• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Khanh Hoa បានប្រកាសឆ្នាំទេសចរណ៍ជាតិ ២០១៩

នាយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ នៅទីលាន ២/៤ នៃទីក្រុង Nha Trang ខេត្ត Khanh Hoa គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានរៀបចំពិធីប្រកាសឆ្នាំទេសចរណ៍ជាតិដោយរួមផ្សំជាមួយពិធីប្រគុំតន្ត្រីខ្នាតធំមួយសម្រាប់អំណរឆ្នាំថ្មី ឆ្នំាសកល២០១៩។

ទិដ្ឋភាពនៃពិធីប្រកាសឆ្នាំទេសចរណ៍ជាតិ ២០១៩ - Nha Trang, Khanh Hoa 

ឆ្នាំទេសចរជាតិ ២០១៩ - Nha Trang, Khanh Hoa ក្រោមប្រធានបទ “ Nha Trang - សមុទ្រចម្រុះពណ៌” បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ។ ឆ្នាំទេសចរណ៍ជាតិនេះនឹងមានព្រឹត្ដិការណ៍ជាង ១០០ ក្នុងនោះមាន ព្រឹត្តិការណ៍ចំនួន ១៣ ដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍រៀបចំឡើង។  ព្រឹត្តិការណ៍ចំនួន៦១ ដោយខេត្ត Khanh Hoa ទទួលរៀបចំនិងព្រឹត្តិការណ៍ចំនួន៣៥ទៀតដោយមានការជួយជ្រោមជ្រែងពីខេត្ត - ក្រុងចំនួន ១៤ ដែលបានប្រព្រឹត្តទៅពេញមួយឆ្នាំ។ ជាពិសេសពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០១៩ នឹងត្រូវប្រារព្ធក្នុងពេលវេលាដំណាលគ្នាជាមួយការបើកសប្តាហ៍មហោស្រពសមុទ្រ Nha Trang - Khanh Hoa ២០១៩  នៅខែឧសភាឆ្នាំ២០១៩នេះផងដែរ ។ សកម្មភាពវប្បធម៌ ទេសចរណ៍និងកីឡាគួរឲ្យទាក់ទាញទាំងអស់នេះ នឹងរួមចំណែកដល់ការសម្រេចគោលដៅនៃការទាក់ទាញអ្នកទស្សនាប្រហែល ៧ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិគឺមានចំនួន ៣ លាននាក់។

ថ្លែងនៅពិធីនេះលោក Le Duc Vinh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងជាប្រធានគណៈកម្មាធិការទេសចរណ៍ជាតិ ២០១៩ បានឲ្យដឹងថា៖ “ដើម្បីទាញយកផលប្រយោជន៍និងសក្តានុពលនៃវិស័យទេសចរណ៍សមុទ្រនិងកោះនេះ រួមទាំងលើកកំពស់តួនាទីភារកិច្ចរបស់ទេសចរណ៍ Nha Trang - Khanh Hoa ក្នុងទំនាក់ទំនងតំបន់ភូមិភាគ រដ្ឋាភិបាលបានជ្រើសរើស ខេត្ត Khanh Hoa ជាតំបន់សម្រាប់រៀបចំព្រឹត្តិការណ៍សំខាន់ៗនៃឆ្នាំទេសចរណ៍ជាតិ។ គោលបំណងគឺ ដើម្បីណែនាំនិងផ្សព្វផ្សាយនូវតម្លៃវប្បធម៌រូបីអរូបី ធនធានធម្មជាតិនិងផលិតផលទេសចរណ៍វិសេសវិសាល ដែលអាចបង្កើតកំណើននៃចំនួនភ្ញៀវទេសចរផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top