• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

Lee Won IL - ចុងភៅ​នាំយក​រសជាតិម្ហូបអាហារកូរ៉េខាងត្បូង មកកាន់វៀតណាម

បង្ហាញខ្លួននៅកម្មវិធីទូរទស្សន៍ល្បីឈ្មោះជាច្រើនរបស់កូរ៉េខាងត្បូង  អ្នកឯកទេសម្ហូបអាហារ Lee Won IL ក៏បាន​យុវវ័យ​វៀតណាម​រាប់អាន​ស្រឡាញ់ ហើយ​ស្វែងរកមកជា​មួយនឹងថ្នាក់រៀន ដែល​បង​ជា​អ្នក​ឈរ​បង្រៀ​ន រាល់ពេញបងអញ្ជើញមកប្រទេសវៀតណាម

 Lee Won IL ធ្លាប់​រៀន​ខាង​វិស័យ​​គ្រប់​គ្រង​អាជីវកម្ម​ ខណៈ​​គ្រួសារ​មិន​ចង់​ឱ្យ​បង​តាម​រៀន​ខាង​វិស័យ​ម្ហូបអាហារ​។ ប៉ុន្តែ​ ដោយ​សារ​ចំណូល​​​ចិត្ត​ខាង​ម្ហូបអាហារ​ពេក​​​ ទើប​ក្នុង​ដំណាក់កាល​រៀន​នៅ HRIM ​ នៃ​សកល​វិទ្យាល័យ​​ជាតិ​ហ្វិលីពីន​ បង​បាន​តាម​រៀន​វគ្គ​សិក្សា​ម្ហូប​អាហារ​ នៅ​វិទ្យាស្ថាន​សណ្ឋាគារ​អាមេរិក ចំណុះ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ស្បៀង​អាហារ​​​តុលា​ការ​។​

ជាមួយនឹង​​ថ្វី​ដៃ​ចម្អិន​អាហារដែល​​ព្រះជាម្ចាស់​ប្រទាន​សម្រាប់​ខ្លួន​ Lee Won IL ​បាន​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​​​​ពេញ​វ័យ​ ហើយ​​ក្លាយ​ជា​អ្នក​ឯកទេស​ម្ហូបអាហារ​​​វ័យ​ក្មេង​របស់​កូរ៉េខាង​ត្បូង​ ​។​ បង​ធ្វើការ​នៅ​ភោជនីយដ្ឋាន​​ល្បី​ឈ្មោះ​មួយ​ចំនួន​របស់​កូរ៉េខាង​ត្បូង​​ ហើយ​សព្វថ្ងៃ​ ជា​គ្រូ​បង្រៀន​នៃ​នាយក​ដ្ឋាន​ម្ហូបអាហារ​ប្រពៃណី​​កូរ៉េខាង​ត្បូង​

Lee Won IL ធ្លាប់​បាន​អញ្ជើញ​មកប្រទេស​​វៀតណាម​ ចូល​រួម​ពិធី​ម្ហូបអាហារ​កូរ៉េ​​​ខាង​ត្បូង​ ឆ្នាំ​២០១៧ តាម​សេចក្តី​​​អញ្ជើញ​របស់​ក្រសួង​កសិកម្ម​វៀតណាម និង អគ្គនាយក​ដ្ឋាន​ទេសចរណ៍​កូរ៉េខាង​ត្បូង​ ​។ ​តាម​ Lee Won IL ពេល​នៅ​សិក្សា​នៅ​ហ្វីលីពីន​ បង​មាន​ឱកាស​ជួប​ជាមួយ​នឹង​ម្ហូប​អាហារ​វៀតណាម​ បន្ទាប់​មក​ បានអញ្ជើញ​ទៅ​ប្រទេស​មួយ​ចំនួន​ដូច​អាមេរិក និង អូស្រ្តាលី បង​ក៏​ធ្លាប់​បាន​ពិសា​នូវ​ម្ហូបអាហារ​វៀតណាមជាច្រើន​​ នៅ​ភោជនីយដ្ឋាន​នៃ​ជនជាតិ​វៀតណាម​ ដែល​រស់​នៅ​ទី​នេះ។​



 ចុង​ភៅ​ Lee Won IL អ្នក​​ឯកទេស​ម្ហូបអាហារ​ល្បី​ឈ្មោះ​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​ ​។


 គ្រឿ​ងទេស​របស់​កូរ៉េខាង​ត្បូង​ ​ បាន​ Lee Won IL ប្រើ​ប្រាស់​ក្នុង​ដំណាក់កាល​បង្រៀន​រូប​មន្ត​ធ្វើ​ម្ហូប​អាហារ​កូរ៉េខាង​ត្បូង​ ​ ជូន​ជន​ជាតិ​វៀតណាម​។​



 Lee Won IL ធ្វើ​មុខ​ម្ហូប​បន្លែ​ តាម​រូបមន្ត​ថ្មី​ ដែល​បង​បង្កើត​ ដើម្បី​សិក្ខា​កាម​វៀតណាម​ អាច​ខិត​ជិត​ជាមួយ​នឹង​មុខ​ម្ហូប​អាហារ​​ ដែល​មាន​រសជាតិ​ថ្មី​ប្លែក​របស់​កូរ៉េខាង​ត្បូង​ ។​


Lee Won IL រីក​រាយ​ចែក​រំលែក​ ជាមួយនឹង​សិក្ខាកាមវ័យ​ក្មេង​​​នៃ​ថ្នាក់រៀន​ ទោះបី​មាន​ការ​ខុស​ប្លែក​អំពី​ភាសា​។


 ហ្មឹង​ម៉ាត់​ខាង​ការ​ងារ​ ប៉ុន្តែ​ Lee Won IL បែរ​ជា​ស្និទ្ធស្នាល​ និង ​រីក​រាយ​ជាមួយ​នឹង​សិក្ខាកាម​ បន្ទាប់ពី​បញ្ជប់​ម៉ោង​រៀន​។


 សិក្ខា​កាម​វៀតណាម​ ថត​រូប​អនុស្សាវរីយ៍​ រួម​នឹង​ចុ​ងភៅ​កូរ៉េខាង​ត្បូង​  Lee Won IL។

 

 “ឆ្នាំ​មុន​ ពេល​លើក​ដំបូង​អញ្ជើញ​មកប្រទេស​​វៀតណាម​ ចូល​រួម​ពិធី​ម្ហូប​អាហារ​​វៀតណាម​ - ​កូរ៉េខាង​ត្បូង​ នៅ​វៀតណាម​ ខ្ញុំ​​​ឃើញ​ថា​ឆ្ងាញ់​ពិសា​បង្គួរ​​ ខណៈ​អាច​ពិសា​បាន​​​ម្ហូប​អាហារ​វៀតណាម​ នៅ​​លើ​ទឹក​ដី​មិត្ត​។​ ម្លោះ​ហើយ​ បន្ទាប់ពី​បញ្ចប់​កម្ម​ពិធី​ ត្រឡប់​មក​ប្រទេស​ខ្លួន ខ្ញុំ​បាន​ឡើង​ទម្ងន់​ដោយសារ​ពិសា​អាហារ​​របស់​មិត្ត​ភក្តិ​វៀត​ណាម​​ច្រើនពេក​​​” Lee Won IL រីក​រាយ​ចែក​រំលែក​។​

សព្វថ្ងៃ​ Lee Won IL កំពុង​ជា​ម្ចាស់​អាហារដ្ឋាន​ទាំង៧ ​នៅប្រទេស​​កូរ៉េខាង​ត្បូង​ ។​តាម​បង ម្ហូប​អាហារ​វៀតណាម​ និង កូរ៉េខាង​ត្បូង​ ក៏មាន​ចំណុច​ដូច​គ្នា​ ដូចជា​ហូប​បាយ​ និង​ប្រើ​ប្រាស់​ម្ទេស​ច្រើន​ ក្នុង​ពេល​បាយ​។​ ចំណុច​​ខុសគ្នា​គ្រាន់តែ​ជា​របៀប​ធ្វើ​ប៉ុណ្ណោះ​។ ​ប្រជាជន​វៀតណាម​​ហូប​បន្លែ​​មើម​​ស្រស់ ដោយ​របៀប​ស្រុស​​​ រីឯ​ជន​ជាតិ​​កូរ៉េខាង​ត្បូង​  ​បែរ​ជា​ហូបតាម​​របៀប​លាយ​ច្របល់​ និង ឆា។ យ៉ាង​ណា​ក៏ដោយ​ Lee Won IL​យល់​ឃើញ​ថា​ សព្វថ្ងៃ​ប្រជាជនទាំងពីរ​ប្រទេស​វៀតណាម​ និង កូរ៉េខាង​ត្បូង​ យក​ចិត្ត​ទុក​ដាក់​បង្គួរ​លើ​មុខ​ម្ហូបអាហារ​របស់​គ្នា​​ទៅវិញ​ទៅ​មក​ ម្លោះ​ហើយ​​បញ្ហា​​ស្ថិត​នៅ​​របៀប​​ខិត​ជិតយល់ឃើញ​​ដូច​ម្តេច​។​

 ដើម្បី​ជួយ​ជនជាតិ​វៀតណាម​ សន្សឹម​ស្គាល់​ម្ហូប​អាហារ​ ដែល​មាន​រសជាតិ​ថ្មី​ប្លែក​ ប្រសិន​បើ​ប្រៀប​នឹង​មុខ​ម្ហូប​អាហារ​ហូបជា​​ប្រចាំ​ ឬ​ធ្លាប់​ហូបរបស់​​ម្ហូប​អាហារ​កូរ៉េខាង​ត្បូង​ ​ ក្នុង​ម្ហូប​អាហារ​ Lee Won IL បាន​ប្រើ​ប្រាស់​គ្រឿង​ទេស​​​​​ទឹក​ត្រីរបស់​វៀតណាម​ ផ្សំ​នឹង​ទឹក​ត្រី​ និង​ ម្ទេសចិញ្ច្រាំ​​របស់​កូរ៉េខាង​ត្បូង​ ដើម្បី​បង្កើត​ចេញ​ទឹក​ជ្រលក់​​សាច់​ បាន​អតិថិជន​ជាច្រើន​ចូល​ចិត្ត​។​

ពិសេស​ ក្នុង​លើកទី​ពីរ​​អញ្ជើញ​មក​វៀតណាម​ Lee Won IL បាន​នាំ​មក​នូវ​ម្ហូប​​​​អាហារ​​សម្ល​សាច់​ស្មា​ បន្លែ​ឆា​ បាន​​ច្នៃតាម​​រូបមន្ត​ថ្មី ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​វត្ថុធាតុ​សណ្តែង​សៀង​ ដែល​កាល​ពី​មុន​ជនជាតិ​វៀតណាម​តិច​នរណា​ម្នាក់​​ អាច​ហូប​វា​បាន។​ ជាមួយ​ការ​ផ្សំ​ប្រើ​ប្រាស់​បន្លែ​ និង​ គ្រឿង​ទេស​​​វៀតណាម​ភ្ជាប់​តាម​ជាមួយ​ ដើម្បី​បង្កើត​បាន​ពេលបាយ​មួយ​តាមបែប​​ម្ហូប​អាហារ​កូរេ​ ម៉ោង​បង្រៀន​ម្ហូបអាហារ​របស់​ Lee Won IL បាន​​សិក្ខាកាម​វៀតណាមអញ្ជើញ​ចូល​រួម​កុះករ​​​។ ចំពោះ​សិក្ខា​កាម​ជា​អ្នក​ធ្លាប់​ដណ្តើម​បាន​រង្វាន់​​ប្រឡង​ចម្អិន​អាហារ នៅ​​លើ​បណ្តាញ​ ហើយ​មាន​ចំណូល​ចិត្ត​នឹង​ម្ហូបអាហារ​​កូរ៉េខាង​ត្បូង​ ក៏សម្តែង​ការ​ពេញ​ចិត្ត​ពេលអញ្ជើញ​​ចូល​រួម​។​



 សម្ល​សាច់​ស្មា​ប្រើប្រាស់​សណ្តែក​សៀង​ ធ្វើ​ដោយ​ Lee Won IL តាម​រូបមន្ត​ថ្ម ជួយ​ជនជាតិ​វៀតណាម​ ទម្លាប់​​នឹង​វត្ថុធាតុ​ថ្មីនេះ របស់​កូរ៉េ​ខាង​ត្បូង​ ។


 ម្ហូប​អាហារ​​មួយ​ចំនួន​ ជា​ផលិត​ផល​​របស់​សិក្ខាកាម ​បន្ទាប់ពី​ថ្នាក់​រៀនចម្អិន​អាហារ​របស់​ចុង​ភៅ​ Lee Won IL ។​


 ម្ហូប​អាហារ​​មួយ​ចំនួន​ ជា​ផលិត​ផល​​របស់​សិក្ខាកាម ​បន្ទាប់ពី​ថ្នាក់​រៀនចម្អិន​អាហារ​របស់​ចុង​ភៅ​ Lee Won IL ។​


 ម្ហូប​អាហារ​​មួយ​ចំនួន​ ជា​ផលិត​ផល​​របស់​សិក្ខាកាម ​បន្ទាប់ពី​ថ្នាក់​រៀនចម្អិន​អាហារ​របស់​ចុង​ភៅ​ Lee Won IL ។​


 ម្ហូប​អាហារ​​មួយ​ចំនួន​ ជា​ផលិត​ផល​​របស់​សិក្ខាកាម ​បន្ទាប់ពី​ថ្នាក់​រៀនចម្អិន​អាហារ​របស់​ចុង​ភៅ​ Lee Won IL ។​
 

 ជា​ចុងភៅ​ម្នាក់​ក្នុង​ចំណោម​ចុង​ភៅ​ល្បី​ល្បាញ​ នៃប្រទេស​កូរ៉េខាង​ត្បូង​ Lee Won IL ឱ្យ​ដឹង​ថា​បង​សែន​ចូល​ចិត្ត​ម្ហូប​អាហារ​វៀតណាម​មួយ​ចំនួន​ ដូចជា​​ ហ្វើ ណែម​ នំ​ចាក់​​អំបែង​ (​បាញ់​ឆែវ​) នំបញ្ចុក​ប៉ាតេ​​ជាដើម​ “ខ្ញុំ​ធ្លាប់​ទទួល​បាន​ពាក្យ​អញ្ជើញ​មក​កាន់​ប្រទេស​វៀតណាម​ នៃ​​​អង្គភាព​មួយ​ ប៉ុន្តែ​សព្វថ្ងៃ​ ខ្ញុំ​កំពុង​រវល់​បង្គួរ​ ជាមួយ​នឹង​ប្រព័ន្ធ​អាហារដ្ឋាន​៧​កន្លែង​​នៅ​កូរ៉េខាង​ត្បូង​ ។ ខ្ញុំ​សង្ឃឹម​នឹង​ឆាប់​មាន​ឱកាស​អញ្ជើញ​មកកាន់​វៀតណាម​​ធ្វើ​ការ​ និង​ ដើម្បី​អាច​ស្វែង​យល់​ដឹង​បន្ថែម​ អំពី​ម្ហូប​អាហារ​វៀតណាម​ ក៏ដូច​ដើម្បី​ជួយ​ជនជាតិ​វៀតណាម​ ពី​មួយ​ថ្ងៃកាន់តែ​មាន​ឱកាស​បាន​ពិសា​នូវ​ម្ហូប​អាហារ​ ដែល​មាន​រសជាតិ​ថ្មី​របស់​កូរ៉េខាង​ត្បូង​ ​៕​
 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ​ឡុង
 

បេះដូង អាហ្វិញ (A Huynh)

បេះដូង អាហ្វិញ (A Huynh)

អាហ្វិញ (A Huynh) ពុំ​បាន​រៀន​ឆ្លងកាត់​សាលា​តន្រ្តីណាមួយ​ ក៏គ្មាននរណាហ្វឹកហាត់​​ ត្រឹមតែ​សូរ​រនាតបំពង់ ​តឺរឹង​ ចាប៉ី​តិង​និង​ ទ្រ​គ្នី រនាត​​​ថ្ម​។ល។

Top