09/01/2022 00:01 GMT+7 Email Print Like 0

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Hanoi Brass Community បង្កើតនៅឆ្នាំ២០២០ ជាទីកន្លែងសម្រាប់សិល្បករលេងត្រែស្ពាន់ជាច្រើនមកជុំគ្នា មកពីប្រទេសនានាលើពិភពលោក សព្វថ្ងៃកំពុងរស់នៅនិងធ្វើការនៅក្រុងហាណូយ។ សមាជិកម្នាក់ក្នុងចំណោមសមាជិក ដែលបង្កើតក្រុមសិល្បករត្រែស្ពាន់ បង Yuki  (ជប៉ុន) សិល្បករ ហ្វាងផាម (Hoang Pham) (វៀតណាម)។ ពួកគាត់មានចិត្តស្មោះស្រឡាញ់ត្រែស្ពាន់ ហើយក៏ជាសិល្បករដែលទទួលបានជោគជ័យ លើវិស័យប្រគំតន្រ្តីត្រែស្ពាន់ផងដែរ។ ក្រុមចង់បង្កើតទីលានលេងមួយ សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តត្រែស្ពាន់ លេងជាមួយគ្នា សម្តែងជាមួយគ្នានៅលើឆាកសម្តែង​ ជាងនេះទៅទៀតគឺ ចែករំលែកបច្ចេកទេសលេងត្រែស្ពាន់ ទៅដល់មនុស្សគ្រប់គ្នា។

សិល្បករ Yuki  (ជប៉ុន) ចែករំលែក៖ “ក្រោយប៉ុន្មានឆ្នាំប្រាថ្នា យើងខ្ញុំជាអ្នកដែលមានចំណង់ចំណូលចិត្តពិសេស ព្រមទាំងផ្សារភ្ជាប់នឹងត្រែស្ពាន់ ដោយគោលបំណងចង់បានតភ្ជាប់ និងចែករំលែកគំហើញថ្មីមួយ អារម្មណ៍ថ្មីជាងអំពីប្រភេទឧបករណ៍តន្រ្តីនេះ”។ រហូតដល់បច្ចុប្បន្ន Hanoi Brass Community មានសមាជិកជាង២០នាក់ មកពីប្រទេសនានាដូចជា៖ ជប៉ុន អេស្ប៉ាញ និងអាមេរិកជាដើម ដែលកំពុងរស់នៅនិងធ្វើការនៅក្រុងហាណូយ។ ពួកគាត់បាននាំយកទំនុកបទភ្លេងត្រែស្ពាន់ តភ្ជាប់​ចំណងមិត្តភាពឥតព្រំដែន និងរួមចំណែកផ្សាយវប្បធម៌តន្រ្តីអន្តរជាតិនិងវៀតណាម ដោយរបៀបស៊ីជម្រៅបើកទូលាយ។



តំណាងក្រុមតន្រ្តី Hanoi Brass Community នៅម៉ោងសន្និសីទកាសែតឧទ្ទេសនាមគម្រោងតន្រ្តីរបស់វិទ្យាស្ថាន Goeth ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សមាជិកក្រុមតន្រ្តីត្រៀមបម្រុងឧបករណ៍តន្រ្តីមុនពេលហ្វឹកហាត់។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

រៀងរាល់សប្តាហ៍ សមាជិកក្រុមតន្រ្តី Hanoi Brass Community រៀបចំការងាររៀងៗខ្លួន ដើម្បីអាចជំនួបនិងហ្វឹកហាត់ជាប្រចាំ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សមាជិកក្រុមតន្រ្តីភាគច្រើន ជាជនជាតិបរទេសដែលរស់នៅនិងធ្វើការនៅក្រុងហាណូយ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម


សមាជិកម្នាក់ៗ ចូលរួមក្រុមតន្រ្តី សុទ្ធតែមានចំណង់ចំណូលចិត្ត នឹងមុខវិជ្ជាសិល្បៈត្រែស្ពាន់នេះ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

ក្រៅពីលេងបទភ្លេងតន្រ្តីអន្តរជាតិ បទភ្លេងវៀតណាមក៏បានក្រុមតន្រ្តីស្រឡាញ់ចូលចិត្ត ហើយតែងតែយកទៅសម្តែងនៅកម្មវិធីរបស់ខ្លួន។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

អំឡុងពេលពីរឆ្នាំ ឆ្នាំ២០២០ ឆ្នាំ២០២១ ទោះបីត្រូវឥទ្ធិពលដោយជំងឺកូវិដ១៩ ប៉ុន្តែសហគមន៍ត្រែស្ពាន់ តែងតែធ្វើការងារដ៏មានអត្ថន័យដូចជា សម្តែងនៅកម្មវិធី online និង offline  គួបផ្សំនឹងវិទ្យាស្ថាន Goethe  ក្នុងកម្មវិធី “តន្រ្តីឆ្លងសតវត្សរ៍” រៀបចំសប្តាហ៍ Hanoi Brass Week ជាមួយថ្នាក់រៀន Masterclasses  អញ្ជើញសិល្បករនិងគ្រួបង្រៀនកិត្យានុភាពជាច្រើនរូប មកពីប្រទេសវៀតណាម និងអាល្លឺម៉ង់ ចូលមកបង្រៀន ណែនាំចំណេះវិជ្ជាមូលដ្ឋាន និងមេលំហាត់ស៊ីជម្រៅ អំពីសិល្បៈប្រគំនូវប្រភេទត្រែស្ពាន់នេះ។ ថ្នាក់រៀននឹងប្រព្រឹត្តទៅផ្ទាល់នៅវិទ្យាស្ថាន Goethe ព្រមទាំងបង្រៀនអនឡាយទៀតផង យ៉ាងនេះទាក់ទាញសិក្ខកាមរាប់ពាន់នាក់អញ្ជើញចូលរួម។ រៀងរាល់ថ្ងៃ សុទ្ធតែមានម៉ោងប្រគំតន្រ្តីខ្នាតខ្លី សម្រាប់អ្នកលេងត្រែស្ពាន់មានឱកាសបទពិសោធ ក្នុងនាមជាសិល្បករម្នាក់ប្រាកដប្រជានៅលើឆាកសម្តែង​។

ពិសេសជាង គ្រួបង្រៀនប្រចាំថ្នាក់នីមួយៗ សុទ្ធតែជាសិល្បករល្បីឈ្មោះ ជាសមាជិកក្រុមតន្រ្តីល្បីឈ្មោះដូចជា៖ Berlin State Opera, the Deutsche Oper, Lübeck Philharmonic Orchestra, Deutschlandradio Kultur, Chicago Symphony Orchestra…

ឆ្នាំ២០២១ Hanoi Brass Community បានសហសម្ពន្ធត្រែ Trumpet អន្តរជាតិ អញ្ជើញចូលរួមសម្តែងបង្កើតជាសហគមន៍ត្រែ Trumpet ដែលមានការលូតលាស់ ពិភាក្សា និងសិក្សាគ្នាទៅវិញទៅមក រវាងប្រទេសនានា។ នេះក៏ជាកិត្តិយសមួយសម្រាប់ប្រទេសវៀតណម ពេលអាចចែករំលែកតន្រ្តីជាមួយនឹងមិត្តភក្តិនៅតំបន់អាស៊ី៖ ថៃ ចិន ជប៉ុន តៃវ៉ាន់ កូរេខាងត្បូង ឥណ្ឌូនេស៊ី សឹង្ហបូរី ឥណ្ឌា និងហ្វីលីពីន។

Hanoi Brass Community មានសិល្បករតន្រ្តីអន្តរជាតិដូចជា បង Jose Antonio Rodriguez Vazquez ជាសិល្បករត្រែស្ពាន់ពូកែម្នាក់ មកពីប្រទេសអេស្ប៉ាញ បង Jose មិនត្រឹមតែជាសិល្បករត្រែស្ពាន់ ដែលមានស្នាដៃពូកែគួរកត់សម្គាល់ ថែមទាំងអាចលេងស្ទាត់ជំនាញប្រភេទត្រែជាច្រើនដូចជា Tuba និង Euphonium។ ក្រៅពីសិល្បករអន្តរជាតិ Hanoi Brass Community នៅមានសិល្បករត្រែ ជាជនជាតិវៀតណាម។ ឧទាហរណ៍ដូចជា សិល្បករ ផាម ថេហ្វាញ (Pham The Hoanh)។ ជាមួយការសិក្សា និងសាកល្បងគួបផ្សំវប្បធម៌ប្រពៃណីវៀតណាម ដោយប្រើឧបករណ៍ត្រែរបស់ខ្លួន បង ហ្វាញ (Hoanh) បានសហការនឹងមូលនីធីអប់រំអាស៊ី នៃសកលវិទ្យាល័យ Melbourne  ដើម្បីនាំយកតន្រ្តីប្រពៃណី ចូលទៅប្រព័ន្ធ Podcast Building BRIDGE សម្រាប់ថ្ងៃទិវាគ្រូបង្រៀនពិភពលោក នៅក្នុងប្រព័ន្ធ Podcasts អភិវឌ្ឍន៍លើបណ្តាញតន្រ្តីអនឡាយ Spotify។



ក្រុមតន្រ្តី Hanoi Brass Community ម៉ោងប្រគំនៅលំហខាងក្រៅ។ រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

សមាជិកក្រុមតន្រ្តីត្រែស្ពាន់ រួមគ្នាប្រគំបទភ្លេង ក្នុងកម្មវិធីប្រគំតន្រ្តី នៅវិទ្យាស្ថាន Goeth។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
 

ក្រុមតន្រ្តីត្រែស្ថាន់ប្រគំបទភ្លេង “វៀតណាមស្រុកកំណើតខ្ញុំ” នៃអ្នកនិពន្ធដូញឹន (Do Nhuan) នៅកម្មវិធីប្រគំតន្រ្តី “តន្រ្តីសតវត្ស៍ទី២០”។ រូបថត៖ ឯកសារ Hanoi Brass Community​ ផ្តល់ជូន

 

ក្រុមតន្រ្តី Hanoi Brass Community ម៉ោងសម្តែងនៅលំហខាងក្រៅ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម

 

ជាមួយត្រែស្ពាន់ Hanoi Brass Community បានប្រគំនៅកម្មវិធីតន្រ្តីសម្រាប់សហគមន៍ដូចជា៖ រួមប្រាស្រ័យនឹងប្អូនៗ និងទីប្រជុំជនក្រុមទី១៦ សង្កាត់ភុកតឹន (Phuc Tan) ក្នុងពិធីសម្ពោធឆ្លងទីលានភូមិស្រុក នៅកណ្តាលទន្លេក្រហម ព្រមទាំងបង្រៀននិងប្រគំឱ្យប្អូនៗ នៅ Wonder Kindergarten និងនៅតាមកម្មវិធីប្រគំតន្រ្តីណូអែល នៅរដ្ឋធានីហាណូយ ...។

រៀងរាល់សប្តាហ៍នៅថ្ងៃសៅរ៍ Hanoi Brass Community តែងហាត់ជាប្រចាំនៅវិទ្យាស្ថាន Goethe ហាណូយ វិទ្យាស្ថាន Goethe ក៏ជាទីកន្លែងបង្កលក្ខណៈឧបត្ថម្ភសម្រាប់ Hanoi Brass Community បានបើកទូលាយ ផ្សព្វផ្សាយតម្លៃតន្រ្តីត្រែស្ពាន់ ជាសាធារណៈនៅវៀតណាម។ សង្ឃឹមពេលខាងមុខ Hanoi Brass Community នឹងបន្តមានទំនុកបទភ្លេងត្រែស្ពាន់ ជូនដល់មហាជនឱ្យបានច្រើនជាង ដើម្បីនរណាក៏អាចលេងត្រែ លេងភ្លេង និងស្វែងរកសម្រាប់ខ្លួននូវចំណង់ចំណូលចិត្តត្រឹមត្រូវ វិជ្ជមាន៕

 

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹន ថាញយ៉ាង ឯកសារ Hanoi Brass Community ផ្តល់ជូន
ប្រែសម្រួល៖ រីកើង​


បណ្តាអត្ថបទបានផ្សាយ