ព័ត៌មាន កងទ័ពវៀតណាម ឡាវ និងកម្ពុជា ធ្វើសមយុទ្ធរួមលើការការពារស៊ីវិល 15/10/2026 នាព្រឹកថ្ងៃទី១៤ ខែតុលា នៅកងពលតូចលេខ ២៤៩ ផ្នែកទ័ពវិស្វកម្ម (ហាណូយ) ក្រសួងការពារប្រទេសវៀតណាម បានរៀបចំសមយុទ្ធរួមលើការការពារស៊ីវិល រវាងកងទ័ពនៃប្រទេសទាំង ៣ វៀតណាម ឡាវ និងកម្ពុជា ឆ្នាំ២០២៦។ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង លោកឧត្តមសេនីយ៍ ខាំលៀង ឧត្យាកាយសន និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ចូលរួមសមយុទ្ធ។ (រូបថត៖ VNA) ដោយមានប្រធានបទ៖ «កងកម្លាំងការពារស៊ីវិលនៃកងទ័ពវៀតណាម ឡាវ និងកម្ពុជា សម្របសម្រួលក្នុងការឆ្លើយតប និងជំនះលើផលវិបាកនៃព្យុះទីហ្វុង» សមយុទ្ធនេះគឺសំដៅបង្កើនសមត្ថភាពក្នុងការបញ្ជា និងការសម្របសម្រួលរវាងកងទ័ពទាំងបីក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយនិងគ្រោះធម្មជាតិ។នៅក្នុងសុន្ទរកថាបើក លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា សមយុទ្ធរួមលើកនេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កងទ័ពនៃប្រទេសទាំងបី ដើម្បីត្រៀមខ្លួនជាស្រេចសម្របសម្រួលក្នុងការដោះស្រាយបញ្ហាសន្តិសុខក្រៅប្រពៃណីនៅក្នុងតំបន់ ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងជីវភាពសុខសាន្តត្រាណរបស់ប្រជាជននៃប្រទេសនីមួយៗ។ លោកនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា កងកម្លាំងដែលចូលរួមក្នុងសមយុទ្ធលើកនេះ គួរតែចាត់ទុកនេះជាឱកាសមួយដើម្បីជួបប្រាស្រ័យ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសម្រស់វប្បធម៌ និងមនុស្សនៃប្រទេសទាំងបី រួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវបំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងបី។សមយុទ្ធត្រូវបានបែងចែកជាពីរដំណាក់កាលស្នូល។ ដំណាក់កាលទី ១៖ រៀបចំការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយព្យុះទីហ្វុង។ ដំណាក់កាលទី ២៖ អនុវត្តន៍ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយព្យុះទីហ្វុង រួមទាំងបញ្ហាបណ្តុះបណ្តាលចំនួនបី៖ ការជួយសង្គ្រោះមនុស្សជាបន្ទាន់នៅក្នុងតំបន់លិចទឹក និងការដាក់ពង្រាយកងពេទ្យកម្រិត២; ការជួយសង្គ្រោះពីការដួលរលំអគារ; ការឆ្លើយតបទៅនឹងការលេចធ្លាយ និងការរីករាលដាលនៃសារធាតុគីមីគ្រោះថ្នាក់៕ តាម vovworld.vn/km-KH Tags:កងទ័ពវៀតណាម ឡាវ និងកម្ពុជា

នាព្រឹកថ្ងៃទី១៤ ខែតុលា នៅកងពលតូចលេខ ២៤៩ ផ្នែកទ័ពវិស្វកម្ម (ហាណូយ) ក្រសួងការពារប្រទេសវៀតណាម បានរៀបចំសមយុទ្ធរួមលើការការពារស៊ីវិល រវាងកងទ័ពនៃប្រទេសទាំង ៣ វៀតណាម ឡាវ និងកម្ពុជា ឆ្នាំ២០២៦។ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង លោកឧត្តមសេនីយ៍ ខាំលៀង ឧត្យាកាយសន និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ចូលរួមសមយុទ្ធ។ (រូបថត៖ VNA) ដោយមានប្រធានបទ៖ «កងកម្លាំងការពារស៊ីវិលនៃកងទ័ពវៀតណាម ឡាវ និងកម្ពុជា សម្របសម្រួលក្នុងការឆ្លើយតប និងជំនះលើផលវិបាកនៃព្យុះទីហ្វុង» សមយុទ្ធនេះគឺសំដៅបង្កើនសមត្ថភាពក្នុងការបញ្ជា និងការសម្របសម្រួលរវាងកងទ័ពទាំងបីក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយនិងគ្រោះធម្មជាតិ។នៅក្នុងសុន្ទរកថាបើក លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា សមយុទ្ធរួមលើកនេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កងទ័ពនៃប្រទេសទាំងបី ដើម្បីត្រៀមខ្លួនជាស្រេចសម្របសម្រួលក្នុងការដោះស្រាយបញ្ហាសន្តិសុខក្រៅប្រពៃណីនៅក្នុងតំបន់ ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងជីវភាពសុខសាន្តត្រាណរបស់ប្រជាជននៃប្រទេសនីមួយៗ។ លោកនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា កងកម្លាំងដែលចូលរួមក្នុងសមយុទ្ធលើកនេះ គួរតែចាត់ទុកនេះជាឱកាសមួយដើម្បីជួបប្រាស្រ័យ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសម្រស់វប្បធម៌ និងមនុស្សនៃប្រទេសទាំងបី រួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវបំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងបី។សមយុទ្ធត្រូវបានបែងចែកជាពីរដំណាក់កាលស្នូល។ ដំណាក់កាលទី ១៖ រៀបចំការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយព្យុះទីហ្វុង។ ដំណាក់កាលទី ២៖ អនុវត្តន៍ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយព្យុះទីហ្វុង រួមទាំងបញ្ហាបណ្តុះបណ្តាលចំនួនបី៖ ការជួយសង្គ្រោះមនុស្សជាបន្ទាន់នៅក្នុងតំបន់លិចទឹក និងការដាក់ពង្រាយកងពេទ្យកម្រិត២; ការជួយសង្គ្រោះពីការដួលរលំអគារ; ការឆ្លើយតបទៅនឹងការលេចធ្លាយ និងការរីករាលដាលនៃសារធាតុគីមីគ្រោះថ្នាក់៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបប្រមុខនិងជាអភិបាលទីមួយនៃទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់15/10/2026ព័ត៌មាននៅរសៀលថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Le Minh Hung បានទទួលជួបលោក Peter Tschentscher ប្រមុខនិងជាអភិបាលទីមួយនៃទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ13/10/2026ព័ត៌មានកសិករវៀតណាម ពង្រីកប្រពៃណីសាមគ្គីភាព ភាពច្នៃប្រឌិត រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ13/10/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មចំពោះទិសដៅសំខាន់ៗរបស់អង្គការយូណេស្កូ13/10/2026ព័ត៌មាននាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា13/10/2026ព័ត៌មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមកំពុងបើកចេញឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប12/10/2026ព័ត៌មានបក្ស រដ្ឋការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រិន បង្កើតលក្ខខណ្ឌសម្រាប់សហគ្រិន ក្លាយជាអ្នកមានដោយស្របច្បាប់12/10/2026ព័ត៌មាន អត្ថបទផ្សេងទៀត