កញ្ញា 9x ជាមួយចំណូលចិត្តនឹងស្បែកជើងឈើវៀតណាម

កញ្ញា 9x ជាមួយចំណូលចិត្តនឹងស្បែកជើងឈើវៀតណាម

ជាមួយគោលបំណងចង់រក្សាវប្បធម៌វៀតណាមក្នុងជីវិតនៃសម័យទំនើប កញ្ញា លីលី ហ័ង (Lily Hoang) បាននាំយកស្បែក​ជើងឈើចូលជិតនឹងមនុស្សជាច្រើននាក់ ដោយសារការច្នៃប្រឌិតរបស់យុវជន ដែលរក្សាបាននូវភាព​សាមញ្ញាប្រពៃណី។

កញ្ញា 9x លីលី ហ័ង (Lily Hoang) មានចំណូល​ចិត្តនឹង​ស្បែក​ជើង​ឈើវៀតណាម។ 

កញ្ញា លីលី ហ័ង (Lily Hoang) បាន​បញ្ចប់​ការ​សិក្សា​ខាង​ភាសា​បរទេស ហើយ​មិន​ដែល​​សិក្សា​ផ្នែក​ម៉ូដសម្លៀក​បំពាក់ ឬ​សិល្បៈឡើយ។ ប៉ុន្តែ​ដោយ​សារ​តែ​ចំណូល​ចិត្ត​របស់កញ្ញារូបនេះ ដូច្នេះគាត់​ជ្រើស​រើស​ម៉ូដ​សម្លៀក​បំពាក់​ដើម្បី​ផ្ដើមធុរកិច្ច។

គាត់​បាន​ចែករំលែក​ថា៖ «ជាដំបូង ​ខ្ញុំ​ឆ្នៃលិតផល​សម្រាប់​កម្មវិធី​ជប់លៀង ប៉ុន្តែ​បន្ទាប់​មក​ខ្ញុំ​ដឹង​ថា ខ្លួន​ចង់​ធ្វើ​អ្វី​ដែល​មាន​តម្លៃ​សហគមន៍ ដូច្នេះ​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើផលិតផលដែលច្នៃឡើង​វិញ​ពី​រ៉ូប​ដែល​ពាក់ក្នុង​ពិធី​ជប់លៀងដោយ​អតិថិជនផ្ញើឲ្យ ដើម្បី​មិន​ខ្ជះខ្ជាយ»។ នៅពេលនោះ ខ្ញុំក៏បានរចនាម៉ូដអាវផាយ  ហើយបានឃើញស្ត្រីជាច្រើននាក់លើកឡើងអំពីស្បែក​ជើង​ឈើ ដូច្នេះខ្ញុំបានស្វែងយល់ពីស្បែក​ជើង​ឈើនៅក្នុងវប្បធម៌វៀតណាម។ ខ្ញុំឃើញថាគួរគោរព និង​​​គិតថា ​ខ្លួន​ត្រូវ​ថែរក្សា​ផលិតផលពិសេស​នេះរបស់​វៀតណាម​​»​។ 

workshop អំពីការកែច្នៃឡើង​វិញត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យយុវជនជាច្រើនអាចយល់កាន់តែច្បាស់អំពីស្បែក​ជើងឈើរបស់វៀតណាម។

ដើម្បីធ្វើ​ស្បែក​ជើងឈើ ដែល​មានតម្លៃវប្បធម៌​វៀតណាម កញ្ញា​ លីលីហ័ង (Lily Hoang) បានស្រាវជ្រាវប្រវត្តិសាស្ត្រ ក៏ដូចជាជួបជាមួយសិប្បករធ្វើ​ស្បែក​ជើង​ឈើវៀតណាម ដើម្បីស្តាប់រឿងល្អៗអំពីស្បែក​ជើង​ឈើ។ បន្ទាប់​មក​ នាង​បាន​សហការ​ជាមួយ​សិប្បករ​វៀត​ណាម ​ដើម្បី​ធ្វើ​ឱ្យល្បែក​ជើង​​ឈើ​វៀតណាម​រស់​ឡើង​វិញ ។ មិនដូចល្បែក​ជើង​ឈើ​ប្រពៃណីដែលមានទម្ងន់ធ្ងន់ និងបង្កើតសម្លេងរំខាន ចំពោះកញ្ញាលីលីហ័ង (Lily Hoang)  ស្បែក​ជើង​ឈើ​ត្រូវបានកែលម្អជាមួយនឹងការរចនាថ្មី ពាក់ស្បែកជើងឈើ​ត្រូវស្រាលជាងមុន និងមានក្បាច់​រចនាទាក់ទាញភ្នែកជាង។ ស្បែក​ជើងឈើមួយ​គូក្លាយជាផលិតផលម៉ូដ ព្រោះវាងាយស្រួលពាក់ និងរក្សាបាននូវលក្ខណៈវប្បធម៌បុរាណ។

កញ្ញា លីលីហ័ង (Lily Hoang)  ណែនាំ​អំពី​ការ​ធ្វើ​ល្បែក​ជើង​ឈើ។

ល្បែក​ជើង​ឈើ​ត្រូវ​បាន​ធ្វើ ​រួមមាន​ពីរ​ផ្នែក​គឺស៊ុម និងខ្សែស្បែក​ជើង​។ ស៊ុម​​ស្បែក​ជើង​ឈើ​នេះ​ធ្វើ​ពី​ឈើ​ដែល​យក​​ពី​រោងចក្រ​ច្នៃឡើង​វិញ ឬ​ពី​ឈើ​ធម្មជាតិ​ដែល​មាន​​ក្នុង​ប្រទេស​វៀតណាម។ ខ្សែស្បែក​ជើងបាន​ច្នៃឡើង​វិញ​ពីវត្ថុ​ចាស់​ ហើយ​អាច​គូរគំនូរពីលើ ឬ​ប៉ាក់​ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​ជើង​ឈើ​កាន់​តែ​ប្លែកៗ។

រហូតមកដល់ពេលនេះ កម្រង​ស្បែក​ជើង​ឈើ​របស់​កញ្ញា កញ្ញា លីលីហ័ង (Lily Hoang)  បានបង្កើតតាមរដូវកាលដូចជា សម្បុរនិទាឃរដូវ រួមមាន ផ្កាម៉ាក់ខៃ ផ្កាអង្គាសិល ស្លាបចាប ឬតាមតំណភ្ជាប់ ដើម្បីនាំ ចេញទៅណែនាំនៅក្រៅប្រទេស គេ​ប៉ាក់ផ្កាឈូកដែល​ជានិមិត្តរូបនៃប្រទេសវៀតណាម។ លើសពីនេះ កញ្ញា លីលី (Lily) ក៏បានណែនាំ​ស្បែក​ជើង​ឈើ ខណៈពេឡដែលអ្នករចនាម៉ូដប្រើជាគ្រឿងតុបតែង​លម្អ​បន្ថែម​ រួមផ្សំជាមួយម៉ូដសម្លៀកបំពាក់ផ្សេងៗ ពេលរចនាម៉ូតដើម្បីសម្ដែងបង្ហាញលើឆាក...

បច្ចុប្បន្ននេះ ស្បែក​ជើង​ឈើ​មួយគូ​មាន​តម្លៃ​ពី ២៥ ម៉ឺន​ដុង ទៅដល់ ១ លានដុង​ ដែល​មាន​រចនាម៉ូដជាច្រើនប្រភេទ​ ហើយបន្តិចម្តងៗ ស្បែក​ជើង​ឈើមាន​លក្ខណៈវប្បធម៌វៀតណាមត្រូវបាន លីលីហ័ង (Lily Hoang)  នាំយកទៅកាន់អតិថិជនក្នុងស្រុក និងបរទេស ជាច្រើននាក់។/ ។

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញឡុង កាសែតរូបភាព​វៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


top