17/12/2020 14:47 GMT+7 Email Print Like 0

OECD ខួបគម្រប់៦០ឆ្នាំទិវាបង្កើត

ក្នុងសារផ្ញើរទៅកាន់ពិធីរំលឹកខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងនូវគោល បំណង ថា OECD នឹងបន្តជួយគាំទ្រហើយរួមដំណើរជាមួយវៀតណាម ក្នុងការពន្លឿនរៀបចំរចនាសម្ព័ន្ធឡើងវិញ ការលើកកំពស់កម្លាំងប្រកួតប្រជែងនៃ ខឿនសេដ្ឋកិច្ច គុណភាពកំណើន សមាហរណកម្មអន្តរជាតិ ក៏ដូចជាអនុវត្តឲ្យបានល្អនូវគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាព (SDGs) ផងដែរ។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញផ្ញើរសារទៅកាន់ពិធីរំលឹកខួបលើកទី៦០ទិវាបង្កើតអង្គការ OECD។ (រូបថត៖ TTXVN)


ថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវាបង្កើតអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (OECD) (១៤/ធ្នូ/១៩៦០ - ១៤/ធ្នូ/២០២០) អគ្គលេខាធិការ OECD លោក Angel Gurria បានអះអាងថា OECD តែងតែ ខិតខំប្រឹងប្រែងការពារសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ព្រមទាំង ជំរុញកំណើនសេដ្ឋកិច្ចសកលនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបលើពិភពលោកផងដែរ។ លោក Pedro Sánchez នាយករដ្ឋមន្រ្តី អេស្ប៉ាញ់និងជាប្រធាន OECD ឆ្នាំ២០២០បានអះអាងថា ពិភពលោកចាំបាច់ត្រូវមានគំរូសេដ្ឋកិច្ចថ្មីដើម្បីបានរួចផុតពីវិបត្តិដើរទន្ទឹមគ្នាទាំងពីរ នាបច្ចុប្បន្ន ដែលក្នុងនោះផ្ដោតសំខាន់ទៅលើការធានាយុត្តិធម៌ សមភាព យេនឌ័រ ហើយជំរុញការផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត។ លោក នាយករដ្ឋមន្រ្តីអេស្ប៉ាញក៏បានអំពាវនាវឲ្យពិភពលោកនិងប្រទេសជាសមាជិក OECD ទាំងឡាយប្រកាន់ខ្ជាប់នូវពហុភាគីនិយម សំដៅកាត់បន្ថយភាពក្រីក្រនិងដោះស្រាយបញ្ហាប្រឈមនានាបណ្ដាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។

ក្នុងសារផ្ញើរទៅកាន់ពិធីរំលឹកខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណង ថា OECD នឹងបន្តជួយគាំទ្រហើយរួមដំណើរជាមួយវៀតណាម ក្នុងការពន្លឿនរៀបចំរចនាសម្ព័ន្ធឡើងវិញ ការលើកកំពស់កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច គុណភាពកំណើន សមាហរណកម្មអន្តរជាតិ ក៏ដូចជាអនុវត្ត ឲយបានល្អនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ