• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Hoi An ស្វាគមន៍ភ្ញៀវទេសចរទី១០លាន


ភ្ញៀវទេសចរទី១០លានមកកាន់ Hoi An ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ (រូបថត៖VOV)

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ គណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាល​វៀតណាម បានរៀបចំពិធីទទួលស្វាគមន៍ លោកស្រី Nuntira Mekaroon Kamol ជនជាតិថៃ ជាភ្ញៀវទេសចរ​ណ៍ទី ១០លាន ដែលមកកាន់វិថីបុរាណ Hoi An ។ លោក Nguyen Phuong Dong ប្រធានការិយាល័យណែនាំការទស្សនា Hoi An បានឲ្យដឹងថា៖        “ព្រឹត្តិការណ៍ដែលភ្ញៀវទេសចរទី១០លានទិញសំបុត្រចូលទស្សនាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក Hoi An បានគូសសញ្ញានូវការអភិវឌ្ឍន៍ថ្មីអំពីបរិមាណភ្ញៀវទេសចរ​មក​ទីនេះ។ ៨៥% នៃចំណូលប្រាក់ពីការលក់សំបុត្រនេះនឹងត្រូវបានចំណាយសំរាប់ការអភិរក្ស ជួសជុលកេរដំណែល​ក្នុងមណ្ឌលវិថីបុរាណ Hoi An”។

ចាប់ពីដើមឆ្នាំ២០១៧មក Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណ ៧ សែននាក់ កើនឡើង ៣៣% បើប្រៀបនឹងរយៈពេលដូចគ្នានា ឆ្នាំទៅមិញ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top