• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Hai Phong លើកកម្ពស់សក្តានុពលនិងគុណសម្បត្តិរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សេវាកម្មបៃតងមានស្តង់ដាអន្តរជាតិ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងអង្គប្រជុំ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១៤ ខែតុលា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហាសន្និបាតបក្ស ភាគទីក្រុង Hai Phong លើកទី ១៦។ មហាសន្និបាតនេះ មានការចូលរួមពីបក្ខជនជិត ៣៥០ នាក់ ដែលតំណាងឱ្យបក្ខជនចំនួន ១២៥ ពាន់នាក់នៃបក្សភាគទីក្រុងទាំងមូល។

អញ្ជើញថ្លែងនៅក្នុងមហាសន្និបាត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិដែលទីក្រុង Hai Phong សម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានគូសបញ្ជាក់នូវឋានៈជាកំពង់ផែអន្តរជាតិ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់របស់ប្រទេសជាតិ និងជាមជ្ឈមណ្ឌលចរាចរណ៍រួមទាំងជាច្រកចេញទៅសមុទ្រនៃបណ្តាខេត្តភាគខាងជើងវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើដល់បក្សភាគទីក្រុង អាជ្ញាធរនិងប្រជាជនទីក្រុង Hai Phong បន្តអនុវត្ត សសរស្តម្ភអភិវឌ្ឍន៍ចំនួន ៣ ដែលត្រូវបានមហាសន្និបាតដាក់ចេញសម្រាប់អាណត្តិខាងមុខ នោះគឺ៖ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ - សេដ្ឋកិច្ចសមុទ្រកំពង់ផែសមុទ្រ, ភស្តុភារ - ទេសចរណ៍និងពាណិជ្ជកម្ម។

“ទីក្រុង Hai Phong ត្រូវមានវិធីច្នៃប្រឌិតថ្មី ដើម្បីទាក់ទាញធនធានជាច្រើនថែមទៀត ក្នុងនោះមានសហគ្រាសសម្ព័ន្ធក្រុមហ៊ុនទាំងក្នុងប្រទេសនិងអន្តរជាតិ ដែលមកធ្វើអាជីវកម្មនិងវិនិយោគក្នុងការអភិវឌ្ឍន៍ បច្ចេកវិទ្យាខ្ពស់។ ទីក្រុងត្រូវការពង្រីកសក្តានុពលនិងគុណសម្បត្តិរួមទាំងការវិនិយោគក្នុងប្រទេសនិងបរទេស ដើម្បីក្លាយជាទីក្រុងកំពង់ផែទំនើប ដែលមានកិត្យានុភាព ពាណិជ្ជកម្មខ្ពស់។  ទន្ទឹមជាមួយគ្នានោះ ទីក្រុងត្រូវផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍សេវាកម្មភ័ស្តុភារឌីជីថលក្នុងបដិវត្ត ៤.០ ដើម្បីក្លាយជាតំបន់សមុទ្រ ធ្វើជាអ្នកមានពីសមុទ្រ និងជាមណ្ឌលសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសជាតិ។ នាពេលអនាគត Hai Phong នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សេវាកម្មបៃតង មានស្តង់ថាអន្ដរជាតិ ជាមួយនឹងសេវាកម្មដែលមានគុណភាពខ្ពស់ និងជាគោលដៅគួរឲ្យទាក់ទាញលើពិភពលោកផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top