• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

Jessica Minh Anh ជាអ្នកបំផុសលើវេទិកាម៉ូដសម្លៀកបំពាក់ មិនអាចស្មានបាន

ភូមិ​ម៉ូដសម្លៀក​បំពាក់​ពិភពលោក​ ហាក់ដូចជា​ស្គាល់ជាក់​នូវ​ការសម្តែង​តែង​បាន​កំណត់​នៅ​លើ​វេទិកា catwatlk ដែល​មានភាព​​ស្រអាប​​នៅ​ក្នុងអគារ​​។ ហេតុ​នេះ គ្មានអ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ពេល​អ្នក​​សារព័ត៌មានធំៗក្នុង​​​ពិភពលោក​ដូចជា​ CNN, FOX, CNBC, ABC, CBS, Telemundo, ELLE, Harper's Bazaar, Vogue, Cosmopolitan, Marie Claire, Paris Match… បាន​រណ្តំចិត្ត​ចំពោះ​ការសម្តែង​មិនអាច​ស្មានបាន​ នៃ​អ្នក​បង្ហាញ​ម៉ូដ​ជំនាញ​មាន​ដើម​កំណើតជា​​ជនជាតិ​វៀតណាម​​ Jessica Minh Anh។​

ភ្ញាក់​ផ្អើល​ មិន​គួរ​ជឿ​ គ្មានអ្វី​ដែល​មិនអាច​ធ្វើ​ជាដើម​ ជា​ពាក្យ​ពោលដែល​ទីភ្នាក់ងារសារព័ត៌មាន​ធំៗ​លើ​ពិភពលោក​ តែង​ប្រើ​នូវ​រាល់ពេល​ដែល​រំលឹក​ដល់​ការសម្តែង​ម៉ូដសម្លៀក​បំពាក់​ “គ្មានពី​រ” របស់​អ្នកនាង​មាន​ដើមកំណើត​ជនជាតិ​វៀតណាម​ Jessica Minh Anh ជា​អ្នក​បង្ហាញ​ម៉ូដ​ជំនាញ​ ហើយ​ក៏ជា​នាយកក្រុមហ៊ុន PR ​ និង ចាត់តាំងនូវ​​ព្រឹត្តិកាណ៍​ម៉ូដសម្លៀក​បំពាក់​ល្បី​ឈ្មោះ​នៅ​ប្រទេស​អង់គ្លេស និង បារាំង​។​

រហូតដល់ពេល​នេះ Jessica Minh Anh ជា​មនុស្ស​តែម្នាក់​គត់​ ក្នុង​ភូមិ​ម៉ូដសម្លៀក​បំពាក់​ពិភពលោក​ បាន​ផ្តល់​បណ្ណអនុញ្ញាត​ពិសេស​ក្នុង​ការ​រៀប​ចំ​សម្តែង​ម៉ូដ​សម្លៀក​បំពាក់​ នៅតាម​​អាសយដ្ឋាន​ល្បី​ឈ្មោះ​ ដែល​បាន​ចាត់​ទុក​​ជា​និមិត្ត​រូប​នៃ​ប្រទេសជាតិ​លើ​ពិភពលោក​ដូចជា​ ប៉ម Eiffel ទន្លេ​ Sein (បារាំង) ស្ពាន​កញ្ចក់​ Skywalk លើ​ជ្រលង​ភ្នំ Grand Canyon ​ ទំនប់​វារី​អគ្គិសនី​ Hoover ប៉ម One World Trade Center ​(អាមេរិក) រោងចក្រ​ថាម​ពល​ព្រះអាទិត្យ​ Gemasolar (អេស្ប៉ាញ) ស្ពាន​ប៉ម​ទីក្រុង​ឡុង​ដ៍ (អង់គ្លេស​) ប៉ម​គូ Petronas (ម៉ាឡេស៊ី) ស្ពាន​អាកាស​លើ​សួន​ឧទ្យាន Gardens by the Bay ​(សិង្ហបូរី) Maldives ជាដើម​។

ការ​រៀបចំប្រកប​ជោ​គជ័យ ​នូវ​ការសម្តែង​បង្ហាញ​លំដាប់ថ្នាក់​ពិភពលោក​នៅតាម​ស្ថាបត្យកម្មអច្ឆរិយ​ និង បេតិកភណ្ឌ​ល្បី​ឈ្មោះ​លើ​ពិភពលោក​ ជា​ទីកន្លែង​ដែលមាន​បរិយាកាស​​ និង ​បរិបទដ៏អស្ចារ្យ​ ស្រស់​ស្អាត ល្អឥតខ្ចោះ​ គឺ​ជា​ការ​គួបផ្សំ​ដ៏ប្រណិត​ រវាង​សម្លៀកបំពាក់​ ​ស្ថាបត្យកម្ម​ វប្បធម៌​ និង សិល្បៈ​។ ប្រការ​នោះ មិនត្រឹមតែ​ជួយ​លើក​ស្ទួយ​សម្រស់​​ស្រស់ស្អាត​ កម្រិត​លំដាប់​នៃ​កម្រង​ប្រមូល​ផ្តុំ​ នៅទាំង​លើកស្ទួយ​នូវ​សម្រស់​ស្អាត​​​​អមតៈ នៃ​ស្ថាបត្យកម្ម​និង បេតិកភណ្ឌទាំង​នោះ​។​

ហេតុដូចនេះ ការសម្តែង​របស់​ Jessica Minh Anh តែង​ទាក់ទាញ​ការយកចិត្តទុកដាក់​ពិសេស​ពី​សំណាក់​ម៉ូដសម្លៀកបំពាក់​ និង សារព័ត៌មាន​​ពិភពលោក​។ ស្ថាបន​ ទីភ្នាក់ងារសារព័ត៌មាន​ប្រហែល​ចំនួន​៥០​ នៅ​លើ​ពិភពលោក​ ក្នុងនោះមាន​ទីភ្នាក់ងារសារព័ត៌មាន​ និង កាសែត​ដូចជា៖​​ CNN, FOX, CNBC, ABC, CBS, Telemundo, ELLE, Harper's Bazaar, Vogue, Cosmopolitan, Marie Claire, Paris Match ជាដើម តែងតែ​តាម​ដាន​ខ្ជាប់​នូវ​ព្រឹត្តិការណ៍​របស់​អ្នកនាង​។​



 Jessica Minh Anh ក្នុង​ការ​សម្តែង​ម៉ូដសម្លៀក​បំពាក់នា​​រដូវ​ប្រាំង​លើ​កំពូល​ជា​ទំនប់​វារីអគ្គិសនី​​ប្រវត្តិសាស្រ្ត ​របស់​ប្រទេស​អាមេរិក​។ រូបថត៖ JMA


 Jessica Minh Anh សម្តែង​នៅលើ​ស្ពាន​កញ្ចក់​ Skywalk ស្ថាបត្យកម្ម​អច្ឆរិយ​មួយ ដែល​​ស្ថិត​នៅ​តែលតោល​លើកម្ពស់​១.២២០ ម៉ែត្រ​​ នៅ​កណ្តាល​ជ្រលង​ភ្នំ​ Grand Canyon ដ៏អស្ចារ្យ​នៃ​ប្រទេស​អាមេរិក​។ រូបថត៖ JMA


 Jessica Minh Anh សម្តែង​នៅក្បែរ​​ប៉ូម Eiffel ជា​និមិត្ត​រូប​វប្បធម៌​ និង ស្ថាបត្យកម្ម​របស់​ប្រទេស​បារាំង​។ រូបថត៖​ JMA


 Jessica Minh Anh សម្តែង​នៅ Maldives។ រូបថត៖ RIN WEDDING


 Jessica Minh Anh សម្រស់​ស្អាត​ប្រាកដ​​ ជាមួយនឹង​ពណ៌​ខៀវ​នៃ​សំពត់ និង មហាសមុទ្រ​។ រូបថត៖ RIN WEDDING


 Jessica Minh Anh សម្តែង​នៅ​រម្មណីយដ្ឋាន​ឧទ្យា​ន Gardens By The Bay ​របស់សឹង្ហបូរី។ រូបថត៖ JMA


 Jessica Minh Anh នៅលើ​យន្ត​ហោះ​ទឹក​ ជាមួយនឹង​ម៉ូដ​សម្លៀក​បំពាក់​ពិសេស​របស់​អ្នក​រចនា​ម៉ូដ​ជនជាតិ​អ៊ី​តាលី​ លោក Peter Langner។ រូបថត៖ RIN WEDDING

 

Jessica Minh Anh ឱ្យ​ដឹង​ អ្នក​នាង​មាន​មាគ៌ា​ធ្វើដំណើរ​​​ដោយ​ឡែក​ ដើម្បី​បញ្ជាក់​ខ្លួន​ឯង​ នោះ​គឺ​រៀប​ចំ​នូវ​ការ​សម្តែង​​ដ៏ឆើត​ឆាយ​ហឺហារ​ នៅ​តាម​អាសយដ្ឋាន​ពិសេស​គ្មានពីរ​ ដែល​មិនទាន់​មាននរណាម្នាក់​រៀប​ចំ​ធ្វើ ធ្វើ​ឱ្យ​ទស្សនិក​ជន​មាន​ការ​ភ្ញាក់​ផ្អើល​។

ពិសេស​ ចំពោះ​ Jessica Minh Anh ការសម្តែង​ម៉ូដ​សម្លៀក​បំពាក់​ មិនត្រឹមតែ​ជា​ទីកន្លែង​សម្តែង ​នូវ​​ម៉ូដ​ប្លែកៗពិសេស​ និង សង្ហារ​ឆើតឆាយ​ ទាំង​នៅទីនោះ ​អ្នកនាង​ចង់​ផ្តល់​ព័ត៌មាន​ការពារ​បរិស្ថាន​ ជា​គំនិត​ល្អប្រពៃមួយ​​ ដែល​ទូទាំងពិភពលោក ​កំពុង​ឆ្ពោះ​ទៅរក​ការ​​ការពារ​នៃ​ពិភព​បៃតង​។

ហេតុ​នេះហើយ ឆ្នាំ​២០១៥ និង ឆ្នាំ​២០១៧ Jessica Minh Anh បាន​យល់ព្រម​​​​​​វិនិយោគផ្សងព្រេង ​ផ្តល់​កម្លាំង​ព្រមទាំង​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន មកលើ​ការសម្តែង​ សម្រាប់​​ឆាក​ជីវិត​ នៅ​រោង​ចក្រ​ថាម​ពល​ព្រះអាទិត្យ​ Gemasolar ជា​និមិត្ត​រូប​មាន​លក្ខណៈ​សកលលោក​ ហើយជា​ក្តី​មោទនៈ​នៃប្រទេស​អេស្ប៉ាញ់​ និង ទំនប់​វារី​អគ្គិសនី​ ជា​ទំនប់​អច្ឆរិយ​ប្រវត្តិសាស្រ្តនៃ​​ប្រទេស​​អាមេរិក​។​​

ការ​សម្តែង​នេះ​ បាន​ធ្វើ​ឱ្យ​ទីភ្នាក់ងារសារព័ត៌មាន​ CNN របស់​អាមេរិក​ពោល​ឡើង​ថា​៖ “​អ្នក​នាង​បាន​ប្រែក្លាយ​ពិភពលោក​​ទៅជា​វេទិកា​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ឯង​”។ រីឯ​​ទំព័រ​ Paris Match ល្បី​ឈ្មោះ​របស់​បារាំងបង្ហាញ​​មតិថា​៖ “អ្នក​នាង​ជនជាតិ​វៀតណាម​នេះ បាន​ប្រែក្លាយស្តូប​ពិភពលោក​ទៅ​ជា​វេទិកា​សម្តែង​គួរ​ភ្ញាក់​ផ្អើល​... ចំពោះ​អ្នកនាង​គ្មានអ្វី​ដែល​មិនអាច​ធ្វើ​”។

ឆ្នាំ​២០១៩ Jessica Minh Anh បន្ត​បាន​កាសែត​អន្តរជាតិ​ស្ងើច​សរសើរ​ អំពី​សមត្ថភាព​ផ្សព្វផ្សាយ​​ថាមពល​ច្នៃឡើង​វិញ ដែល​​ពោរពេញទៅ​ដោយ​ការ​ច្នៃប្រឌិត​។ អ្នកនាង​យក​ចិត្តទុក​ដាក់​ពិសេស​ដល់​ការ​ផ្សព្វផ្សាយ​​បច្ចេកទេស​ biogreen ជួយ​បង្វែ​ជាតិកាក់​​​សំណល់ប្លាស្ទិក​ទៅ​ជា​អគ្គិសនី​ ជួយ​តំបន់​លំបាក​អាច​ជួល​បន្ថែម​កម្មករ​ ទៅ​រឹសប្រមូល​កាក់សំណល់​ប្លាស្ទិក​លើ​តាម​ឆ្នេរ​សមុទ្រ​។​​​

 លោក​ Marco Simeoni នាយក​រៀបចំ​បរិស្ថាន​ ការ​ប្រណាំង​ដើម្បី​មូលនិធិទឹក​ (Race For Water Foundation) របស់​ប្រទេស​ស្វីស​ ជា​អ្នកមាន​គម្រោង​​សហការ​ធំ​ៗ​នឹង​ Jessica Minh Anh ចែក​រំលែកថា​​៖ “Jessica Minh Anh បន្ត​បង្កើត​​ឡើ​ងជា​ប្រវត្តិសាស្រ្ត​ មិនត្រឹមតែ​នៅ​ស្ថាន​នាម​ល្បី​ឈ្មោះ​បំផុត ​នៅទាំង​ផ្សព្វផ្សាយ​បុព្វហេតុ​​វឌ្ឍនភាព​ ចីរភាព​​ និង ថាមពល​ច្នៃ​ឡើង​វិញ​។ អ្នកនាង​មាន​ចក្ខុវិស័យ​គួរ​កោតសរសើរ​​មួយ ​យើង​ខ្ញុំរីក​រាយ​ពេល​​បាន​​​សហការ​ជាមួយ​ Jessica Minh Anh ​។​

Jessica Minh Anh មានកំណើត​នៅ​រដ្ឋធានី​ហាណូយ​ ពេញ​វ័យ​នៅប្រទេស​​រុស្ស៊ី​ សិក្សា​នៅ​ម៉ាឡេស៊ី​ និង អង់គ្លេស​ ព្រមទាំង​​រស់នៅ​គ្រប់​ទី​កន្លែងលើ​​ទ្វីបទាំង៤ ពិសេស​នៅ​រដ្ឋធានី​​​ម៉ូដសម្លៀក​បំពាក់​​ទីក្រុង​ឡុង​ដ៍​ បារីស និង Milan​។ អ្នកនាង​មាន​សញ្ញាបត្រ​​អនុបណ្ឌិត​ marketing និង សារព័ត៌មាន​នៅ​សកល​វិទ្យា​ល័យ Birmingham ​របស់​អង់គ្លេស​ សព្វថ្ងៃ​ធ្វើការ​នឹង​ស្ថាបន​​ម៉ូដ​សម្លៀក​បំពាក់​ និង បច្ចេកវិទ្យា​ល្បី​លើពិភពលោក​។​

អ្នក​បង្ហាញ​ម៉ូដ​ជំនាញ​​ Jessica Minh Anh ឱ្យ​ដឹង​ ទោះបី​ធ្វើ​ដំណើរទៅទី​​ណា​អ្នកនាង​ក៏តែងមាន​​មោទនភាព ​ដែល​​ខ្លួនជា​ជនជាតិ​វៀតណាម​។ អ្នក​នាង​មាន​បំណង​ចង់​ត្រឡប់​មកកាន់​​ប្រទេស​ខ្លួន ដើម្បី​អនុវត្ត​នូវ​ការសម្តែង​ម៉ូដសម្លៀក​បំពាក់​ពិសេស​មួយ​​ ដើម្បី​ផ្សព្វផ្សាយអំពី​​ស្រុក​កំណើត​ខ្លួន​ ពីព្រោះតាម​​អ្នក​នាង​ប្រទេស​វៀតណាម​មាន​រម្មណីយដ្ឋាន​ស្អាត​ និង បេតិកភណ្ឌ​ល្បី​ឈ្មោះ​ពិភពលោក​​ជាច្រើន។​

 


Jessica Minh Anh អ្នកនាង​ជនជាតិ​វៀតណាម​ល្បីឈ្មោះ ​នឹង​ការសម្តែង​ម៉ូដសម្លៀក​បំពាក់​មិនអាច​ស្មានបាន​​លើ​ពិភពលោក​ ក្នុង​ដំណើរ​ទៅទស្សនា​នៅ​ទីក្រុង​ដាណាំង​​ឆ្នាំ​២០១៩។ រូបថត៖ ថាញ​ហ្វ័រ


 Jessica Minh Anh បង្ហាញ​ខ្លួន​នៅ​ក្បែរ​ឡាន Jeep ​ រចនាបទបែប​ទាហាន។​ រូបថត៖ ថាញ​ហ្វ័រ​


 អ្នកនាង​ស្រស់​ស្អាត​ដើរ​កម្សាន្ត​ក្រោម​ពន្លឺថ្ងៃ​ចែងចាំង​​នារដូវ​ប្រាំង​ នៃ​តំបន់​ត្រូពិក​​លើ​កោះ​សើន​ត្រា​ (Son Tra) ទីក្រុង​ដា​ណាំង​។ រូបថត៖ ថាញ​ហ្វ័រ​


 Jessica Minh Anh តែង​បាន​ក្រុម​អ្នក​ជំនាញ​តុបតែង​ថែទាំ​​យ៉ាង​ហ្មត់ចត់​ មុនពេល​​ចេញ​សម្តែង​ម្តង។ ​រូបថត៖ JMA


 Jessica Minh Anh ចូល​រួម​កម្មវិធី​ទូរទស្សន៍​ជាក់ស្តែង ​ជាមួយនឹង​ចុង​ភៅ​ល្បី​ឈ្មោះ​ពិភពលោក​ ជនជាតិ​ជប៉ុន លោក Kiichi Okabe ​។ ​រូបថត៖ RIN WEDDING

 

ប៉ុន្មានឆ្នាំ​ថ្មីៗនេះ Jessica Minh Anh តែង​មាន​ដំណើរ​វិលត្រឡប់​មកប្រទេសវៀតណាម​ ដើម្បី​ស្វែងរក​ទីកន្លែង​អនុវត្ត​​គម្រោង​ការ ​ដែល​បង្កប់ទុក​តាំង​ពីយូរ​របស់​ខ្លួន​។ ខែ​៦កន្លង​ អ្នក​នាង​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ដាណាំង​ ជា​ស្ថាននាម​ល្បីឈ្មោះ​​មួយ ​​លើ​ប្រព័ន្ធ​បេតិកភណ្ឌនៅ​​ភូមិភាគ​កណ្តាល​។ ជំនួប​ Jessica Minh Anh ខ្ញុំ​បាន​សួរ​ជា​ច្រើនលើក​សង្ឃឹម​ថា អ្នកនាង​នឹង​បង្ហើប​បន្តិច​អំពី​ផែនការ​ស្វែងរក​ទីកន្លែង​​រៀប​ចំ​ការសម្តែង ​នៅ​ស្រុកកំណើរ​ខ្លួន​ ប៉ុន្តែអ្នកនាង​ញញឹមពោល​ថា​​៖ “អាថ៌កំបាំង!​”។​

ចំពោះ​សំណាក់​សារព័ត៌មាន​ “អាថ៌កំបាំង​” នោះ របស់​ Jessica Minh Anh មានកម្លាំង​ទាកទាញ​យ៉ាង​ខ្លាំង​ ពីព្រោះ ​វា​សន្យា​នឹង​ក្លាយជា​ព្រឹត្តិការណ៍រន្ធត់​​ថ្មី​មួយ​ ​នៃ​ភូមិ​ម៉ូដ​សម្លៀកបំពាក់​ និង កាសែត​ពិភពលោក​៕​

 

អត្ថបទ៖ ថាញ​ហ័រ​    រូបថត៖ ថាញ​ហ្វ័រ​ និង ឯកសារ​ NVCC
 

 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top