15/04/2019 08:12 GMT+7 Email Print Like 0

Thanh Hoa: បើកពិធីបុណ្យទេសចរណ៍ឆ្នេរសមុទ្រ Sam Son

 នាយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៩  នៅទីក្រុងឆ្នេរសមុទ្រ Sam Son (នៃខេត្ត Thanh Hoa ) បាន​ប្រព្រឹត្ត​ទៅពិធី​បុណ្យទេសចរណ៍​ឆ្នេរសមុទ្រ​ Sam Son ឆ្នាំ ២០១៩ ដែលទាក់ទាញអ្នកចូល​រួមរាប់ពាន់នាក់​ផង​ដែរ។
 
ព្រឹត្តិការណ៍​សំខាន់ៗនៃពិធីបុណ្យឆ្នាំនេះ គឺជាកម្មវិធីសិល្បៈដ៏វិសេសវិសាល ដែលមានប្រធានបទ  “ពណ៌នៃសមុទ្រ​ពេជ្រ”​។ កម្មវិធីនេះបានបង្ហាញពីភាពធន់ទ្រាំ ភាពក្លា ហាននិងស្មារតី​នៃការ​យក​ឈ្នះលើ​ធម្មជាតិ​របស់​ប្រជាជន​នៅឆ្នេ​រសមុទ្រ Sam Son។ ភាពខុសគ្នានៃពិធីបុណ្យឆ្នាំនេះគឺជាការកើតឡើងនូវសកម្មភាពសំខាន់ៗជាច្រើន ដូចជា:​ Carnaval តាមដងវិថី; បើកផ្លូវថ្មើរជើងនិងផ្សាររាត្រីជាដើម។ លោក Pham Van Tuan អនុប្រធាន​គណៈ​កម្មាធិការ​ប្រជាជនទីក្រុង Sam Son បានចែករំលែកថា៖ “សាររបស់ទីក្រុង Sam Son ដែលផ្ញើរជូន​ភ្ញៀវទេសចរ​គឺជា​ការពេញចិត្តសម្រាប់ភ្ញៀវទេសចរនិងនាំមកនូវសេវាកម្មល្អបំផុតដល់ភ្ញៀវទេសចរគ្រប់រូបសម្រាប់ឆ្នាំ២០១៩នេះតែ​ម្តង”។
 
រាត្រូនៃ​ពិធីបុណ្យត្រូវបានបិទដោយការបាញ់កាំជ្រួចសិល្បៈ ដែលបំភ្លឺពណ៌ចម្រុះដ៏ស្រស់ស្អាតនៅលើឆ្នេរខ្សាច់នេះ ហើយនេះ​ត្រូវបានចាត់ទុកថាជាសកម្មភាពមួយ​ដែលទទួលបាន​ការយកចិត្តទុកដាក់​ពីមនុស្សនិង​ភ្ញៀវទេសចរ​នៅក្នុងរាត្រី​បើកផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ