតតាមរដូវកាលដូចជា “សម្បុរនិទាឃរដូវ” រួមមាន ផ្កាម៉ាក់ខៃ ផ្កាអង្គាសិល ស្លាបចាប ឬតាមតំណភ្ជាប់ ដើម្បីនាំ ចេញទៅណែនាំនៅក្រៅប្រទេស គេប៉ាក់ផ្កាឈូកដែលជានិមិត្តរូបនៃប្រទេសវៀតណាម។ លើសពីនេះ កញ្ញា លីលី (Lily) ក៏បានណែនាំស្បែកជើងឈើ ខណៈពេឡដែលអ្នករចនាម៉ូដប្រើជាគ្រឿងតុបតែងលម្អបន្ថែម រួមផ្សំជាមួយម៉ូដសម្លៀកបំពាក់ផ្សេងៗ ពេលរចនាម៉ូតដើម្បីសម្ដែងបង្ហាញលើឆាក...
បច្ចុប្បន្ននេះ ស្បែកជើងឈើមួយគូមានតម្លៃពី ២៥ ម៉ឺនដុង ទៅដល់ ១ លានដុង ដែលមានរចនាម៉ូដជាច្រើនប្រភេទ ហើយបន្តិចម្តងៗ ស្បែកជើងឈើមានលក្ខណៈវប្បធម៌វៀតណាមត្រូវបាន លីលីហ័ង (Lily Hoang) នាំយកទៅកាន់អតិថិជនក្នុងស្រុក និងបរទេស ជាច្រើននាក់។/ ។
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង