• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Lao Cai ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន


Lao Cai ត្រូវយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចច្រកទ្វារព្រំដែន

នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​របស់ខេត្ត Lao Cai នា​ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគអាជីវកម្មនៅ Lao Cai និង​សកម្ម​ភាពកិច្ចការបរទេសទទួលបានលទ្ធផលល្អជាច្រើន។ នាយករដ្ឋមន្ត្រីបានស្នើថា៖នាពេលខាងមុខ ខេត្តត្រូវជំនះពុះពារលើឧបសគ្គនានា ជំរុញការអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងថា៖          “ អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ច្រកទ្វារព្រំដែន ជាដំណោះស្រាយ​មួយរបស់ Lao Cai កសាង Lao Cai ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ផ្លាស់ប្តូរទំនិញរវាងបណ្ដា​ប្រទេសនៅអនុតំបន់ទន្លេមេគង្គ អាស៊ាន ចិន មជ្ឈមណ្ឌល Logistic ទំនើបក្នុង​តំបន់​និងអន្តរជាតិ។ ខេត្តក៏ត្រូវម្ចាសការក្នុងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ក៏ដូចជា​កសាងហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ។”
 

ខេត្ត Lao Cai មានច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai នាបច្ចុប្បន្ន ​ធ្វើសកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ចបើកទូលាយជាមួយ​​ខេត្តផ្សេងៗក្នុងខ្សែរបៀងសេដ្ឋកិច្ច Kunming (ប្រទេសចិន)-ខេត្ត Lao Cai-ហាណូយ-Hai  phong – Quang Ninh (ប្រទេសវៀតណាម)។ តាមការតម្រង់ទិស ដល់ឆ្នាំ ២០២០ Lao Caiនឹងក្លាយទៅជាមណ្ឌលទេសចរណ៍​សំខាន់របស់តំបន់ពាយព្យវៀតណាម​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

Top